ការប្រគំតន្ត្រី និងចម្រៀងសម័យយុគមាស ចាប់ផ្ដើមស្អែកនេះហើយ!

មហោស្រព​សិល្បៈ​ដំណើរ​ខ្មែរ​ បាន​រៀប​ចំ​ទស្សនីយភាព​ដ៏​កម្រ​ ដើម្បី​រំឭក​ដល់​អនុស្សាវរីយ៍​សិល្បៈ​ភាពយន្ត​ និង​ចម្រៀង​ខ្មែរ​សម័យ​យុគ​មាស ​​​​ក្នុងរយៈពេល​ ៣​ ថ្ងៃ​ជាប់​គ្នា​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ​ដោយ​មាន​ការ​ចូល​រួម​​ពី​សំណាក់​សិល្បៈ​ករ​ល្បី​ៗ​ជា​ច្រើន​រូប​។

ផ្ទាំង​ទស្សនីយភាព​ដ៏​កម្រ​​មួយនេះត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម​ដំណើរ​ខ្មែរ​ ក្នុង​គោល​បំណង​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​សិល្បៈ​ភាពយន្ត​ និង​ចម្រៀង​ខ្មែរ​ក្នុង​សម័យ​យុគ​មាស​ មុន​ឆ្នាំ​១៩៧៥​។ ​មហោស្រព​ដ៏​ពិសេស​​​នេះ​ដែរមាន​ការ​បង្ហាញ​ជូន​ទស្សនា​នូវ​ភាពយន្ត​ខ្មែរ​ទសវត្ស​រ៍ ៦០ ​និង​៧០ ​ការ​តាំង​ពិព័រណ៍​រូប​ថត​ភាពយន្ត​ ទស្សនីយភាព​ព្រលឹង​សិល្បៈ​ខ្មែរ​ ការ​ប្រគំតន្ត្រី​សម័យ​អាប៉ូឡូ​ និង​ការ​បង្ហាញ​ម៉ូដសម្លៀកបំពាក់ ​ព្រម​ជាមួយ​កម្មវិធី​ផ្សេង​ៗជា​ច្រើន​ទៀត​។ ​

ព្រមជាមួយ​គ្នានេះដែរ សម្រាប់​ការ​ប្រគំតន្ត្រី​ក៏​មាន​វត្តមាន​សិល្បករ​ សិល្បៈការិនី​ល្បី​ៗ​ ដូច​ជា​ព្រះ​នាង​ នរោត្តម​ ជេន​ណា ​អ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាង យក់ ថិតរដ្ឋា លោក ឃុំ ប៉ុណ្ណាដែត ព្រម​ជាមួយ​តារា​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។​​​​​

មហោស្រព​សិល្បៈ​ដំណើរ​ខ្មែរ​ លើកទី១ ​រៀប​ចំ​ធ្វើ​នៅ​អគារ​ខេម​រ៉ានី ​(សសយក)​ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​ មាន​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី ​១២ ​ខែ​ធ្នូ​ ឆ្នាំ​ ២០២៤​។​ កុំ​ភ្លេចណា ​ចូល​រួម​ដោយ​សេរី​ដើម្បី​ស្វែង​យល់​ពី​អតីតកាល​ដ៏​ផូរផង់​នៃ​ភាព​យន្ត​ តន្ត្រី​ និង​ចម្រៀង​ខ្មែរ​នា​សម័យ​យុគ​មាស៕​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

អបអរផង! កូនខ្មែរកាត់បារាំង Klara Monory Caillaux ក្លាយជាកញ្ញាឯកកម្ពុជាប្រចាំប្រទេសបារាំង

បេក្ខនារី ១៦ រូប​ដែល​ធំ​ធាត់​នៅ​ប្រទេស​បារាំង​បាន​នាំ​គ្នា​ដាក់​ពាក្យ​ចូល​ប្រកួត​កញ្ញា​ឯក​កម្ពុជា ប្រចាំ​ប្រទេស​បារាំង។ ជា​លទ្ធផល កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​ជយលាភី ដែល​មាន​ទាំង​សម្រស់ ចំណេះ​ដឹង និង​ភាព​ជា​ខ្មែរ នោះ​គឺ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *