តស់! មកស្គាល់ពីអ្នកនៅលីវទាំង ៦ក្រុម អ្នកខ្លះរីករាយ អ្នកខ្លះកើតទុក្ខ ចុះអ្នកវិញស្ថិតនៅក្រុមណា?

ជីវិតនៅលីវ ឥតដៃគូដូចគ្នាសោះ តែហេតុអ្វីអ្នកខ្លះហាក់ពេញចិត្តនឹងជីវិតរបស់ខ្លួនឯង អ្នកខ្លះទៀតបែរជាជួបរឿង ដ្រាម៉ាមិនឈប់។ ភាពខុសគ្នារវាងមនុស្សពីរប្រភេទនេះ មានឆ្លុះបញ្ចាំងពីបញ្ហា និងស្ថានភាពជីវិតដែលមានភាពខុសគ្នា ទាក់ទងទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងសម្ព័ន្ធភាពដទៃទៀតដែលមនុស្សម្នាក់ៗបានជួប។  

ជាក់ស្ដែង គេហទំព័រ Psychology Today បានមើលឃើញពីបញ្ហាខាងលើនេះ និងបានធ្វើការសិក្សាទៅលើមនុស្សនៅលីវចំនួន ៥០០នាក់ ដោយលទ្ធផលបានបែងចែកអ្នកនៅលីវទាំង ៥០០នាក់នេះ​ ទៅជា ៦ក្រុមផ្សេងគ្នាបានយ៉ាងច្បាស់លាស់។

១. ក្រុម ជីវិតរីករាយឥតមានបញ្ហា ឬ The Happy-Go-Lucky Type

ក្រុមមនុស្ស ជីវិតរីករាយឥតមានបញ្ហា ឬ The Happy-Go-Lucky Type មានចំនួន ១៩.២ភាគរយ ដោយក្រុមមនុស្សប្រភេទនេះ ជាមនុស្សដែលមានសុខភាពល្អ មិនសូវមានរឿងស្ត្រេស និងមានកម្រិតនៃការពេញចិត្តនឹងខ្លួនឯងខ្ពស់។​ បន្ថែមពីនេះ The Happy-Go-Lucky Type ក៏ជាមនុស្សដែលសមបំណងខ្លាំង ទៅលើមិត្តភាពបែបមិត្តភក្ដិ និងសម្ព័ន្ធភាពជាមួយគ្រួសារ។

២. ក្រុម ឯណាទៅជីវិតល្អៗនៅក្នុងសង្គមរបស់ខ្ញុំ? ឬ The “Where’s My Social Life?” Type

លទ្ធផលបានចេញតួលេខមកថា មនុស្សចំនួន ២៤.៧ ភាគរយ ឬ ១ ភាគ ៤ បានធ្លាក់ទៅក្នុងក្រុម ឯណាទៅជីវិតល្អៗនៅក្នុងសង្គមរបស់ខ្ញុំ? ឬ The “Where’s My Social Life?” Type។ ដ្បិតមនុស្សប្រភេទនេះ មានសុខភាពល្អ មិនសូវមានរឿងកង្វល់ចិត្ត មានការពេញចិត្តនឹងខ្លួនឯងខ្ពស់ និងរីករាយជាមួយនឹងសម្ព័ន្ធភាពគ្រួសារក្ដី ក៏ប៉ុន្តែ​ តែងជួបប្រទះនឹងបញ្ហាមិត្តភាព។ មនុស្សក្រុមនេះ តែងមានបញ្ហាក្នុងការមានមិត្តជិតស្និទ្ធ ​ដែលជាហេតុផលរំខានមួយដល់ភាពរីករាយជារួមនៅក្នុងជីវិត។

៣. ក្រុម ជីវិតចម្រុះបែប The “Mixed Bag” Type

ផ្ទុយគ្នាស្រឡះពីក្រុម ឯណាទៅជីវិតល្អៗនៅក្នុងសង្គមរបស់ខ្ញុំ?  ជីវិតរបស់ក្រុម​ ជីវិតចម្រុះបែប មានតែភាពរីករាយក្នុងរឿងមិត្តភាពតែមួយគត់ ក៏ប៉ុន្តែសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ការពេញចិត្តនឹងខ្លួន និងសម្ព័ន្ធភាពគ្រួសារសុទ្ធសឹងតែជាបញ្ហាជីវិតទាំងអស់។ តាមការសិក្សា មនុស្សប្រភេទនេះមានសរុប ៨.៧ភាគរយ។

៤. ក្រុម បៀមទុក្ខម្នាក់ឯងបែបស្ងាត់ៗ ឬ The Quiet Sufferer Type

ដោយឡែកសម្រាប់មនុស្សដែលមានការចេញចិត្តនឹងសម្ព័ន្ធភាពគ្រួសារ និងមិត្តភាពហើយ ក៏ប៉ុន្តែបែរជាជួបនឹងបញ្ហាសុខភាព ស្ត្រេស និងមានការខកបំណងនឹងខ្លួនឯងវិញ Psychology Today បានចាត់មនុស្សប្រភេទនេះ នៅក្នុងក្រុម The Quiet Sufferer Type ។ ជាក់ស្ដែង លទ្ធផលនៃការសិក្សាបានចង្អុលបង្ហាញថា មនុស្សប្រភេទនេះមានច្រើនបំផុតក្នុងចំណោមក្រុមមនុស្សដទៃ ដោយមានសរុបប្រមាណ ២៧.៦ភាគរយ។

៥. ក្រុម ខ្ញុំមិនមែនជាអ្នកខុសទេ ឬ The “It’s Not Me, It’s You” Type

ផ្ទុយពី ក្រុមមនុស្ស បៀមទុកបែបស្ងាត់ៗ​ ដែលមានចំនួនច្រើនជាងគេ ក្រុម ខ្ញុំមិនមែនជាអ្នកខុសទេ គឺជាក្រុមមនុស្សដែលមានចំនួនតិចបំផុតនៅក្នុងតារាងនេះ គឺមានត្រឹមតែ ៣ភាគរយប៉ុណ្ណោះ។ ក្រុម ខ្ញុំមិនមែនជាអ្នកខុសទេ ឬ The “It’s Not Me, It’s You” Type ជាប្រភេទមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងខ្ពស់ មានសុខភាពល្អទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ក៏ប៉ុន្តែមនុស្សក្រុមនេះមានបញ្ហាខ្លាំងក្នុងសម្ព័ន្ធភាពជាមួយគ្រួសារ ជាពិសេស គឺមិត្តភាពបែបមិត្តភក្ដិ ដោយយល់ថា កំហុសផ្សេងៗកើតចេញពីអ្នកដទៃ។

៦. ក្រុម ប្រហែលកំហុសគ្រប់យ៉ាងកើតចេញពីខ្ញុំ ឬ The “Maybe I’m the Problem” Type

ក្រុមមនុស្សដែលទម្លាក់កំហុសលើខ្លួនឯងបែបនេះ តែងជួបប្រទះនឹងបញ្ហាជីវិតនៅគ្រប់ផ្នែកទាំងអស់ មិនថាសុខភាពផ្លូវចិត្ត ផ្លូវកាយ មិត្តភាព សម្ព័ន្ធភាពជាមួយគ្រួសារ សូម្បីតែការពេញចិត្តទៅលើខ្លួនឯង។ ក្រុម The “Maybe I’m the Problem” Type តែងមានគំនិតអវិជ្ជមានលើខ្លួនឯងជាប្រចាំ ដែលនាំឱ្យជីវិតជួបតែទុក្ខកង្វល់ មិនសូវមានភាពរីករាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *