ចំណាយមិនដល់ ២ម៉ឺនរៀល​ផងបានទាំងកាហ្វេបានទាំងអាហារពេលព្រឹកយ៉ាងឆ្ងាញ់

ភាគច្រើននៅពេលព្រឹកព្រលឹមប្រជាជនទូទៅច្រើនស្រស់ស្រូបអាហារពេលព្រឹកដែលមានដូចជាបាយ បបរ គុយទាវដោយមានអមមកជាមួយកាហ្វេមួយកែវផងដែរ។ ស្របពេល​ដែល​មនុស្ស​ជាច្រើន​ត្រូវ​ការញ៉ាំ​អាហារ​ពេលព្រឹក ពួកគេ​ក៏បានគិត​អំពីខ្ទង់​ចំណាយ​សម្រាប់​អាហារ​ពេលព្រឹកមួយពេលដែរ។ ចុះបើចង់ញ៉ាំឆ្ងាញ់ ចំណាយអស់ល្មម ហើយមិនមែនជាបាយដែលយើងញ៉ាំដដែលៗ តើគួរទៅណាទៅណី? ឥឡូវនេះ AMS សូមណែនាំអាហារពេលព្រឹកមួយឈុតនៅ Cottage Coffee​ ដែល​មាន​រសជាតិ​ឆ្ងាញ់នោះ​គឺនំប៉័ង​សាច់​ហើយ​គួបផ្សំនឹង​កាហ្វេដ៏​ឈ្ងុយឆ្ងាញ់​មួយ​កែវ​ទៀត​ផង។

អ្នកទាំងអស់គ្នាប្រហែលឆ្ងល់ហើយមែនអត់ថានៅ Cottage Coffee មាននំប៉័ង​អីខ្លះ ហើយ​ម៉េច​បាន​ជានំប៉័ង​គេ​ទទួល​ស្គាល់ថា​ឆ្ងាញ់? តាមការសម្ភាសពីកញ្ញា យុយ សុផានិត ជាប្រធានផ្នែកលក់ និងទីផ្សារនៃហាង Cottage Coffee​ បានប្រាប់ថានៅ Cottage Coffee​ មាននំប៉័ងជាច្រើន ច្រើនរសជាតិសម្រាប់អតិថិជន តែចំពោះ​នំប៉័ង​ដែល​ទទួលបានប្រជាប្រិយភាពជាងគេគឺនំប៉័ងមាន់ម្រេចខ្មៅ នំប៉័ងប៉ាតេ ជាពិសេសគឺនំប៉័ងសាស៊ីវតែម្ដង។

មូលហេតុដែលនំប៉័ងសាស៊ីវលក់ដាច់ជាងគេគឺទីមួយរសជាតិដែលរសជាតិនៃ​នំប៉័ង​ឆ្ងាញ់​ប្លែក​ហើយ​អាចសម្រប​តាម​ចិត្តអតិថិជន​ទូទៅ​បាន​ទៀតផង។ ចំណែកទីពីរវិញនោះគឺគ្រឿងផ្សំ ពោលគឺ Cottage Coffee បានផ្ដោតសំខាន់ទៅលើគ្រឿងផ្សំ​ខ្លាំងមែនទែន​ដោយ​ចង់​ឱ្យអតិថិជន​ដែល​បានញ៉ាំ​ហើយ​នឹក​ឃើញ​ដល់​រសជាតិ​ពិសេស​នៃនំប៉័ងដែលមាននៅតែ Cottage Coffee ប៉ុណ្ណោះ។

ហេតុអីបានជាឱ្យតែចង់ញ៉ាំនំប៉័ងសាស៊ីវដឹងតែនឹកឃើញដល់ Cottage Coffee? ព្រោះនៅ Cottage Coffee បានផ្ដោតទៅលើអនាម័យ ជា​ពិសេស​រសជាតិ​នៃសាច់​សាស៊ីវ​ដែល​ធ្វើដោយ​ដៃផ្ទាល់​តែ​ម្ដង នេះបើយោងតាមសម្ដីកញ្ញា សុផានិត។ ជាមួយគ្នានេះដែរ គុណភាព​នៃ​នំប៉័ង​ក៏​ជាចំណែក​មួយ​ដែល​ធ្វើឱ្យ​នំប៉័ង​កាន់តែឆ្ងាញ់ដែរ មានន័យថានំប៉័ងដែលយកមកធ្វើនំប៉័ងសាច់នៅCottage Coffee ត្រូវតែថ្មី ឈ្ងុយ ស្រួយ និងពេលខាំទៅទន់។ ចុះនៅពេលអស់នំប៉័ង តើCottage Coffee អាចយកនំប៉័ងផ្សេងមកជំនួសបានអត់? ចម្លើយនោះគឺអត់ទេ។ ក្រៅពីសាច់សាស៊ីវ​និងនំប៉័ងហើយ អ្វីដែលកាន់តែពិសេសទៀតនោះគឺប័រ និង​សាច់បៀក​ខាងក្នុង ព្រោះចុងភៅនៅCottage Coffee បានខិតខំ​សម្រិតសម្រាំង​ដើម្បីឱ្យបាន​រសជាតិមួយ​ដែលញ៉ាំ​ហើយ​មិនអាចបំភ្លេចបានព្រមទាំងអនាម័យផងដែរ។

តាមសម្ដីលោក ប្រណិត ដែលជាអតិថិជនប្រចាំហាងCottage Coffee បានប្រាប់ថា​លោកពិត​ជាចូលចិត្ត​ញ៉ាំអាហារ​ពេលព្រឹកនៅ​ទីនេះ​ដោយ​សារ​ទី​មួយ​គឺ​អនាម័យ ទីពីរ​គឺរសជាតិទាំងនំប៉័ងនិងភេសជ្ជៈ ហើយទី​បី​គឺតម្លៃតែម្ដង។ នៅពេល​ដែល​លោក​ខាំនំប៉័ងញ៉ាំម្ដងៗ វាមានភាពស្រួយ​តែទន់ ហើយ​រសជាតិវិញ​គឺឆ្ងាញ់​មិនសាប​ពេក មិនដិតពេក ព្រមទាំងឈ្ងុយក្លិនសាច់សាស៊ីវផង។ ម្យ៉ាងវិញទៀត ការដែល​ញ៉ាំ​នំប៉័ង​ជាអាហារ​ពេលព្រឹក វាមាន​ភាព​ងាយស្រួល​ខ្ចប់​យក​តាមខ្លួន ហើយ​មិន​សូវរញ៉េរញ៉ៃច្រើននោះទេ។

បើនំប៉័ង​និង​ភេសជ្ជៈនៅ Cottage Coffee សុទ្ធតែឆ្ងាញ់ ចុះតម្លៃវិញតិចថ្លៃ​ទៅ? ទេ! មិនមែនថ្លៃបែបនេះនោះទេ។ អ្នកទាំងអស់គ្នាគ្រាន់តែចំណាយមិនដល់ ២០០០០៛ ទេ អ្នកទាំង​អស់គ្នា​នឹងទទួល​បាន​អាហារ​ពេលព្រឹក​ដែលឆ្ងាញ់​ប្លែក​រួមជាមួយនឹង​ភេសជ្ជៈ​ដ៏គួរ​ឱ្យជាប់ចិត្ត​មួយកែវទៀតផង​ ដែលភេសជ្ជៈនៅទីនោះមានដូចជា «ខ»កាហ្វេ Passion Juice, Green Tea និង Hot latte អីជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ