ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញសកម្មភាពស្រាវជ្រាវរកទីតាំងរបស់មនុស្សដែលរស់នៅសម័យបុរាណវិទ្យានៅរមណីយដ្ឋានប្រាសាទកោះកេរ ដោយបានចាប់ផ្ដើមក្នុងរយៈពេលជាង ១០ ថ្ងៃមកនេះ។

តាមរយៈការបង្ហោះលើផេកផ្លូវការរបស់ក្រសួងវប្បធម៌បានឱ្យដឹងថា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយវិទ្យាស្ថាន Max Planck Institute for Geo-anthropology (MPI) មកពីប្រទេសអាល្លឺម៉ង់ ចុះសិក្សាស្រាវជ្រាវទីតាំងមនុស្សរស់នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយចាប់ផ្ដើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៦។ តាមរយៈការសិក្សាបុរាណវិទ្យា និងខួងយកសំណាកដីដើម្បីវិភាគអំពី អាយុកាលនៃកុលាលភាជន៍ ធ្បូង លម្អងផ្កា និងដី។
ការវិភាគនេះអាចស្វែងយល់បានអំពីជីវិតរស់នៅសម័យបុរាណ ការវិវត្តរាជធានីកោះកេរ អាយុកាលនៃការតាំងទីលំនៅ ការប្រែប្រួលអាកាសធាតុ ប្រភេទរុក្ខជាតិ និងសត្វក្នុងសម័យអតីតកាល៕







រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

























Account
Security
Favourite Content