មិនចេះតិចឆ្នាំ! តារាសម្ដែង Kim Jung Hyun ចេញសុំទោស Seohyun ជាសាធារណៈចំពោះទង្វើមិនសមរម្យកាលពី ៦ ឆ្នាំមុន

ថ្មីៗនេះនៅក្នុងកម្មវិធី 2024 KBS Drama Awards តារាសម្ដែង Kim Jung Hyun បានសុំទោសជាសាធារណៈចំពោះអាកប្បកិរិយាមិនសមរម្យរបស់លោកចំពោះតារាសម្ដែងស្រី Seohyun ក្នុងកំលុងពេលថតរឿងភាគ Time  របស់ MBC កាលពីឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍ផ្តាច់មុខដោយ SPOTV News នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

បញ្ហាមួយនេះត្រូវបានគេសម្គាល់ឃើញនៅក្នុងសន្និសីទសារព័ត៌មានខ្សែភាពយន្ដ Time ដែលលោកបានបង្ហាញអាកប្បកិរិយាមើលទៅមិនសមរម្យហាក់ដូចជាគ្មានសុជីវធម៌ និងក្រអឺតក្រទមដោយលោកបានទាញដៃរបស់តារាសម្ដែងស្រី Seohyun ចេញភ្លាមៗធ្វើឱ្យនាងរងការអាម៉ាសយ៉ាងខ្លាំងក្នុងកណ្ដាលចំណោមមនុស្ស និងអ្នកកាសែតជាច្រើន។

លើសពីនេះ តារាប្រុសរូបនេះក៏បានបង្ហាញទឹកមុខមិនរីករាយសាទរនឹងខ្សែភាពយន្ដថ្មីព្រមជាមួយ​អាកប្បកិរិយា​បែបទើសទាល់ធ្វើឱ្យអ្នកទស្សនាជាច្រើនម៉ឺននាក់ផ្ទុះកំហឹងចំពោះទង្វើមួយនេះមែនទែន។ ក្រោយមកតារាសម្ដែង Kim Jung Hyun ក៏បានដកខ្លួនចេញពីរឿងភាគដោយលើកឡើងពីបញ្ហាសុខភាព ដោយទុកឱ្យតារាស្រី Seohyun ជាអ្នកនៅបន្តរឿងដល់ចប់ដែលទទួលបានការសរសើរពីជំនាញរបស់នាងពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោកទៀតផង។

យ៉ាងណាមិញ ការចាកចេញរបស់លោកក៏ត្រូវបានគេសង្ស័យពាក់ព័ន្ធនឹងអតីតមិត្តស្រីរបស់លោកគឺតារាសម្តែង Seo Ye Ji ដែលជាអ្នកជះឥទ្ធិពលទៅលើលោក។ យោងតាមរបាយការណ៍​បាន​អះអាង​ថាឥទ្ធិពល​របស់​នាង​មិនត្រឹមតែធ្វើឱ្យលោកបញ្ចេញប្រតិកម្មមិន​គោរព​ចំពោះ Seohyun ប៉ុណ្ណោះទេ សូម្បីតែ​បុគ្គលិក​ស្រី​ផ្សេង​ទៀតក៏រងផលប៉ះពាល់ផងដែរ។ បើទោះជាក្រោយមកអ្នកទាំងពីរក៏ចេញមកបដិសេធមែន ក៏មិនអាចបិទបាំងរឿងអាស្រូវមួយនេះបានដែរ។

រំឭកទៅឆ្នាំ ២០២១ តារាសម្ដែង Kim Jung Hyun ធ្លាប់បានសរសេរលិខិតសុំទោសផ្ទាល់ដៃទទួលស្គាល់កំហុសរបស់លោកដោយបានលើកឡើងថា៖ សូម្បី​តែ​ខ្ញុំ​មិន​អាច​អត់​ទោស​ឱ្យខ្លួនឯងកាលពីមុនបានដែរ​។ ខ្ញុំពិតជាមានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​ខ្ញុំ ហើយ​សង្ឃឹម​ថា​ខ្ញុំ​អាច​លុប​វា​វិញ។ ខ្ញុំបានបង្កបញ្ហាដោយសារតែបញ្ហាផ្ទាល់ខ្លួន ហើយសម្រាប់រឿងនោះ ខ្ញុំសូមអភ័យទោសដោយស្មោះ។

ក្រោយរឿងរ៉ាវចម្រូងចម្រាស តារាសម្ដែងប្រុសរូបនេះបាន​បន្តថតខ្សែភាពយន្ថមួយចំនួនទៀត​ដូច​ជា​រឿង “Kokdu: Season of Deity” និង​រឿង “Unforgivable”។ ទោះជាយ៉ាងណាក៏ដោយ ក៏មិនអាចលុបការយល់ឃើញរបស់សាធារណជនចំពោះរូបលោកបានដែរដោយអ្នកទស្សនាជាច្រើននៅតែនឹកឃើញសកម្មភាពដ៏ហួសចិត្តរបស់លោកដដែល។

ជាក់ស្ដែងនៅក្នុងកម្មវិធី 2024 KBS Drama Awards លោកបានបើកចំហរនិយាយអំពីបញ្ហាមួយនេះដោយផ្ទាល់។ លោកបានសម្តែងនូវវិប្បដិសារីយ៉ាងជ្រាលជ្រៅដោយលើកឡើងថា៖ ខ្ញុំមានរឿងជាច្រើនដែលត្រូវពិចារណាឡើងវិញ។ វាបានក្លាយជាសម្ពាធមួយដ៏ធ្ងន់នៅក្នុងចិត្តរបស់ខ្ញុំអស់រយៈពេលជាយូរហើយខ្ញុំពិតជាចង់សុំទោស។

ជាមួយគ្នានេះ Story J Company ភ្នាក់ងាររបស់តារាសម្ដែងប្រុសក៏បានចេញមកបញ្ជាក់ពីការសុំទោសរបស់លោកដោយបានលើកឡើងថាទោះបីជាលោកមិនបានបញ្ជាក់ពីបុគ្គលដែលគាត់កំពុងសុំទោសក៏ដោយ ក៏ការសុំទោសគឺចេញពីចិត្តយ៉ាងពិតប្រាកដ។ យោងតាមការវិភាគនៅលើបណ្ដាញសង្គមការទទួលស្គាល់កំហុសរបស់គាត់កាលពីអតីតកាល គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការព្យាយាមកសាងអាជីពរបស់លោកឡើងវិញ បើទោះបីជាពេលនេះលោកនៅមិនទាន់ទទួលបានការវាយតម្លៃល្អពីអ្នកទស្សនាក៏ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *