មនុស្សរាប់ម៉ឺននាក់បានចូលរួមពិធីដង្ហែគោមប្រចាំឆ្នាំនៅកណ្ដាលទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ នេះបើតាមការបង្ហោះជូនដំណឹងលើផេកផ្លូវការក្រសួងទេសចរណ៍។

ឆ្នាំនេះមនុស្សប្រមាណ ៤ម៉ឺននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានមកប្រមូលផ្ដុំចូលរួម និងទស្សនា «ពិធីដង្ហែគោមផ្កាឈូក» របស់ប្រទេសក៉ូរ៉េខាងត្បូង។ ក្នុងនោះស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល និងសហគមន៍ខ្មែរ ក៏បានចូលរួមផងដែរ។
ពិធីដង្ហែគោមបែបសាសនាមួយនេះ ពុទ្ធសាសនិកកម្ពុជានៅក្នុងប្រទេសកូរ៉េប្រមែប្រមូលគ្នារៀបចំធ្វើជារៀងរាល់ឆ្នាំ នាឆ្នាំនេះត្រូវបានរៀបចំនៅកណ្ដាលទីក្រុងសេអ៊ូលដោយមានការចូលរួមពីសិល្បករ សិល្បការិនី ព្រះសង្ឃនិងមន្ត្រីការទូតជាច្រើនរូប/នាក់។ នៅក្នុងពិធីដង្ហែដ៏ធំប្រចាំឆ្នាំមួយនេះក៏មានរៀបចំនូវការសម្ដែង ការបង្ហាញវប្បធម៌ និងការផ្សព្វផ្សាយពីសាសនាជូនដល់ប្រជាជនទស្សនាកម្សាន្តផងដែរ។












ទស្សនីយភាពនៃការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពលរដ្ឋទាំងខ្មែរ និងកូរ៉េក្នុងពិធីខាងលើបានបង្ហាញឱ្យឃើញពីការចូលរួមចែករំលែកវប្បធម៌និងសាសនារវាងប្រទេសទាំងពីរ ជាពិសេសនោះគឺជនជាតិនៃប្រទេសមួយនេះនឹងបានសិក្សា ស្វែងយល់និងបានស្គាល់ពីវប្បធម៌ប្រពៃណីដ៏ល្អរបស់កម្ពុជាបន្ថែមផងដែរ៕
ប្រភពរូបភាព៖ក្រសួងទេសចរណ៍និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ


























Account
Security
Favourite Content