Dream Work គឺជាអ្នកផលិតខ្សែភាពយន្ត គំនូរជីវចល ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីឆ្នាំ ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ Studio Dreamworks ដំណើរការមកអស់រយៈពេល ២១ ឆ្នាំនិងផលិត គំនូរជីវចល បានជាង ៣០រឿងរួចមកហើយ។ Studio dream work រកចំណូលបានពីការផលិតខ្សែភាពយន្ត គំនូរជីវចល បានរហូតទៅដល់ ១២,៥ប៊ីលានដុល្លា។ ថ្ងៃនេះយើងនឹងមកបង្ហាញពីខ្សែភាពយន្ត គំនូរជីវចល ទាំង ១០រឿងរបស់ DreamWorks ដែលរកចំណូលបានច្រើនបំផុត។ ចង់ដឹងថាមានភាពយន្តអ្វីខ្លះតោះយើងទៅទស្សនាទាំងអស់គ្នា៖
លំដាប់ទី ១០៖ រឿង Puss In Boots
មកចាប់ផ្តើមពីភាពយន្តដែលរកចំណូលបានច្រើនដំបូងបំផុតរបស់ DreamWorks។ ជាមួយនឹងរឿងរ៉ាវរបស់អ្នកក្លាហានស្បែកជើង Boots។ នេះជាការផ្សងព្រេងរបស់ Puss ជាមួយនឹងកញ្ញាឆ្មា រួមជាមួយនឹង ក្មេងប្រុសរូបរាងជាស៊ុត ដែលជាមិត្តសម្លាញ់របស់គេ។ពួកគេត្រូវចេញស្វែងរកកំណប់ទ្រព្យមហាសាលនៅលើមេឃ។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១១ ហើយរកចំណូលបាន ៥៥៤,៩លានដុល្លារ ដោយចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៣០លានដុល្លារ។
លំដាប់ទី ៩៖ រឿង The Croods
នេះជាភាពយន្ត គំនូរជីវចល បែបលក្ខណៈផ្សងព្រេងរបស់រឿងរ៉ាវគ្រួសារ Croods ដែលជាគ្រួសាររបស់មនុស្សលោកដំបូងគេបង្អស់។ ពួកគេត្រូវគេចខ្លួនពីគ្រោះមហន្តរាយដែលកើតមានពីការរំកិលនៃស្រទាប់ផែនដីដែលអាចធ្វើឲ្យពួកគេស្លាប់ដាច់ពូជពីលើលោកនេះបាន។ ពួកគេបានធ្វើដំណើរផ្សងព្រេងទៅគ្រប់ទីកន្លែងដើម្បីគេចឲ្យផុតពីគ្រោះមហន្តរាយគ្រានេះ។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៣ ហើយរកចំណូលបាន ៥៨៧,២លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៣៥លានដុល្លារ។
លំដាប់ទី ៨៖ រឿង Madagascar: Escape 2 Africa
នេះគឺជាវគ្គទីពីររបស់ភាពយន្តរឿង Madagascar ។ ក្រោយពីពួកសត្វដែលមកពី New York ត្រូវបានទុកចោលនៅលើកោះ ពួកគេក៏បានព្យាយាមរកវិធីផ្សេងៗបែបចម្លែកៗដើម្បីចាកចេញពីកោះនោះ។ តែវិធីចម្លែករបស់ពួកគេក៏ទទួលបានផល ដោយពួកគេបានជួសជុលយន្តហោះបាក់បែកឲ្យត្រឡប់មកប្រើការវិញបានសម្រេច។ ក្រោយពីធ្វើការហោះហើរចេញពីកោះយន្តហោះក៏បានធ្លាក់នៅចំដែលដី Africa ធ្វើឲ្យពួកគេបានជួបជាមួយនឹងក្រុមសត្វដទៃទៀតជាច្រើន។ រឿងនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០៨ហើយរកចំណូលបាន ៦០៣,៩លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៥០លានដុល្លារ។
លំដាប់ទី ៧៖ រឿង How to Train Your Dragon 2
នេះក៏ជាខ្សែភាពយន្តដែលទទួលបានជោគជ័យមួយរឿងទៀតរបស់ DreamWorks ។ វគ្គនេះដំណើររឿងតពីវគ្គមុនក្រោយពីក្រុមមនុស្សអាចសម្របខ្លួនរស់នៅជាមួយនឹងហ្វូងសត្វនាគបានហើយ។ ពួកគេក៏ត្រូវជួបប្រទះជាមួយនឹងឧបសគ្គថ្មីមួយទៀត ដោយពួកគេត្រូវប្រឈមមុខនិងតតាំងជាមួយហ្វូងសត្វនាគមួយក្រុមផ្សេងទៀត។ រឿងនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៤ រកចំណូលបាន ៦២១,៥លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៤៥លានដុល្លារ។
លំដាប់ទី ៦៖ រឿង Kung Fu Panda
ខ្សែភាពយន្តនេះក៏ជាសមិទ្ធផលជោគជ័យមួយទៀតរបស់ DreamWorks ដែលមានការគាំទ្រយ៉ាងច្រើនទូទាំងសកលលោក។ ជាមួយនឹងរឿងរ៉ាវរបស់ Panda ដែលមានមាឌធំមាំមួនតែសស្លក់សស្លើតតែរូបមានចិត្តស្រឡាញ់ក្បាច់គុនកុងហ្វូយ៉ាងខ្លាំង។ ថ្ងៃមួយគេត្រូវបានជ្រើសតាំងឲ្យធ្វើជាអ្នកចម្បាំងនាគរាជ ព្រមទាំងតម្រូវឲ្យគេត្រូវហ្វឹកហាត់វិជ្ជាគុនកុងហ្វូឲ្យបានសម្រេចដើម្បីប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ដែលកំពុងតែមកដល់ក្នុងពេលខាងមុខនេះ។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០៨ រកចំណូលបាន ៦៣១,៧លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៣០លានដុល្លារ។
លំដាប់ទី ៥៖ រឿង Kung Fu Panda 2
Kung Fu Panda នៅតែគ្រងតំណែងជាខ្សែភាពយន្ត គំនូរជីវចល ដែលរកចំណូលបានច្រើនបំផុតរបស់ DreamWorks ។ ក្រោយពីតួរអង្គ Panda របស់យើងត្រូវបានគេទទួលស្គាល់ថាជាអ្នកចម្បាំងនាគរាជហើយនោះ អ្នកចម្បាំងនាគរាជនិងអ្នកក្លាហានទាំង៥រូបត្រូវធ្វើដំណើរទៅនគរ កុងមឿន ដើម្បីប្រយុទ្ធជាមួយសត្រូវ និងស្វែងរកការពិតនៃដើមកំណើតរបស់ខ្លួនឯង។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១១ រកចំណូលបាន ៦៦៥, ៦លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៥០លានដុល្លារ។
លំដាប់ទី ៤៖ រឿង Madagascar 3: Europe´s Most Wanted
ក្រោយពីបញ្ចប់ដំណើរផ្សងព្រេងនៅអាហ្វ្រិករួចរាល់ហើយ បណ្តាក្រុមសត្វទាំងឡាយក៏ចង់វិលត្រឡប់ទៅផ្ទះរបស់គេវិញនៅឯ New York។ តែពួកគេត្រូវតាមរកគ្នីគ្នារបស់គេមួយចំនួនទៀតដែលបានបែកគ្នាកាលពីមុននោះ។ ព្រោះសត្វទាំងពីរក្រុមទៀតនេះគឺជាអ្នកដែលអាចជួយឲ្យពួកគេវិលត្រឡប់ទៅផ្ទះវិញបាន។ ធ្វើឲ្យពួកគេត្រូវជួបជាមួយនឹងការផ្សងផ្សេងជាថ្មីម្តងទៀតនៅអ៊ឺរ៉ុប។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១២ រកចំណូលបាន ៧៤៦,៩លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៤៥លានដុល្លារ។
លំដាប់ទី ៣៖ រឿង Shrek Forever After
ខ្សែភាពយន្តរឿងនេះអាចនិយាយបានថាជាខ្សែភាពយន្តដែលសាងកេរ្តិ៍ឈ្មោះឲ្យ DreamWorks តែម្តងក៏ថាបាន។ គ្រប់វគ្គដែលបានផលិតចេញមកគឺរកចំណូលបានយ៉ាងច្រើនមហាសាល។ Shrek Forever After គឺជាវគ្គទី៤នៃរឿងនេះ។ ជាមួយនឹងរឿងរ៉ាវរបស់ Shrek ដែលបានឆ្លងកាត់ឩបសគ្គមកជាច្រើនទាំងបីវគ្គ នៅក្នុងវគ្គនេះគេក៏បានក្លាយទៅជាឪពុករបស់គេ។ ប្រើជីវិតរស់នៅក្នុងគ្រួសារកក់ក្តៅមួយមើលថែកូនៗទាំងបីរបស់គេ។ តែក្នុងចិត្តរបស់គេនៅតែលួចនឹកគិតទៅដល់អតីតកាលរបស់ខ្លួនដែលធ្លាប់ជាយក្សរស់នៅក្នុងបាតបឹងហើយមនុស្សម្នាជាច្រើនខ្លាចរអារូបគេជាខ្លាំង។ ធ្វើឲ្យ Shrek យល់ព្រមទៅចុះកិច្ចសន្យាមួយដើម្បីឲ្យរូបគេអាចវិលត្រឡប់ទៅដូចពីមុនវិញ តែរឿងរ៉ាវមិនបានដូចជាការគិត។ គ្រប់យ៉ាងប្រែទៅជារញ៉េរញ៉ៃ ធ្វើឲ្យ Shrek ត្រូវព្យាយាមធ្វើគ្រប់វិធីដើម្បីឲ្យគ្រប់យ៉ាងវិលត្រឡប់មកកាន់សភាពដើមវិញ។ រឿងនេះបានចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១០ រកចំណូលបាន ៧៥២,៦លានដុល្លារ និងបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៦៥លានដុល្លារ។
លំដាប់ទី ២៖ រឿង Shrek The Third
ក្នុងវគ្គទី៣នេះមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅពេលដែល Shrek មិនចង់ឡើងធ្វើជាស្តេច។ ទើបធ្វើឲ្យគេត្រូវចេញដំណើរទៅស្វែងរករាជទាយាទពិតប្រាកដដែលត្រូវជាប្អូនប្រុសរបស់ភរិយាគេ។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០៧ រកចំណូលបាន ៨១៣,៣លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៦០លានដុល្លារ។
លំដាប់ទី ១៖ រឿង Shrek 2
Shrek នៅតែគ្រងតំណែងជាខ្សែភាពយន្ត គំនូរជីវចល ដែលរកចំណូលបានខ្ពស់បំផុតរបស់ DreamWorks ។ រឿងរ៉ាងតពីភាគដំបូងក្រោយពីតស៊ូជាមួយនាគភ្លើង ហើយអាចយកឈ្នះចិត្តរបស់ព្រះនាងបាន។ នៅក្នុងវគ្គនេះគេត្រូវប្រឈមមុខជាមួយនឹងការសាកល្បងដ៏ខ្លាំងក្លាបំផុតនោះគឺឪពុកម្តាយក្មេងរបស់គេ។ Shrek ត្រូវត្រឡប់ទៅសួរសុខទុកឪពុកម្តាយរបស់ព្រះនាង ដែលជាព្រះមហាក្សត្រ ដោយអ្នកទាំងពីរមិនធ្លាប់បានដឹងមកពីមុនទេថាការរៀបការរបស់ពួកគេអាចធ្វើឲ្យផែនការរបស់ឪពុកក្មេងត្រូវរលាយ។ រឿងនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០៤ រកចំណូលបានខ្ពស់បំផុតដល់ទៅ ៩២៨,៧លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៥០លានដុល្លារ ៕

ធ្លាប់មានបទពិសោធន៍ច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដូចជាពិធីករ អ្នករៀបចំកម្មវិធី និងបកប្រែអត្ថបទមួយចំនួនផង បច្ចុប្បន្ន មរកត គឺជាអ្នកសរសេរនិងបកប្រែមាតិកាព័ត៌មានកម្សាន្តនៃ AMS Infotainment។
របាយការណ៍សំខាន់
ព័ត៌មានកម្សាន្ត
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
កម្មវិធីមួយដែលផលិតឡើងដើម្បីចូលរួមចំណែកលើកស្ទួយការយល់ដឹងអំពីបរិស្ថាន ការការពារព្រៃឈើ និងសត្វព្រៃ។ តារយៈដំណើរកំសាន្តទៅកាន់សហគមន៍ទេសចរណ៍ តំបន់ព្រៃអភិរក្ស ឬឧទ្យានជាតិនានា តួអង្គនៅក្នុងសាច់រឿង និងជួបប្រាស្រ័យទាក់ទង ស្វែងយល់ពីការរស់នៅក្នុងតំបន់របស់ប្រជាសហគមន៍ក្នុងតំបន់អភិរក្ស និងស្វែងយល់បន្ថែមអំពីការងារឆ្មាំព្រៃ របស់ក្រសួងបរិស្ថាន។ ក្នុងនោះអ្នកទស្សនានិងទទួលបានរូបភាពប្លែកៗ ស្រស់ស្អាត ព្រមទាំងបទពិសោធការរស់នៅក្នុងព្រៃរបស់ឆ្មាំព្រៃ និង ស្វែងយល់បន្ថែមពីអនុផលព្រៃឈើ ធនធានសត្វព្រៃ និងតំបន់ធម្មជាតិនានារបស់ប្រទេសកម្ពុជា។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធីចង់ដឹងរឿងគេ គឺជាកម្មវិធីជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈប្រធានបទថ្មីៗ ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ កើតមាននៅក្នុងសង្គមបច្ចុប្បន្ន មានទាំងវីដេអូ មានសកម្មភាពពិសេសៗ នឹងត្រូវបានពិធីករពិធីការីនី លើកដាក់បន្ថែមបន្ថយ ដើម្បីជាចំណីអារម្មណ៍ដល់អ្នកទស្សនា តែទោះជាយ៉ាងណាក៏មានសារអប់រំផងដែរ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។