បន្ទាប់ពីទទួលបានការគាំទ្រទាំងលើភាពយន្ត និងចម្រៀងរហូតក្លាយជាគំនូរជីវចលដែលមានអ្នកចូលទស្សនាច្រើនបំផុតនៅលើ Netflix បច្ចុប្បន្នកម្មវិធីទស្សនមាតិកាអនឡាញមួយនេះកំពុងតែរៀបចំគម្រោងផលិតរឿង Kpop Demon Hunters ក្នុងទម្រង់មនុស្សសម្ដែង។

យោងតាមការចុះផ្សាយរបស់ The Wrap ពេលនេះ Netflix កំពុងតែធ្វើការងារលើគម្រោងភាពយន្តមនុស្សសម្ដែងរបស់រឿងតុក្កតាដែលផលិតដោយ Sony Pictures Animation មួយចំណងជើងនេះ ព្រមគ្នានឹងគំនូរជីវចល ២វគ្គបន្ថែមទៀត ក៏ដូចជាគម្រោង ប្រគំតន្ត្រីមួយផងដែរ។
Kpop Demon Hunters គឺជាស្នាដៃសហដឹកនាំរបស់ Maggie Kang និង Chris Appelhans ដោយផ្ដោតសាច់រឿងទៅលើតារាខេប៉ុបស្រី ៣រូបពីក្រុម Huntrix ដែលជាប្រមាញ់បិសាច ជាពិសេសគឺក្រុម Saja Boys ដែលជាបិសាចនៅក្នុងរូបរាងជាតារាខេប៉ុបបុរស។

រាប់ចាប់ពីថ្ងៃចេញផ្សាយពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ខ្សែភាពយន្តគំនូរជីវចល K-Pop Demon Hunters ទទួលបានការគាំទ្រខ្លាំងទាំងផ្នែកភាពយន្ត និងចម្រៀងប្រកបភាពយន្ត។ ជាក់ស្ដែង មកដល់ដើមខែសីហានេះ បទ Golden នៅទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global 200 និងលេខ ២ នៅលើតារាង Billboard Hot 100 នៅឡើយ ស្របពេលដែលបទប្រកបភាពយន្តទាំងអស់ ជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាង Billboard 200៕


























Account
Security
Favourite Content