អត្ថប្រយោជន៍នៃតែទឹកឃ្មុំក្រូចឆ្មារក្នុងរដូវកាលកូវីដ

មនុស្សគ្រប់គ្នាកំពុងតែរស់ក្នុងស្ថានភាព និងបរិបទមួយ តតាំងជាមួយមេរោគកូវីដ-១៩។ មេរោគនេះ​ឆ្លង​ទៅ​មនុស្ស​ទូទៅ​បាន​យ៉ាងលឿនតាមប្រព័ន្ធដង្ហើម ជាពិសេសអ្នកដែលមានប្រព័ន្ធភាពសាំខ្សោយ។  អត្ថបទខាងក្រោមនេះ AMS Infotainment នឹងលើកយករបៀបធ្វើតែក្រូចឆ្មារទឹកឃ្មុំ អាចជួយឲ្យសុខភាពល្អ ក្នុងរដូវភ្លៀង ក៏ដូចជា​ការពារ​ប្រព័ន្ធ​ភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ១៩បានមួយផ្នែក។ ចង់ដឹងទេ? គ្រាន់តែដាក់​ក្រូចឆ្មារ​កូរ​ជាមួយ​ទឹកឃ្មុំដូច​អ្វីដែល​កំពុងគិត​មែនអត់?

១. ជួយឱ្យស្បែកភ្លឺថ្លា

សព្វថ្ងៃនេះ កោសិកាស្បែករបស់មនុស្សយើងកំពុងទទួលផលប៉ះពាល់យ៉ាងខ្លាំងពីបរិស្ថានជុំវិញខ្លួនយើង ហើយការ​ប៉ះពាល់​នោះទៀតសោតក៏កើតឡើងពីការឡើងខ្ពស់ខ្លាំងពេកនូវរ៉ាឌីកាល់សេរី ការតមអាហារ ស្រ្តេស ការជក់បារី កាំរស្មី UVនិងការបំពុលផ្សេងៗទៀត។ តាមការសិក្សាមួយពី USDA (U.S. Department of Agriculture)បាន​បង្ហាញ​ថា​នៅ​ក្នុងក្រូចឆ្មារមានបរិមាណវីតាមីនសេ(Vitamin C) ចំនួន51%ដែល​អាចជួយ​បង្កើត​ឡើងវិញ​នូវ​កោសិកា​នៅ​ក្នុង​រាងកាយ ហើយអង់ទីអុកស៊ីដង់ (antioxidant)ដែលនៅក្នុងក្រូចឆ្មារនោះនឹងជួយទៅបន្សាបជាតិពុលនៅក្នុងខ្លួន ជាពិសេស​រ៉ាឌីកាល់សេរីដែលជាផលប៉ះពាល់ធំបំផុតនៃស្បែករបស់យើង។

២. ​​ជួយឱ្យស្រកទម្ងន់

ក្នុងចំណោមមនុស្ស ១០០០០ នាក់មានមនុស្សធាត់ ឬលើសទម្ងន់ខ្លាំងចំនួន ១០ ទៅ ២០% មិនបានញ៉ាំទឹកគ្រប់គ្រាន់ ឬឧស្សាហ៍ញ៉ាំភេសជ្ជៈកំប៉ុងផ្អែមៗច្រើន។ ប៉ុន្តែអ្នក​ទាំងអស់​គ្នា​ដឹងទេ​ថាការ​ទទួលទាន​តែ​ទឹកឃ្មុំក្ដៅ​ក៏អាច​ជួយ​ឱ្យស្រក​គីឡូ​បាន​ដែរ។ ផ្អែកទៅលើ USDA យើងសង្កេតឃើញថានៅក្នុងក្រូចឆ្មារមានផ្ទុកនៅសារជាតិ Fiber 1.6g និងជាតិស្ករចំនួន 1.5g ហើយក្នុងទឹកឃ្មុំក៏មានកាឡូរី​ 64g និងជាតិស្ករ 17g។​ ដោយយោងតាមគេហទំព័រ Healthline បានបញ្ជាក់​ថា​ការ​ទទួលទានតែទឹកឃ្មុំក្រូចឆ្មារ ឬទឹកឃ្មុំក្រូចឆ្មារក្ដៅមុនពេលញ៉ាំអាហារ វានឹងអាចជួ​យឱ្យយើងឆាប់ឆ្អែត កាត់​បន្ថយ​ចំណង់អាហារ ការរំលាយអាហារ ក៏ដូចជាដុតកាឡូរីក្នុងរាងកាយបានមួយចំនួនផងដែរ។ ដូចនេះ​ប្រសិន​បើអ្នក​ទាំងអស់គ្នាអាចផ្លាស់ប្ដូរទម្លាប់មកញ៉ាំភេសជ្ជៈដែលមានប្រយោជន៍មួយនេះ តើអ្នកទាំងអស់គ្នាចង់សាកអត់?

៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ

មិនបាច់ដល់អ្នកជំនាញក៏គេអាចដឹងថា វីតាមីន C ជួយឲ្យ Immune systemកាន់តែខ្លាំងជាងមុន។​ យោង​តាម​មន្ទីរ​កសិកម្មនៃសហរដ្ឋអាមេរិក USDA ក្នុងក្រូចឆ្មារមួយចំណិត 29g មានផ្ទុក​បរិមាណ​វីតាមីនសេ(Vitamine C)ចំនួន25.5%​ ដែលអាចប្រយុទ្ធប្រឆាំងជាមួយជំងឺផ្ដាសាយ។ តាមការសិក្សាពីគេហទំព័រ Healthline ក្រូចឆ្មារ​គឺសំបូរ​ទៅដោយ​វីតាមីនសេ (Vitamine C)ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រឹង Immune systemក៏​ដូចជា​ជួយ​បង្កើត​កោសិកា​ឈាមសឱ្យទៅប្រឆាំងជាមួយវីរុស និងជម្ងឺឆ្លងផ្សេងៗ។

៤. ជួយរក្សាតុល្យភាពកម្រិត pH ក្នុងរាងកាយ

នាពេលបច្ចុប្បន្ននេះ យើង​សង្កេត​ឃើញថា​មនុស្សស្ទើរ​គ្រប់បាននាំគ្នាជជែកពិភាក្សា​ការ​កាត់បន្ថយ​ជាតិអាស៊ីតក្នុង​ខ្លួន​ដោយ​ទទួលទាននូវអាហារអាល់កាឡាំង ឬអាហារដែលមិនមានជាតិសាច់ (vegetarian)។ ដោយយោងតាម channel YouTube ដែលមានឈ្មោះថា Bestie នៅក្នុងរាងកាយមនុស្សធម្មតាកម្រិត​pHដែលល្អគឹនៅចន្លោះពី 7.35 ទៅ​ 7.45​ ហើយក្រលៀន និងសួតរបស់យើងមានមុខងារជាអ្នកធ្វើការយ៉ាងសកម្មក្នុងការរក្សាតុល្យភាពpHនោះ។ តាមការសិក្សាពីគេហទំព័រ Healthlineបានបង្ហាញថាសមាសធាតុacitric acid ដែលនៅ​ក្នុងក្រូចឆ្មារ​អាច​ការពារ​ហានិភ័យពីគ្រួសក្នុងតម្រងនោម ក៏ដូចជាកំចាត់បាក់តេរី និងវីរុសមិនល្អចេញពីក្នុងសួត និង​សរីរាង្គខាង​ក្នុងបាន​យ៉ាងល្អ​ផងដែរ។​ នៅពេលដែលតម្រងនោម និងសួតរបស់យើងមានសុខភាពល្អ នោះការ​រក្សា​តុល្យភាព​កម្រិត pH នៅ​ក្នុង​រាងកាយ​ក៏កាន់តែមានប្រសិទ្ធិភាពផងដែរ។

៥. ជួយបង្កើនថាមពលក្នុងរាងកាយ

ផ្អែកតាមការធ្វើស្ថិតិមួយក្នុងចំណោមមនុស្សជាង ១០០០០ នាក់មានមនុស្សប្រហែល ៥០% បាន​ទទួល​ទាន​តែ​ទឹកឃ្មុំក្រូចឆ្មារ ដើម្បីបង្កើនថាមពលរបស់ពួកគេ។ ដោយយោងតាម Natural Honey Board កាបូអ៊ីដ្រាត​ធម្មជាតិ​ដែល​នៅក្នុងទឹកឃ្មុំអាចជួយជំរុញឱ្យសាច់ដុំធ្វើការបានយ៉ាងល្អ​ ហើយក្នុងបរិមាណទឹកឃ្មុំ ១ ស្លាបព្រាបាយ 17g អាចប្រឆាំងនឹងបាក់តេរីមិនល្អ វីរុសផ្សេងៗ និងជម្ងឺឆ្លងផ្សេងៗផងដែរ។ ជាមួយគ្នានេះដែរ តាមការសិក្សាពី USDAនិងគេហទំព័រ​ darburhoney.comបានបង្ហាញថាកម្រិតនៃជាតិវីតាមីន ស្ករធម្មជាតិ និងជាតិ Fiber នៃការលាយចូលគ្នានៅទឹកឃ្មុំនិងក្រូចឆ្មារពិតជាអាចជួយបង្កើនថាមពលក្នុងរាងកាយឱ្យកាន់តែប្រសើរឡើងពិតមែន។ វាល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់តាមបែបធម្មជាតិ និង​អត្តពលិក​ដោយ​គ្រាន់តែ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​ចូលទៅ​ក្នុងភេសជ្ជៈ ឬអាហារជាការស្រេច។

ដូចនេះហើយ ប្រសិនបើអ្នកទាំងអស់ចង់សន្សំសំចៃថវិកា ពេលវេលា ក៏ដូចជាអាចការពារពីការឆ្លងជំងឺកូវីដ១៩ ឬ   ជំងឺផ្សេងៗអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមញ៉ាំភេសជ្ជៈមួយនេះបាន។ Start your magic cup today!

ប្រភព៖ USDA, Healthline, Bestie, darburhoney.com


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ