កាលពីយប់មិញក្រសួងព័ត៌មានបានជូនដំណឹងដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

មកទល់ព្រឹកនេះដែរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាក៏បានប្រកាសបញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្ត ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ទី១៣ មិថុនានេះតទៅ។ គួរបញ្ជាក់ថាបញ្ហារឿងព្រំដែនកម្ពុជា-ថៃ នៅតែជារឿងក្ដៅគគុក ហើយក៏បន្តរីករាលដាលដល់វិស័យផ្សេងៗជាច្រើនទៀតផងដែរ៕




























Account
Security
Favourite Content