ព្រឹត្តិការណ៍ដ៏ធំនៅពេលខាងមុខដែលកម្ពុជានឹងនាំយកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញឲ្យទាំងមហាជនខ្មែរ និងបរទេសបានឃើញពីសម្លៀកបំពាក់ខ្មែរ ដែលអស្ចារ្យ និងមានភាពប្រណីតខ្លាំង។

ក្រុមសិល្បករ សិល្បការិនី ដែលជាតារាល្បីៗ បានស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ នៅលើវេទិកាដ៏អស្ចារ្យក្នុងបរិវេណភូមិវប្បធម៌ La Francophonie ដែលមានទីតាំងនៅមុខវត្តបទុមវត្តី។
ដោយកម្មវិធីនឹងចាប់ពីថ្ងៃ ១៣-១៧ វិច្ឆិកា ឆ្នាំ ២០២៦ នោះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាមានកិត្តិយសដ៏ឧត្ដុង្គឧត្ដម បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍។
នា ភូមិវប្បធម៌ La Francophonie ដែលមានទីតាំងនៅមុខវត្តបទុមវត្តី មិនមែនមានតែការបង្ហាញឈុតស្បៃតែម្យ៉ាងនោះទេ មានកម្មវិធីជាច្រើនទៀតអាចទៅចូលរួមកម្សាន្តសប្បាយ ជាមួយនឹងការរៀបចំសម្ដែងសិល្បៈចម្រុះ ដោយមានសិល្បករកម្ពុជា និងសិល្បករមកពីបណ្តាប្រទេស ដែលជាសមាជិក La Francophonie ជាការគាំទ្រ។
ក្នុងនោះអ្នករៀបចំក៏សំណូមពរឲ្យបញ្ចេញអស់ពីលទ្ធភាព ដោយនាំគ្នារៀបចំតុបតែងខ្លួនស្លៀកពាក់សម្លៀកបំពាក់ ប្រពៃណីខ្មែរ ឬឈុតស្បៃខ្មែរ ឲ្យបានច្រើនកុះករ ជាការចូលរួមលើកស្ទួយ និង ផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌របស់ជាតិខ្មែរ៕
















































































Account
Security
Favourite Content