រស់នៅដោយប្រើរបស់ Free ជាងមួយទសវត្សរ៍ក៏ពិតមែន តែជាក់ស្ដែងបុរសជប៉ុនរូបនេះជាសេដ្ឋីលាក់មុខម្នាក់សោះ

លោក Hiroto Kiritani បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងជីវិតរស់នៅដ៏សន្សំសំចៃ និងសាមញ្ញ ខណៈដែលលោកជាអ្នកវិនិយោគដែលមានឈ្មោះជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនជាង ១០០០ផ្សេងគ្នា។  

យោងតាមការចុះផ្សាយរបស់​ South China Morning Post បុរសជប៉ុនវ័យ៧៥ឆ្នាំរូបនេះ បានរស់នៅដោយប្រើប្រាស់របស់របរដោយឥតគិតថ្លៃ និងគូប៉ុងអស់ពេលជាងមួយទសវត្សរ៍មកហើយ ទាំងដែលនៅពាក់កណ្ដាលឆ្នាំ២០២៤កន្លងទៅ លោកមានទ្រព្យសម្បត្តិរហូតដល់ទៅ ៦០០លានយ៉េន ឬប្រមាណ ៣.៨លានដុល្លារអាមេរិក។

លោក Hiroto Kiritani រស់នៅក្នុងជីវិតសាមញ្ញបំផុត តែងស្លៀកពាក់ខោអាវធម្មតា មិនប្រើប្រាស់របស់ថ្លៃៗ និងធ្វើដំណើរតែតាមកង់ដែលលោកទទួលបានតាមរយៈការដូរគូប៉ុងប៉ុណ្ណោះ ដោយលោកមានគតិប្រចាំជីវិតថា “ការទុកឱ្យគូប៉ុងផុតកំណត់គឺជារឿងដែលគួរឱ្យអាម៉ាស់”។

ផ្ដើមអាជីពជាអ្នកជំនាញលេងអុកបែបជប៉ុន Shogi លោកក៏បានប្រែខ្លួនទៅជាគ្រូបង្រៀននៅក្រុមហ៊ុនមូលបត្រមួយកន្លែងនៅក្នុងប្រទេសជប៉ុន។ ឆ្លៀតពេលនោះ លោកការចាប់ផ្ដើមសង្កេតមើលពីទីផ្សារភាគហ៊ុន និងចាប់ផ្ដើមវិនិយោគរហូតអាចទទួលបានប្រាក់ចំនួន ១០០លានយ៉េន ឬ៦៣៧០០០ ដុល្លារអាមេរិកដំបូងនៅលើវិស័យនេះ។ ក៏ប៉ុន្តែសំណាងមិនមែនមានរហូតនោះទេ នៅក្នុងឆ្នាំ២០០៨ ជាឆ្នាំដែលទីផ្សារហ៊ុនធ្លាក់ចុះ លោកបានបាត់បង់ប្រាក់រហូតដល់ទៅ ២០០ លានយ៉េន ឬជិត ១ លាន ៣ សែនដុល្លារអាមេរិក ដែលជាមូលហេតុចម្បងនៃការចាប់ផ្ដើមប្រើប្រាស់ជីវិតដោយពឹងផ្អែកទៅលើរបស់ដែលឥតគិតថ្លៃរបស់គាត់។

ដោយមិនចង់ខ្ចះខ្ចាយលុយបន្តទៀត លោកតារូបនេះបានចាប់ផ្ដើមប្រមូលគូប៉ុង និងប្រើប្រាស់អត្ថប្រយោជន៍ក្នុងនាមជាម្ចាស់ភាគហ៊ុនពីក្រុមហ៊ុនជាង ១០០០ ក្នុងវិស័យម្ហូបអាហារ សម្លៀកបំពាក់ និងកម្សាន្ត។ បេសកម្មក្នុងជីវិតប្រចាំថ្ងៃរបស់លោក គឺការប្រើប្រាស់គូប៉ុងឱ្យទាន់ មុនពេលផុតកំណត់មកដល់ ទាំងដែលសកម្មភាពខ្លះមិនមែនជាចំណង់ចំណូលចិត្តរបស់ខ្លួនក៏ដោយចុះ។

លោក Hiroto Kiritani បានប្រើប្រាស់ជីវិតនៅក្នុងទីក្រុងតូក្បូ ដោយការជិះកង់ដូរដោយគូប៉ុងទៅទទួលទានអាហារដោយឥតគិតថ្លៃ ចូលជាសមាជិកនៅកន្លែងហាត់ប្រាណ សូណា និងលំហែអារម្មណ៍ដោយការ ច្រៀងខារ៉ាអូខេក្នុងបារ លេងល្បែងកម្សាន្តលោតពីទីខ្ពស់ bungee និងជិះ roller coasters ដោយសារតែសកម្មភាពនេះលោកអាចធ្វើបានដោយឥតគិតថ្លៃ។

ជារៀងរាល់ឆ្នាំ លោកទទួលបានសំបុត្រកុនដោយឥតគិតថ្លៃមិនតិចជាង ៣០០សំបុត្រនោះទេ និងចូលរោងកុនមិនក្រោម១៤០ដងឡើយ។ ជាក់ស្ដែងលោកបានប្រាប់ថា ការចូលរោងកុនរបស់លោកគឺមិនមែនដើម្បីមើលរឿងទេ តែកៅអីរោងកុនអាចជួយឱ្យគាត់អាចគេងស្ងប់បាន។

ជីវិតដ៏ចម្លែករបស់ លោក Hiroto Kiritani បាននាំយកប្រជាប្រិយភាពលំដាប់ពិភពលោកមានឱ្យបុរសជប៉ុនរូបនេះ។ ជាក់ស្ដែង គាត់បានក្លាយជាអ្នកនិពន្ធសៀវភៅ និងលេចមុខនៅលើកញ្ចក់ទូរទស្សន៍ដើម្បីចែករំលែកពីគន្លឹះនៃការរស់នៅដោយសន្សំសំចៃ និងបំផុសគំនិតយុវជនឱ្យព្យាយាមប្រើប្រាស់ធនធានដែលខ្លួនមានឱ្យអស់ពីសមត្ថភាព។ តួយ៉ាង លោក Hiroto Kiritani បានបង្ហាញវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនដូចជា គេហទំព័រ WeMedia និង Ins Daily ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *