ពិធីដង្ហែគោមផ្កាឈូកកណ្ដាលទីក្រុងសេអ៊ូល មានប្រជាពលរដ្ឋខ្មែររាប់រយនាក់ចូលរួម

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចូលរួម​ពិធី​ដង្ហែ​គោម​ប្រចាំ​ឆ្នាំ​នៅ​កណ្ដាល​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ ​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា​ ឆ្នាំ២០២៥ ​កន្លង​ទៅ​។​ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​ទេសចរណ៍។​​

ឆ្នាំនេះ​មនុស្ស​ប្រមាណ​ ៤​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​មក​ប្រមូល​ផ្ដុំ​ចូល​រួម​ និង​ទស្សនា ​«ពិធី​ដង្ហែ​គោមផ្កាឈូក» របស់ប្រទេស​ក៉ូរ៉េ​ខាងត្បូង។ ក្នុងនោះ​​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​សេអ៊ូល​ និង​សហគមន៍​ខ្មែរ​ ក៏​បាន​ចូលរួម​ផងដែរ។

ពិធី​ដង្ហែ​គោម​បែប​សាសនា​មួយ​នេះ ​ពុទ្ធសាសនិក​កម្ពុជា​នៅ​ក្នុង​ប្រទេស​កូរ៉េ​​ប្រមែប្រមូល​គ្នា​រៀប​ចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ ​នា​ឆ្នាំនេះ​ត្រូវ​បាន​រៀប​ចំ​នៅ​កណ្ដាល​ទីក្រុង​សេអ៊ូល​ដោយ​មាន​ការ​ចូលរួម​ពី​សិល្បករ​ សិល្ប​ការិនី​ ព្រះសង្ឃ​និង​មន្ត្រី​ការទូត​ជា​ច្រើន​រូប​/នាក់។ នៅ​ក្នុង​ពិធី​ដង្ហែ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយ​នេះ​ក៏​មាន​រៀប​ចំ​នូវ​ការ​​សម្ដែង ការ​បង្ហាញ​វប្បធម៌ និង​ការ​ផ្សព្វផ្សាយ​ពី​សាសនា​ជូន​ដល់​ប្រជាជន​ទស្សនា​កម្សាន្ត​ផង​ដែរ។ ​​​​​

ទស្សនីយភាព​នៃ​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ពលរដ្ឋ​ទាំង​ខ្មែរ​ និង​កូរ៉េ​ក្នុង​ពិធី​ខាង​លើ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចូលរួមចែក​រំលែក​វប្បធម៌​និង​សាសនារវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​នោះ​គឺ​ជន​ជាតិ​នៃ​ប្រទេស​មួយ​នេះ​នឹង​បាន​សិក្សា ​ស្វែង​យល់​និង​បាន​ស្គាល់​ពី​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​របស់​កម្ពុជា​បន្ថែម​ផង​ដែរ៕

ប្រភពរូបភាព៖ក្រសួងទេសចរណ៍និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦

ពិត​ជា​មោទកភាព​​សម្រាប់​កម្ពុជា ខណៈ​ដែល​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​សញ្ជាតិ​ខ្មែរ​ប៉ុន្មានរូបនេះ កំពុង​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍មហោស្រព​លំដាប់​អន្តរជាតិ Festival Du Canne នៅ​ឯ​ប្រទេស​

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ “SWIM”

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាង

ហេតុអ្វី Subunits ក្លាយជាយុទ្ធសាស្រ្តកំពុងពេញនិយមក្នុងឧស្សាហកម្មខេប៉ុប?

ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​

ATEEZ នឹងជាសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី BST Hyde Park 2026 នៅទីក្រុងឡុងដ៍

អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *