fbpx

ពេល​មេឃ​ក្ដៅ​ឃ្លាន​ព្រិល​ទឹកកក​អាច​មក​ញ៉ាំ​នៅ​កន្លែង​នេះ​បាន​

មួយ​រយៈ​ក្រោយ​នេះ​យើង​បាន​ឃើញ​ថា​មាន​យុវវ័យ​ជា​ច្រើន​កំពុង​តែ​ពេញ​និយម​ញ៉ាំ​នៅ​បង្អែម​មួយ​មុខ​ដែល​មាន​ឈ្មោះ​ថា​បង្អែម​ព្រិល​ទឹកកក​ ឬ​គេ​អាច​ហៅ​បាន​ថា​ Bingsu។ Bingsu ជា​បង្អែម​ព្រិល​ទឹកកក​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​កូរ៉េ​ហើយ​ក៏​ទទួល​បាន​ការ​ពេញ​និយម​ជា​រៀង​រាល់​រដូវ​ក្ដៅ​នៅ​ទីនោះ​ផង​ដែរ​។ ចុះ​បើ​ចង់​ញ៉ាំ​ទាល់​តែ​ជិះ​ទៅ​ញ៉ាំ​នៅ​កូរ៉េ​មែន​? មិន​ចាំ​ជិះ​ទៅ​ដល់​កូរ៉េ​ទេ​ admin នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​ញ៉ាំ​បង្អែម​ព្រិល​ទឹកកក​នេះ​នៅ​ La Rosada ណា។

. តើ​គួរ​ញ៉ាំ​មួយ​ណា​ពេល​ទៅ​ដល់​ហាង​បើ​មាន​ Bingsu ច្រើន​មុខ​អញ្ចឹង?

ត្រូវ​ហើយ​នៅ​ LA Rosada ពិត​ជា​មាន​បង្អែម​ព្រិល​ទឹកកក​ច្រើន​មុខ​មែន​ទែន​ ប៉ុន្តែ​ admin យល់​ថា​សម្រាប់​អ្នក​ដែល​មក​ញ៉ាំ​ដំបូង​គួរ​តែ​ញ៉ាំ​ Strawberry Cheesecake Bingsu ដែល​ជា​ Signature Menu ប្រចាំ​ហាង​ដែល​មាន​រសជាតិ​ដើម​ពី​ប្រទេស​កូរ៉េ​តែ​ម្ដង​។ ចំពោះ​លក្ខណៈ​ពិសេស​របស់​ Strawberry Cheesecake Bingsu នេះ​វិញ​គឺ​​ទឹកកក​ព្រិល​រសជាតិ​ទឹក​ដោះ​គោ​ដែល​ម៉ត់​ខ្លាំង​ដូច​ព្រិល​​និង​នំ​ Cheesecake ដុត​ថ្មីៗ​បន្ថែម​ជាមួយ​ទឹក​ strawberry sauce ដែល​ធ្វើ​ពី​ផ្លែ​ strawberry ស្រស់ៗ​ពិត​ ១០០%​។

. ចុះ​ក្រៅ​ពី​ Strawberry Cheesecake Bingsu​ នៅ​មាន​ Bingsu​ ផ្សេង​ទៀត​អត់?

ច្បាស់​ណាស់​ក្រៅ​ Strawberry Cheesecake Bingsu​ នៅ​ La Rosadaក៏​មាន​រសជាតិ​ផ្សេងៗ​ដូចជា៖

  • ប៊ីង​ស៊ូ​តែ​ថៃ​
  • ប៊ីង​ស៊ូ​តែ​ម៉ាត់​ឆា​ជប៉ុន​
  • និង​ប៊ីង​ស៊ូ​តែ​ហូ​ឈី​ឆា​ជប៉ុន​។​

ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​គឺ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​ Topping គ្រីម​ឈីស​ស្រស់​ដែល​នាំ​ចូល​ពី​ប្រទេស​បារាំង​តែ​ម្ដង​។

. របស់​ឆ្ងាញ់​បែប​ហ្នឹង​ ចុះ​តម្លៃ​យ៉ាង​ម៉េច​វិញ​?

ថ្វី​ត្បិត​តែ​ប្រើ​សុទ្ធ​តែ​របស់​ល្អ​ ប៉ុន្តែ​តម្លៃ​ក៏​ល្អ​ដូចជា​ Bingsu ដូច​គ្នា​ដែរ​ដោយ​អ្នក​ទាំង​អស់​គ្នា​អាច​ចំណាយ​ចាប់​ពី​ 5.5$ ​ទៅ​ 6.5$ ក្នុង​មួយ​ចាន​ហើយ​អាច​ញ៉ាំ​បាន​គ្នា​ ២ ​នាក់​។

សម្រាប់​អ្នក​ចង់​ញ៉ាំ​បង្អែម​ព្រិល​ទឹកកក​ ឬ​ Bingsu នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ចូល​ទៅ​កាន់​ Facebook page La Rosada ឬ​អាច​ទៅ​ហាង​ដោយ​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​នៅ​ទល់​មុខ​របង​វិទ្យាល័យ​បាក់ទូក​ ផ្លូវ​លេខ​ ១៥២​ ជិត​សណ្ឋាគារ​ជូលីណា​៕


តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

ធ្វើរឿងងាយ ២ យ៉ាងនេះ ទទួលបានរាងស្រឡូនស្អាតដូចអ្នកម៉ាក់សម័យថ្មី សិទ្ធី នីកា

ថ្វី​បើ​កំពុង​មមាញឹក​ខ្លាំង​ជាមួយ​ការងារ​សិល្បៈ និង​មាន​កូន​ប្រុស​គួរ​ឱ្យ​ស្រលាញ់​ម្នាក់​ហើយ​ក៏​ពិត​មែន ក៏​អ្នក​ម៉ាក់​សម័យ​ថ្មី អ្នកនាង សិទ្ធី នីកា នៅតែ​ស្រស់​ស្អាត​ខ្លាំង និង​មាន​រាង​ស្លីម​ស្រឡូន ចង្កេះ​មួយ​ក្តាប់
ទស្សនាចរ, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

តំបន់ទេសចរណ៍ ៥ ក្នុងខេត្តរតនគិរី ដែលកំពុងតែមានសក្ដានុពល

ចង់​ទៅ​លេង​ខេត្ត​រតនគិរី តែ​មិន​ដឹង​ថា​គួរ​ទៅ​លេង​នៅ​កន្លែង​ណា​ត្រូវ​អត់​? មិន​បាច់​បារម្ភ​ទៀត​ទេ សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​កន្លែង​ថ្មី​ៗ ប្លែកៗ បែប​ធម្មជាតិ​ៗ AMS សូម​ណែនាំ​
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, ស្នេហានិងទំនាក់ទំនង

វិធីថែរក្សាទំនាក់ទំនងមិត្តភាព កុំឲ្យក្លាយជាស្នេហា

តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មិត្តភ័ក្ដិ​ខ្លួនឯង ហើយ​បាន​សារភាព តែ​ត្រូវ​ម្ខាង​ទៀត រហូត​ធ្វើឲ្យ​មើល​មុខ​គ្នា​លែង​ចំ។ ជា​ដំបូន្មាន សម្រាប់​អ្នក​ដែល​មាន​មិត្តភក្ដិ​ខ្លួនឯង គួរ​មក​ដឹង​ពី​៥
តារាល្បីៗ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

សេង រដ្ឋា ពីតួឯក មកនៅត្រឹមតួរងក៏បាន ឱ្យតែថ្មី ប្លែក សម្រាក់ទស្សនិកជន

អតីត​បវរកញ្ញា​រាង​ខ្ពស់​ស្រឡះ សម្បុរ​ស្រអែម​ស្រស់ សេង រដ្ឋា ត្រូវ​គេ​ដឹង​ថា ទើប​បោះ​ជំហាន​ចូល​វិស័យ​ភាពយន្ត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ​ទេ តែ​ក្តោប​បាន​តំណែង​តួឯក​ស្រី​ជា​ក្នុង​រឿង «បាប​ស្នេហ៍​អតីត»
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, ស្នេហានិងទំនាក់ទំនង

បើ​​ឆ្លង​ផុត​ការ​ឈឺ​ចាប់​​ ៣​ ​យ៉ាង​នេះ​បាន អ្នក​នឹង​ក្លាយ​ជា​មនុស្ស​រឹងមាំ​អាច​ទប់ទល់​បាន​គ្រប់​ឧបសគ្គ​

នារីៗ​ដែល​បាន​ឆ្លងកាត់​ភាព​ឈឺចាប់​ទាំង​ ៣​ ខាង​ក្រោម​នេះ​ហើយ​ នឹង​ដឹង​ថា​ខ្លួន​មាន​ភាពរឹងមាំ​កម្រិត​ណា។​ ពេល​ឆ្លងកាត់​លើក​ដំបូង​ពិត​ជា​ឈឺចាប់​ និង​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​យើង​ជា​មនុស្ស​ស្រី
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី

ផលិតករ ហ៊ុយ យ៉ាឡេង ពេញចិត្តឱ្យគេហៅថា «ផលិតករសុំទាន»

មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ថ្មី​ៗ​នេះ​គេ​បាន​ឃើញ លោក ហ៊ុយ យ៉ាឡេង ដែល​ជា​ផលិតករ និង​ជា​អ្នក​ដឹក​នាំ​រឿង បាន​ហៅ​ខ្លួនឯង​លើ​បណ្តេញ​សង្គម​ហ្វេសប៊ុក​ថា «ខ្ញុំ​ជា​ផលិតករ​សុំ​ទាន»។
ចង់ដឹងរឿងគេ, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍

គួរឲ្យស្ដាយ! យឹម តាស្រង់ សម្រេចចិត្តដើរចេញពី Galaxy

លោក យឹម តាស្រង់ ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង ហើយ​ក៏​ជា​អ្នក​គ្រប់គ្រង​ផលិតកម្ម Galaxy បាន​សម្រេចចិត្ត​ចាកចេញ​ពី​ផលិតកម្ម ដើម្បី​ឈាន​ទៅ​បើក​អាជីវកម្ម និង​បើក​ជា​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន។ នេះ​បើ​
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍

មក​ស្គាល់​សត្វ​មួយ​ប្រភេទ ដែល​ដេក​បើក​ភ្នែក​មួយ​ចំហៀង

សត្វ Dophins ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សត្វ​ដ៏​ឆ្លាត​វៃ​បំផុត​មួយ​នៅ​លើ​ភព​ផែនដី ​ដោយ​សារ​តែ​ពួក​វា​មាន​សមត្ថភាព​រក្សា​ថាមពល​ក្នុង​ខួរក្បាល​របស់​ពួកវា។ សត្វ Dophins មាន​របៀប​ដេក​ខុស​គ្នា​ឆ្ងាយ​ពី​របៀប​ដែល…
DIY, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍

ការ​ពិត​មួយ​ដែល​អ្នក​គួរ​ដឹង បើ​ដាក់​អីវ៉ាន់​ពេញៗ​ទូ​ទឹកកក

ទូទឹកកក​គឺ​ជា​ឧបករណ៍​ប្រើប្រាស់​ថាមពល​ដ៏​ច្រើន​បំផុត​មួយ​នៅ​ក្នុង​ផ្ទះ ខណៈ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ផលិត​ទូរ​ទឹកកក​ម៉ាក​ថ្មីៗ​កំពុង​ច្នៃ​ប្រឌិត​ឥត​ឈប់ឈរ​​ដើម្បី​សន្សំ​សំចៃ​ថាមពល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទូរ​ទឹកកក​​មិន​ត្រឹមតែ…
ព័ត៌មានរសនិយម, ព្រឹត្តិការណ៍, សុខភាពនិងសម្រស់

ទម្លាប់​អាក្រក់​ទាំង ៤ ដែល​ធ្វើ​ឱ្យ​អ្នក​តែងតែ​អស់​កម្លាំង

ការ​ហត់​នឿយ​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ និង​ភាព​នឿយហត់​គឺ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​វា​កើត​ឡើង​ពី​ទង្វើ​មិន​ល្អ​មួយ​ចំនួន​ដែល​អ្នក​បាន​ធ្វើ។ តែ​យ៉ាង​ណា​បើ​ទង្វើ​មួយ​នោះ​ក្លាយ​ទៅ​ជា​ទម្លាប់​វិញ…