នេត រក្សា 3rd Runner Up Miss Universe Cambodia 2020 ប៉ះ Catriona Gray Miss Universe 2018

កាល​ពី​ថ្មីៗ​នេះ​បវរកញ្ញា និង​ជា​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​បាន​ទៅ​ចូលរួម Manila Fashion Week នៅ​ប្រទេស​ហ្វីលីពីន ក្នុង​នាម​ជា​ភ្ញៀវ​ម្នាក់ ដែល​ត្រូវ​បាន​អញ្ជើញ​ដោយ​ប្រេន​សម្លៀកបំពាក់​ល្បី​លំដាប់​ពិភព​លោក H&M។

ថ្មី​ៗ​នេះ 3rd Runner Up Miss Universe Cambodia 2020 ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល គ្រា​នាង​បាន​ទៅ​ចូលរួម​កម្មវិធី Fashion Week នៅ​ហ្វីលីពីន ហើយ​កម្មវិធី​នោះ​ដែរ ក៏​មាន​វត្តមាន​តារា​ប្រុស​ស្រី​ល្បី​ៗ​ទាំង​តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូដ ពិសេស​គឺ Miss Universe Philippines ជាច្រើន​រូប​ទៀត​ផង។ ក្នុង​គ្រា​ដែល​បាន​ជួប​ម្ចាស់​មកុដ Miss Universe 2018 Catriona Gray។ រក្សា និង​តារា​ជាច្រើន​ទៀត​ចូលរួម​កម្មវិធី ម៉ាកយីហោលក់រាយសាកល H&M ប្រារព្ធខួបលើកទី 10 របស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ដែល​ដឹកនាំព្រឹត្តិការណ៍នេះដោយ​អ្នកស្រី Aneta Pokucinska នាយកគ្រប់គ្រងយីហោសម្រាប់តំបន់អាស៊ីបូព៌ា។

នេះ​មិន​តែ​ប៉ុណ្ណោះ ប្រមាណ ២ ខែ​មុន នេត រក្សា ក៏​បាន​ចូល​រួម​កម្មវិធី​របស់​ប្រេន YSL Beauty នៅ​ហ្វីលីពីន បវរកញ្ញា​កម្ពុជា​រូប​នេះ ក៏​បាន​ជួប​ជាមួយ Pia Wurtzbach ម្ចាស់​មកុដ Miss Universe 2015 ព្រម​ទាំង Michelle Dee ដែល​ជាប់​ជា Top 10 Miss Universe 2023។

រូបភាព​ដែល រក្សា ថត​ជាមួយ​បវរកញ្ញា​ចក្រវាល​ហ្វីលីពីន​ទាំង ៣ ជំនាន់ បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​សរសើរ និង​ទទូច​ចង់​បាន នេត រក្សា វិល​ត្រឡប់​មក​កាន់​វេទិកា​ប្រកួត​បវរកញ្ញា​ខ្មែរ​ម្ដង​ទៀត។ លំដាប់​រង​ទី ៣ បវរកញ្ញា​ចក្រវាល​កម្ពុជា រូប​នេះ ក៏​មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ ហើយ​នាង​ក៏​មាន​ទី​ផ្សារ​ការងារ​ក្រៅ​ប្រទេស​ច្រើន​ផង​ដែរ។

នេត រក្សា បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ ២០២០ និង​ត្រូវ​បាន​កម្មវិធី​ដក​តំណែង ក្រោយ​កាន់កាប់​មិន​បាន​ប៉ុន្មាន​ផង​នោះ។ បើ​ទោះ​ជា​នាង​ត្រូវ​បាន​ដក​តំណែង តែ​ការងារ​នាង​មិន​បាន​ស្រកស្រុត​ឡើយ ព្រោះ​នាង​មាន​ទាំង​ចំណេះដឹង និង​រូប​សម្រស់​ស័ក្ដិសម​នឹង​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *