ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងភរិយា លោកស្រី ប្រ៊ីហ្សីត ម៉ាក្រុង បានឆ្លៀតចូលទស្សនាប្រាសាទអង្គរវត្តមុនត្រឡប់ទៅកាន់ប្រទេសបារាំងវិញ។

នារសៀលថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងភរិយាបានធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមពិធីបើកផ្លូវការ និងបិទបញ្ចប់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។ ក្រោយបញ្ចប់កម្មវិធី គូស្វាមីភរិយាប្រធានាធិបតីទាំងពីរ ក៏បានឆ្លៀតចូលទៅទស្សនាប្រាសាទអង្គរវត្តមុនចាកចេញទៅកាន់ប្រទេសបារាំងវិញ។
ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការស្វែងយល់ពីស្ថាបត្យកម្ម និងអរិយធម៌ខ្មែរដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្ស និងលើកស្ទួយសម្បត្តិវប្បធម៌មនុស្សជាតិឱ្យគង់វង្សតទៅមុខទៀត។
គួរបញ្ជាក់ដែរថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្សីត ម៉ាក្រុង (Brigitte Macron) ក៏បានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញផងដែរ៕




រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

















































Account
Security
Favourite Content