សង្សារ វណ្ណដា ធ្វើឲ្យអ្នកថតរូបនៅ Studio រាជនី លង់ស្នេហ៍ ព្រមទាំងហៅទេពអប្សរពេញៗមាត់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

នរណា​ៗ​ក៏​ដឹង​ថា​សង្សារ​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណា​នោះ ហើយ​អ្នក​ថត​រូប​ដ៏​ល្បី​មាន​ទឹក​ដៃឆ្នើម​នៅ Studio រាជនី ក៏​ពោល​ពាក្យ​លង់​ស្នេហ៍ នឹង​សម្រស់​ល្អ​ឯក​របស់ Lauryn ដូច​គ្នា​ដែរ។

សយ និមិត្ត ដែល​ជា​ដៃគូរបស់​អ្នកគ្រូ រាជនី បាន​និយាយ​ក្នុង​វីដេអូ​ថាខ្លួន ចង់​ថត​រូប​ឲ្យ Lauryn ជា​យូរ​មក​ហើយ ពេលនេះ​ក្ដី​ស្រមៃ​បាន​ក្លាយ​ជា​ការ​ពិត។ លោកគ្រូ មិត្ត បាន​និយាយ​ថា កន្លង​មក​​បាន​ធ្លាប់​ធ្វើការ និង​ថត​រូប​ឲ្យ​ស្រី​ស្អាត​ៗ​ជាច្រើន​រួច​មក​ហើយ មាន​ទាំង Miss Universe Miss Grand ម្ចាស់​ប្រេន គ្រប់​គ្នា​អស់​ហើយ តែ​នៅ​ម្នាក់ នោះ​គឺ​អប្សរ (សំដៅ Lauryn) ឥឡូវ​បាន​ថត​រូប​អប្សរ​ដូច​បំណង​ហើយ។

​​អ្នក​ថត​រូប​ដ៏​មានទេពកោសល្យរូប​នោះ​បាន​និយាយ​ថា “ពេល​នេះ​ស្រី​ស្អាត​ប្រចាំ​ស្រុក​ខ្មែរ​បាន​មក​ដល់​ហាង​ខ្ញុំ​ហើយ។ ខ្ញុំ​គុំ​ថត​រូប​គាត់​យូរ​ហើយ ឥឡូវ​បាន​សម្រេច​ហើយ​”។ ឯ Lauryn ឯណោះ​វិញ ឈរ​អែនអន​កាច់​រាង​នៅ​ខាងក្រោយ ប្រកប​ដោយ​ស្នាម​ញញឹម​យ៉ាង​ស្រទន់​ទៀត​ផង។ Photographer រូប​នេះ​បាន​និយាយ​ថែម​ទៀត​ថា សង្សារ​សំណព្វ​ចិត្ត វណ្ណដា មិន​ត្រឹម​ស្អាត​តែ​ក្នុង​រូប​ឡើយ នៅ​ខាង​ក្រៅ​ពិតជា​ស្អាត​ខ្លាំង​មែនទែន។

អ្នក​ថត​រូបខាង​លើ​ បាន​បន្ថែមបែប​លេង​សើចតទៀត​ថា ប្រសិនបើ​កញ្ញា Lauryn មិន​ទាន់​មាន​សង្សារ​ទេ​នោះ ​នឹង​តាម Lauryn លុះ​ក្ស័យ​តែម្ដង ហើយ​នៅ​តែ​ពោល​ដដែល​ៗ​​​សង្សារ​ វណ្ណដា រូប​នេះ​ពិតជា​ស្អាត​ខ្លាំង​ៗ​។ មិន​ចប់​ឡើយ ដៃគូ​របស់អ្នកគ្រូ រាជនី នៅ​តែ​ទន្ទេញ​ថា​សង្សារ​វ័យ ២១ ឆ្នាំ របស់​ម្ចាស់​បទ «Baby Mama» គឺជា​ទេព​អប្សរ​ក្នុង​ដួង​ចិត្ត​​រហូត។ សរសើរ​តែ​ក្នុង​វីដេអូ​មិន​អស់​ចិត្ត សូម្បី​តែ caption ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​អ្នកគ្រូ រាជនី ក៏​លើកឡើង​ថា “ទេវតា ដើរ​ដី​មក​ដល់​ហាង រាជនី” ហើយ ព្រម​ជាមួយ​ឃ្លា​ចុងក្រោយ​ថា វណ្ណដា បុរស​សំណាង​ជាង​គេ។

រីឯ Lauryn វិញ​សើច​ញញឹម​យ៉ាង​ស្រស់​បំព្រង ដើម្បី​ជា​ការ​តបស្នង​ទៅ​ពាក្យ​សរសេរ​របស់​​អ្នក​ថត​រូប​នោះ។ ងាក​មក​មើល​រូបថត​ចេញ​មក ឃើញ​ថា Lauryn ពិតជា​ស្រស់​ស្អាត រាង​ល្វត​ល្វន់​ក្នុង​រ៉ូប​វាល​ខ្នង​ពណ៌​ស​យ៉ាង​សិចស៊ី ហើយ​ខាង​មុខ​ក៏​វាល​ចេញ​ដើម​ទ្រូង​ពី​ចំហៀង​ដែរ ហ្វេន​ៗ​ឃើញ​ហើយ​ចូល​បញ្ចេញ​មតិ​ព្រោងព្រាត។

ដូចគ្នា​នោះ​ដែរ អ្នក​ថត​រូប រាជនី ក៏​បាន​ចែករំលែក​រូបភាព Lauryn បន្ត ដោយ​មិន​បោះបង់​ពាក្យ​សរសើរ​កញ្ញា​សាច់​ស​ខ្ចី​រូប​នោះ​ថា “សម្រស់ ធម្មជាតិ រូបថត ចេញមកផុសបែបធម្មជាតិ”។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​វិស័យ​សិល្បៈ ជា​ពិសេស​តារា​ស្រី​ៗ​តែងតែ​ទៅ​ទទួល​សេវាកម្ម​នៅ​ហាង​រាជនី ដែល​មាន​ទាំង Studio ថត​រូប ផាត់​មុខ​ធ្វើ​សក់ បង្កើត concept ឲ្យ​ម៉ូដែល​តែ​ម្ដង ហើយអ្នកគ្រូ រាជនី ​ព្រម​ទាំង​ដៃគូ សយ និមិត្ត ក៏​ជា​អ្នក​បង្កើត​មាតិកា​ដ៏​ពេញ​និយម​មួយ​រូប​របស់​កម្ពុជា​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *