អ្នកណាក៏បានដឹងថាតារាខេប៉ុបសុទ្ធតែពូកែរាំងនិងច្រៀងតែបើក្រឡេកទៅមើលសមត្ថភាពខាងផ្នែកសម្ដែងរបស់ពួកគេវិញក៏ពូកែមិនចាញ់គ្នាប៉ុន្មានដែរ។ ថ្ងៃនេះ AMS នឹងមកបង្ហាញពីឈ្មោះតារាចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូងដែលបានសម្ដែងរឿងភាគហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ ដើម្បីកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នា!
១. Park jinyong (Got7)
Park Jinyong ជាតារាចម្រៀងដែលមានសមត្ថភាពទាំងការច្រៀងនិងរាំ។ ដោយសារតែសមត្ថភាពនិងរូបសម្បត្តិដ៏ ស្រស់សង្ហា ធ្វើឲ្យគេបានសម្ដែងជាច្រើនរឿង។ រឿងដំបូងគឺរឿង Dream high វគ្គ២ រឿងបន្ទាប់ When a man love និងបានសម្ដែងខ្សែភាពយន្តជាច្រើនទៀត។ ទាំងនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសមត្ថភាពរបស់គេ។ ក្រោយមកទៀតគេក៏បានសម្ដែងជាតួឯកនៅក្នុងរឿង He is psychometric។ តាមរយៈរៀងនេះ Jinyong ទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រមទាំងមានផលិតកម្មជាច្រើនទាក់ទងមកគេជារឿយៗ។
២. Taehyung ( BTS)
V សមាជិកក្រុម BTS សម្តែងរឿងដំបូងនៅក្នុងរឿង Hwarang ។ ទោះជារឿងដំបូងតែ V ក៏ទទួលបានគាំទ្រយ៉ាងខ្លាំងនៅក្នុងរឿងភាគមួយនេះ។ ក្នុងរឿងនេះ V សម្តែងជាប្អូនប្រុសពៅប្រចាំសំណាក់ Hwarang ដែលអត្តចរិត រួសរាយមើលលោកក្នុងផ្លូវល្អ។ នៅពេលដែលរឿងនេះបានចាក់បញ្ចាំងមានមតិជាច្រើនសរសើរពីសមត្ថភាពសម្ដែងរបស់គេ។
៣. D.O (EXO)

មុនចូលមកប្រឡូកក្នុងសិល្បៈ D.O គឺជាក្មេងហ្វឹកហាត់របស់ផលិតកម្ម SM ។ គេមានសមត្ថភាពទាំងរាំនិងច្រៀង។បើនិយាយពីការច្រៀង D.O ត្រូវបានគេទទួលស្គាល់ថាជាតារាម្នាក់ដែលមានសំឡេងល្អកម្ររក បាន។ ក្រោយពីបានបង្ហាញខ្លួនជាសមាជិកនៃក្រុមចម្រៀងដែលមានឥទ្ធិពលហើយ តារាចម្រៀងរូបនេះមានអ្នកគាំទ្រយ៉ាងច្រើនហៅបានថាបង្ហាញខ្លួនភ្លាមជោគជ័យភ្លែតតែម្ដង។ ក្រៅពីច្រៀងនិងរាំ បើនិយាយពីសមត្ថភាពក្នុងការសម្ដែងរបស់គេក៏មិនឲ្យចាញ់រៀមច្បងជំនាន់មុនឡើយ។ D.O ល្បីល្បាញក្នុងនាមជាតារាសម្ដែងនៅក្នុងរឿង It’s okay that love ។
បន្ទាប់ពីនោះ D.O ក៏មានឱកាសសម្ដែងរឿងជាច្រើនទៀតមកជារឿយៗហើយរឿងនីមួយៗសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។
៤. Baekhyun ( EXO )
តារាចម្រៀងរូបនេះបានបង្ហាញខ្លួននៅក្នុងក្រុមចម្រៀងលំដាប់ជួរមុខប្រចាំប្រទេសកូរ៉េខាងត្បូងគឺក្រុម EXO។ មិនត្រឹមតែប៉ុណ្ណោះគេក៏បានបង្ហាញខ្លួនជាមួយនឹងក្រុមតូច CBX ព្រមទាំងជាសមាជិកក្រុមពិសេស SuperM ថែមទៀតផង។ រឿងការច្រៀងពិតជាមិនអាចបដិសេធបានទេថាគេជាសិល្បករដែលមានសម្លេងល្អកម្ររកបាន។ Baekhyun បានចាប់ផ្តើមការសម្តែងដំបូងនៅក្នុងរឿង Moon Lover ។ក្នុងរឿងនេះ Baekhyun ក៏បានសម្តែងរួមគ្នាជាមួយនិង IU និងតារាល្បីឈ្មោះជាច្រើនរូបទៀត។ ក្រោយពីរឿងនេះបានចាក់បញ្ចាំង មតិជាច្រើនបានចេញមកគាំទ្រនិងសរសើរពីសមត្ថភាពរបស់គេ។ ទោះបីជាពេលនេះ Baekhyun ផ្តោតសំខាន់ទៅលើការច្រៀងតែទស្សនិកជនក៏នៅតែសង្ឃឹមថានឹងបានឃើញគេនៅក្នុងខ្សែភាពយន្តភាគណាមួយទៀតជាក់ជាមិនខាន។
៥. Cha Eun Woo (Astro)

Cha eun woo ធ្លាប់បានសម្តែងមកជាច្រើនចាប់តាំងពីបានបង្ហាញខ្លួនមកក្នុងឋានៈជាសិល្បករមួយរូប។ ដោយផ្នែកលើរូបសម្រស់ដែលឈរនៅលំដាប់ជួរមុខគេក្នុងក្រុមស្រាប់ទៅហើយនោះធ្វើឲ្យ Cha eun woo បានសម្ដែងជាតួឯកសឹងយ៉ាងលឿនហើយទទួលបានពានរង្វាន់តារាសម្ដែងថ្មីថែមទៀតផង។
៦.IU

IU ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៨។នាងទទួលបានជោគជ័យយ៉ាងធំធេងក្នុងឋានៈជាតារាចម្រៀងទោល។គ្រប់បទចម្រៀងរបស់ IU សុទ្ធតែទទួលបានគាំទ្រយ៉ាងខ្លាំងនិងជាតារាស្រីទោលតែមួយគត់ដែលទទួលបានពានរង្វាន់ធំៗជាច្រើន។ នាងបានចូលមកសម្ដែងរឿងភាគដំបូងគឺរឿង Dream high។ រឿងនេះធ្វើឲ្យ IU កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងថែមទៀត ហើយក៏ទទួលបានការគាំទ្រនៅក្នុងរឿងភាគក្រោយៗមកទៀតដែលនាងបានសម្ដែង។
៧. Suzy (MissA)

ហៅបានថាជាតារាស្រីមួយរូបដែលទទួលបានជោគជ័យយ៉ាងខ្លាំងទាំងផ្នែកច្រៀងនិងសម្ដែងរួមទាំងការថតស្ពតពាណិជ្ជកម្មផងដែរ។ Suzy បង្ហាញខ្លួនដំបូងជាសមាជិកក្នុងក្នុង MissA ដែលនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មJYP។ ក្រុមរបស់នាងមានភាពល្បីល្បាញយ៉ាងខ្លាំង។ Suzy បានបង្ហាញមុខនៅក្នុងរឿងភាគដំបូងគឺរឿង Dream High ដែលសម្ដែងរួមជាមួយ IU។ Suzy ទទួលបានពានរង្វាន់តារាស្រីជំនាន់ថ្មីនិងទទួលបានងារជាស្នេហ៍គ្រាដំបូងរបស់មនុស្សប្រុសទូទាំងប្រទេសកូរ៉េ។មិនត្រឹមតែប៉ុណ្ណោះនាងក៏ទទួលបានងារជារាជិនីខាងថតផ្សាយពាណិជ្ជកម្មដែរ មិនថាដើរទៅណាកន្លែងណាក៏ឃើញតែរូបរបស់នាងនៅតាម Banner ឃោសនាសឹងតែគ្រប់ទីកន្លែង។
៨. Yoona (Girl’s Generation)
ស្រីស្អាតប្រចាំក្រុមស្រីតំណាងប្រទេសកូរ៉េខាងត្បូង Im Yoona ។ នាងទទួលបានងារជាមនុស្សស្រីដែលមានផ្ទៃមុខស្រស់ស្អាតបំផុតនិងជាមនុស្សស្រីដែលបុរសកូរ៉េប៉ងប្រាថ្នាចាប់តាំងពីនាងបង្ហាញខ្លួនជាលើកដំបូងរហូតមកទល់ពេលបច្ចុប្បន្ននេះ។ ក្រៅពីសម្រស់ស្រស់ស្អាត ការរាំច្រៀង ហើយនោះ បើនិយាយពីការសម្ដែងរបស់នាងវិញក៏ធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលមិនធម្មតាដែរ។ រឿងភាគដែលនាងបានសម្តែងសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស រួមមានរឿង You are my destiny, Love Rain, Cinderalla man, Because it’s the firs time,ជាដើម។
ក្រៅពីនេះនាងក៏បានសម្ដែងរឿងភាគនៅប្រទេសចិនហើយបានក្លាយជាតារាស្រីកូរ៉េតែម្នាក់គត់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទីផ្សារប្រទេសចិន។ក្រោយមកទៀតនាងបានសាងការភ្ញាក់ផ្អើលជាថ្មីម្ដងទៀតជាមួយនឹងការសម្ដែងខ្សែភាពយន្តរឿង EXIT ។រឿងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនក្នុងនិងក្រៅប្រទេស។ ក្រៅពីរាំច្រៀងសម្តែង Yoona ក៏ជារាជិនីស្ប៉តពាណិជ្ជកម្មដែរ នាងផ្សាយស្ប៉តដល់ទៅជាងដប់ប្រ៊េនក្នុងមួយឆ្នាំ។ហៅបានថាទាំងស្អាតទាំងពូកែគ្រប់គ្រឿងតែម្តងហើយ ៕

ធ្លាប់មានបទពិសោធន៍ច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដូចជាពិធីករ អ្នករៀបចំកម្មវិធី និងបកប្រែអត្ថបទមួយចំនួនផង បច្ចុប្បន្ន មរកត គឺជាអ្នកសរសេរនិងបកប្រែមាតិកាព័ត៌មានកម្សាន្តនៃ AMS Infotainment។
របាយការណ៍សំខាន់
ព័ត៌មានកម្សាន្ត
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
កម្មវិធីមួយដែលផលិតឡើងដើម្បីចូលរួមចំណែកលើកស្ទួយការយល់ដឹងអំពីបរិស្ថាន ការការពារព្រៃឈើ និងសត្វព្រៃ។ តារយៈដំណើរកំសាន្តទៅកាន់សហគមន៍ទេសចរណ៍ តំបន់ព្រៃអភិរក្ស ឬឧទ្យានជាតិនានា តួអង្គនៅក្នុងសាច់រឿង និងជួបប្រាស្រ័យទាក់ទង ស្វែងយល់ពីការរស់នៅក្នុងតំបន់របស់ប្រជាសហគមន៍ក្នុងតំបន់អភិរក្ស និងស្វែងយល់បន្ថែមអំពីការងារឆ្មាំព្រៃ របស់ក្រសួងបរិស្ថាន។ ក្នុងនោះអ្នកទស្សនានិងទទួលបានរូបភាពប្លែកៗ ស្រស់ស្អាត ព្រមទាំងបទពិសោធការរស់នៅក្នុងព្រៃរបស់ឆ្មាំព្រៃ និង ស្វែងយល់បន្ថែមពីអនុផលព្រៃឈើ ធនធានសត្វព្រៃ និងតំបន់ធម្មជាតិនានារបស់ប្រទេសកម្ពុជា។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធីចង់ដឹងរឿងគេ គឺជាកម្មវិធីជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈប្រធានបទថ្មីៗ ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ កើតមាននៅក្នុងសង្គមបច្ចុប្បន្ន មានទាំងវីដេអូ មានសកម្មភាពពិសេសៗ នឹងត្រូវបានពិធីករពិធីការីនី លើកដាក់បន្ថែមបន្ថយ ដើម្បីជាចំណីអារម្មណ៍ដល់អ្នកទស្សនា តែទោះជាយ៉ាងណាក៏មានសារអប់រំផងដែរ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។