Road 2 the star រដូវកាលទី៤ ចាប់ផ្ដើមហើយ ថែមគណៈកម្មការស្រីម្នាក់ទៀត

កម្មវិធី Road 2 the star ដែល​ជា​កម្មវិធី​ចម្រាញ់​យក​បេក្ខភាព​ម្នាក់​ជា​ជយលាភី ​ប្រកប​ដោយ​ជំនាញ​សិល្បៈ បាន​ចូល​មក​ដល់​រដូវ​កាល​ថ្មី​ទៀត​ហើយ ក្រោយ ROAD 2 THE STAR រដូវ​កាល​ទី​៣ បញ្ចប់​ទៅ​កាលពី​ខែ ៧ ឆ្នាំ ២០២៤ យ៉ាង​រលូន។

កាលពីរដូវ​កាល​ទី​៣ ម្ចាស់​ពានបាន​ទៅ​លើ នាង សម្បត្តិ ដែល​មក​ទល់​ពេលនេះ លោក​មមាញឹក​ក្នុង​ការ​ងារ​សិល្បៈ​ខ្លាំង​ណាស់។ បើ​តាម​ការ​បង្ហោះ​របស់​កម្មវិធី​បាន​ឲ្យ​ដឹង​ថា «រដូវកាលទី៤ អ្នកខ្លាំងគឺឈ្នះហេីយក្លាយជាតារាម្នាក់ដែលពោពេញដោយទេពកោសល្យចេះគ្រប់ជំនាញ! Road 2 the star រដូវកាលទី4និងប្រែក្លាយជាសមរភូមិថ្មីសន្លាង 3+1 តេីមានលក្ខខ័ណ្ឌអ្វីជាពិសេស? ការដាក់ពាក្យនិងប្រកាសឆាប់ៗនេះ សូមរង់ចាំនិងតាមដានផេក Road 2 the star?»

ចំណែក​ការ​ដាក់​ពាក្យ​នឹង​ប្រកាស​ឆាប់​ៗ​នេះ ហើយ​អ្នក​មាន​បំណង​ចង់​ដាក់ពាក្យ​ប្រកួតប្រជែង ត្រូវ​រង់ចាំ​ការ​ប្រកាស​ផ្លូវការ​ពី​ផេក Road 2 the star ផ្ទាល់។រីឯ​សមាសភាព​គណៈកម្មការ Road 2 the star រដូវកាលទី៤ មាន ៤ រូប​ គឺ​តារា​ចម្រៀង នីកូ , តារា​ចម្រៀង ភីសេន និង​តារា​សម្ដែង ស៊ីន យូប៊ីន ពោល​គឺ​មាន​ការ​​បន្ថែម​​គណៈកម្មការ​ណា​ ១ រូបទៀតផងដែរ។

អ្នក​គាំទ្រ​ភាគច្រើន​បាន​ទស្សន៍ទាយ​ថា គណៈកម្មការ​ស្រី​ម្នាក់​ទៀត គឺ​តារា​ចម្រៀង​សាច់​ស​ខ្ចី សម្ដី​ចាក់​ទឹក​មិន​លិច រ៉ាប៊ី។ ប៉ុន្តែ​ទាំង​ខាង​កម្មវិធី និង​ រ៉ាប៊ី ដែលជា​សាមី​ខ្លួន​មិន​ទាន់​ចេញ​មុខ​បកស្រាយអ្វី​ឡើយ មាន​តែ​រង់ចាំ​មើល​ការ​ប្រកាស​បន្ត​ពី​ខាង Road 2 the star៕

រូបភាព៖ Road 2 the star


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

Leave a Reply

Your email address will not be published.Required fields are marked *