ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។ បុគ្គលម្នាក់ដែលកំពុងបូជាកម្លាំងកាយចិត្ត ដើម្បីប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាការពិត គឺលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក និងជាអគ្គនាយកនៃវេទិកា ថតតុ(thortok)។

លោក ពិណ្ណរិទ្ធី មិនមែនជាឈ្មោះថ្មីក្នុងពិភពច្នៃប្រឌិតនោះទេ លោកបានចំណាយពេលជាង ២០ឆ្នាំ ក្នុងការសិក្សា និងអភិវឌ្ឍជំនាញផ្នែករចនាផលិតផល (Product Design) រហូតក្លាយជាសហគ្រិនម្នាក់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ទោះបីជាមានអាជីពរឹងមាំនៅក្រៅប្រទេស ប៉ុន្តែក្ដីស្រឡាញ់ចំពោះសិល្បៈវប្បធម៌ដ៏អស្ចារ្យ និងមហិច្ឆតាចង់ឃើញសិល្បករខ្មែរ មានជីវភាពធូរធារពីស្នាដៃខ្លួនឯង បានជម្រុញឱ្យលោកវិលត្រឡប់មកកាន់មាតុភូមិវិញក្នុងកំឡុងឆ្នាំ ២០១៨ ដើម្បីចូលរួមអភិវឌ្ឍគម្រោងឌីជីថលជាច្រើន ទាំងក្នុងវិស័យរដ្ឋ និងឯកជន។

តាមរយៈបទពិសោធន៍ដ៏ក្រាស់ក្រែល លោកបានមើលឃើញពីបញ្ហាប្រឈមរបស់សិល្បករ និងអ្នកច្នៃបង្កើតខ្មែរគ្រប់ជំនាញ ដែលមានស្នាដៃល្អៗតែខ្វះមធ្យោបាយផ្សព្វផ្សាយ ការពារ និងបង្កើតចំណូល ទើបលោកនិងក្រុមការងារ បានបង្កើតវេទិកាថតតុ(thortok) ដែលជាវេទិកាឌីជីថលដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកច្នៃបង្កើតនានា អាចបង្ហាញ និងចែករំលែកស្នាដៃច្នៃប្រឌិតរបស់ខ្លួនទៅកាន់ពិភពលោកងាយស្រួលស្វែងរកប្រភពធនធានច្នៃប្រឌិត (Assets) ដ៏សម្បូរបែប មានលទ្ធភាពឱ្យសិល្បករទាញយកផលចំណេញពីការទាញយក (Download) និងការលក់ស្នាដៃរបស់ខ្លួនដោយផ្ទាល់។

លោក នុត ពិណ្ណរិទ្ធី បានសង្កត់ធ្ងន់ថា «សិល្បៈខ្មែរគឺជាដួងព្រលឹងជាតិ ហើយជនជាតិខ្មែរគ្រប់រូបមានសរសៃឈាមជាអ្នកសិល្បៈ។ ថតតុ(thortok) មិនមែនគ្រាន់តែជា Website មួយនោះទេ ប៉ុន្តែវាគឺជាប្រព័ន្ធអេកូឡូស៊ី ដែលការពារតម្លៃនៃភាពច្នៃប្រឌិត។ យើងចង់ឃើញអ្នករចនា ផលិតករ និងសិល្បករគ្រប់រូប អាចរស់បានដោយមោទនភាព និងមានភាពជាម្ចាស់លើស្នាដៃរបស់ខ្លួន»។ បេសកកម្មចម្បងរបស់លោក គឺប្រើប្រាស់បច្ចេកវិទ្យាដែលលោកបានបញ្ចប់ការសិក្សាពីប្រទេសបារាំង មកបម្រើ និងការពារមរតកសិល្បៈ ដែលលោកស្រឡាញ់បំផុតនៅកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *