All of Us Are Dead ត្រៀមខ្លួនប្រយុទ្ធជាថ្មី នៅក្នុងរដូវកាលទី២

នៅថ្ងៃទី២២ ខែកក្កដា នេះ Netflix បានប្រកាសចាប់ផ្ដើមបើកកាមេរ៉ា ថតរឿង All of Us Are Dead រដូវកាលទី២ ដោយមានការចូលរួមសម្ដែងពីតួចាស់កាលពីរដូវកាលមុន និងតួថ្មីបន្ថែមទៀត។

កាលពីរដូវកាលមុនភាពយន្តប្រភេទ K-zombie ដែលផ្អែកលើរឿង Webtoon មួយចំណងជើងនេះ បាននិទានពីជីវិតរបស់សិស្សមួយក្រុមដែលបានជាប់គាំងនៅក្នុងវិទ្យាល័យ Hyosan នៅពេលដែលមេរោគ Zombie បានរីករាលដាល រហូតនាំឱ្យសិស្សទាំងនោះត្រូវតស៊ូប្រយុទ្ធដើម្បីយកជីវិតរស់។

ផ្អែកលើភាពជោគជ័យកាលពីរដូវកាលទី១ ក្នុងលំដាប់ប្រជាប្រិយភាពលេខ ១០ នៅលើ​ Netflix ផ្នែកភាពយន្តមិនមានភាសាដើមជាភាសាអង់គ្លេស និងទទួលបានការចូលទស្សនារហូតដល់ទៅ ៥៦០.៧៨ លានម៉ោងក្នុងមួយខែដំបូង ពេលនេះ Netflix បានចាប់ផ្ដើមប្រកាសពីការចាប់ផ្ដើមថតរដូវកាលថ្មី អមនឹងតារាងឈ្មោះរបស់តួសម្ដែងជាផ្លូវការ។

ក្នុងសាច់រឿងដែលពិភពលោកហាក់ត្រឡប់មកមានភាពស្ងប់សុខដូចមុនហើយ សុខៗមេរោគ Zoombie ថ្មីក៏បានផ្ទុះឡើង នាំឱ្យ  On Jo សម្ដែងដោយ Park Ji hu ដែលឥឡូវនេះបានក្លាយជានិស្សិតទៅហើយ ត្រូវត្រឡប់មកជួបនឹងសុបិនអាក្រក់ជាថ្មី ខណៈ  Yoon Chan Young ក៏ត្រឡប់មកវិញដើម្បីសម្ដែងជាតួអង្គ Cheong San, Cho Yi Hyun ជាតួអង្គ Nam Ra និង Lomon ដើរតួជា Su Hyeok ដូចដើម។

សម្រាប់តួអង្គថ្មី ដែលនឹងចូលរួមប្រយុទ្ធជាមួយនឹង Zoombie នៅក្នុងរដូវកាលទី២ នេះ ក៏សុទ្ធសឹងតែជាតារាដែលធ្លាប់មានស្នាដៃក្នុងភាពយន្តល្បីៗពីមុនមកដែរ រួមមាន Lee Min Jae នឹងដើរតួជា Maru , Kim Si Eun នឹងដើរតួជា Ju Ran, Roh Jae Won នឹងសម្ដែងជា​ Han Du Seok  ស្របពេលដែល Yoon Gai  នឹងបង្ហាញខ្លួនក្នុងនាមជា Jong Ah។

ភាពយន្តភាគបែបរន្ធត់នេះ នៅតែជាស្នាដៃដឹកនាំរបស់ Lee JQ និង Kim Nam-su ស្របពេលដែលថ្ងៃចាក់ផ្សាយនៅមិនទាន់បានកំណត់នៅឡើយទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *