អ្នកបង្កើតរបាំគ្រុឌបញ្ជាក់មូលហេតុមិនព្រមឱ្យបង្ហាញរបាំនេះ លើឆាកអន្តរជាតិ

ក្រោយ​មាន​ការ​ជជែក​វែក​ញែក​លើ​បញ្ហា​នៃ​ការ​នាំ​យក​របាំ​គ្រុឌ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ដោយ Miss Supranational Cambodia 2025 ឈុំ ចាន់​ដារ៉ា ពេល​នេះ​ម្ចាស់​កម្មសិទ្ធិ​បាន​ចេញ​មក​ស្រាយ​យ៉ាង​លម្អិត​លើ​បញ្ហា​មួយ​នេះ​ហើយ។

វីដេអូ​នៃ​ការ​រាំ​របាំ​គ្រុឌ​ដោយ​បវរ​កញ្ញា ឈុំ ចាន់​ដារា ត្រូវ​បាន​លុប​ចេញ​ពី​ផេក​ភ្លាមៗ​បន្ទាប់​ពី​បង្ហោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង។ ក្រោយ​មាន​រឿង​បែប​នេះ​មហាជន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចោទជា​សំនួរ​យ៉ាង​ច្រើន​ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​រហូត​ធ្វើ​ឱ្យ​អ្នកនាង ហ៊ុន ប៉ែន ដែល​ជា​អ្នក​បង្កើត​របាំ​គ្រុឌ​និង​ជា​ម្ចាស់​កម្មសិទ្ធ​នៃ​របាំ​មួយ​នេះ​បាន​ចេញ​ជា​សំណេរ​យ៉ាង​វែង​អន្លាយ​ដែល​មាន​អត្ថន័យ​ដូច​ខាង​ក្រោម​នេះ៖​ ខាងក្រោមគឺជា​ខ្លឹមសារបកស្រាយរបស់គ្រូរបាំ និងជា​អ្នក​បង្កើត​របាំ​គ្រុឌ ឈ្មោះ ហ៊ុន ប៉ែន៖

«ជម្រាបសួរបងប្អូនទាំងអស់គ្នា! នាងខ្ញុំជាអ្នកស្រាវជ្រាវនិងបង្កើតរបាំគ្រុឌ ឈ្មោះ ហ៊ុន ប៉ែន។ សូមអរគុណចំពោះការបញ្ចេញមតិយោបល់។ ក្នុងនាមខ្ញុំជាសិល្បការនីរបាំ ជាគ្រូ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈរបាំបុរាណនិងរបាំសហសម័យ ហើយក៏ជាម្ចាស់សិទ្ធិរបាំគ្រុឌនេះ នាងខ្ញុំសូមសរសេរជាសំណេរដូចខាងក្រោមនេះ។

នាងខ្ញុំបានបញ្ជាក់ច្បាស់ជូនចំពោះអ្នកនាង ឈុំ ចាន់ដារ៉ា និងក្រុមការងាររបស់គាត់ថានាងខ្ញុំមិនអនុញ្ញាតអោយគាត់សំដែងរបាំគ្រុឌ និងប្រើប្រាស់វិដេអូរបាំគ្រុឌដែលគាត់បានថតដោយខ្លួនឯងដែលគ្មានការអនុញ្ញាតិពីខ្ញុំទេ (សូមបញ្ជាក់​ថាគាត់ហាត់ដោយខ្លួនឯង រួចថតចេញជាវីដេអូដោយខ្លួនឯង រួចផ្ញើរទៅក្រៅប្រទេសរួចជាមុនហើយទើបផ្ញើរវីដេអូមកសុំសិទ្ធិពីនាងខ្ញុំតាមក្រោយ។ ពេលពិនិត្យមើលវិដេអូរបាំនេះហើយ ខ្ញុំសម្រេចចិត្តមិនអនុញ្ញាតិអោយគាត់សំដែងរបាំគ្រុឌ និងប្រើប្រាស់វិដេអូនេះទេ ព្រោះ ៖

១ គាត់បានបញ្ចូលភ្លេងថ្មីផ្សេងទៀតលាយជាមួយភ្លេងដើមរបស់របាំគ្រុឌ ដោយគ្មានសុំការអនុញ្ញាតិពីលោកគ្រូសាស្ត្រាចារ្យភ្លេងនិងនាងខ្ញុំដែលជាម្ចាស់សិទ្ធិ។

២ គាត់ហាត់រៀនដោយចិត្តឯងគ្មានក្បួនខ្នាត ខុសខ្នាត ខុសចរិត ខុសក្បាច់ របាំគ្រុឌ ច្រើនណាស់។

៣ គាត់ស្លៀកសំលៀកបំពាក់ និងតុបតែងគ្រឿងរបាំគ្រុឌខុសច្រើន។

ខាងគាត់បានយល់ព្រមរួចហើយថានិងដកវីដេអូនេះ ប៉ុន្តែខាងគាត់បែរជាបន្តចេញវីដេអូមួយផ្នែកខ្លីរបាំគ្រុឌនៅលើ page Miss supranational Cambodia។ នាងខ្ញុំបានបន្ថែមប្រាប់គាត់នៅក្នុងកិច្ចសន្ទនាតាម messenger ទៀតថា “អ្នកគ្រូធ្វើវិធីនេះគឺដើម្បីការពារដល់ពួកគាត់ ព្រោះការចេញទៅតំណាងខ្មែរទាំងខុសនាំអោយមានផលមិនល្អទៅវិញ”។

ក្នុងហេតុនេះ នាងខ្ញុំសូមជម្រាបជូនបងប្អូនសារធារណៈជនអោយបានជ្រាបថា៖ ការពារសិទ្ធិបញ្ញា និងមរតកវប្បធម៌របស់ខ្លួនមិនមែនជាសកម្មភាពមិនចែករំលែកទេ តែវាជាកាតព្វកិច្ចនៃការទទួលខុសត្រូវ និងភាពសុចរិត។ បំណងរបស់ខ្ញុំមិនមែនដើម្បីបំបិទនរណាម្នាក់ទេ ប៉ុន្តែដើម្បីការពារ គាំទ្រសិទ្ធិ ច្បាប់ សេចក្តីថ្លៃថ្នូរ និងសីលធម៌របស់អ្នកបង្កើត សិល្បករ និងគ្រូសិល្បៈទាំងឡាយទៅថ្ងៃមុខ និងកាពារសេចក្តីគោរពចំពោះសហគមន៍សិល្បៈនៅកម្ពុជា ទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។

ទោះយ៉ាងណា ខ្ញុំសូមបញ្ជាក់ឡើងវិញថា ការប្រើប្រាស់ “របាំគ្រុឌ” ដោយគ្មានការអនុញ្ញាត គឺជាការរំលោភសិទ្ធិយ៉ាងច្បាស់ទៅលើកម្មសិទ្ធិបញ្ញាចំនួន៣៖

១ សិទ្ធិសីលធម៌

២ សិទ្ធិសេដ្ឋកិច្ច

៣ សិទ្ធិផ្តាច់មុខ

នេះមិនមែនជាបញ្ហាផ្ទាល់ខ្លួនទេ តែវាជាបញ្ហាផ្នែកច្បាប់ វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់គ្រូសិល្បៈ សិល្បករនិងសិល្បការនី។ ការគោរពសិទ្ធិរបស់សិល្បករគឺជាគ្រិះសំខាន់បំផុតសម្រាប់វេទិការវប្បធម៌លើឆាកជាតិ និងអន្តរជាតិ។

✦ ការពារសិទ្ធិ និងស្នាដៃសិល្បៈមិនមែនជាការកំណាញ់រឺចិត្តអាក្រក់ទេ តែវាជាការការពារអត្តសញ្ញាណសិល្បៈ និងការការពារសេចក្តីថ្លៃថ្នូររបស់សិល្បករ។

✦ ខ្ញុំព្យាយាមថែរក្សាភាពសុចរិតរបស់របាំនិងសិល្បៈមិនមែនជាការចិត្តអាក្រក់ទេ តែវាជាកាតព្វកិច្ចរបស់ខ្ញុំជាគ្រូសិល្បៈនិងជាអ្នកដឹកនាំ។

✦ ការរិះគន់ដល់ម្ចាស់សិទ្ធ ម្ចាស់ទ្រព្យក្នុងការការពារទ្រព្យសម្បត្តិរបស់ខ្លួនមិនមែនជាទង្វើលើកដំកើងជាតិទេ តែវាជាការជាន់ឈ្លីតម្លៃរបស់សិល្បករនិងម្ចាស់សិទ្ធ។ សូមអរគុណ

សូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ!

ហ៊ុន ប៉ែន»

សំណែរ​ខាង​លើ​នេះ គឺ​អ្នកគ្រូ​របាំ ហ៊ុន ប៉ែន បាន​ឆ្លើយតប​កន្លែង​បញ្ចេញ​មតិ របស់ផេក beauty pageant មួយ ដោយងឿងឆ្ងល់ពី​មូលហេតុ​ដែលមិនឲ្យ ឈុំ ចាន់ដារ៉ា បង្ហាញឈុតរបាំគ្រុឌប៉ុន្មានវិនាទី នៅក្នុងវីដេអូ introduction របស់ Miss Supranational Cambodia 2025៕

ចុចទីនេះដើម្បីទស្សនា វីដេអូរាំរបាំគ្រុឌដោយ នាដការី ហ៊ុន ប៉ែន ៖ https://www.facebook.com/100063619299974/videos/3586869471552533

រូបភាព ៖ ហ៊ុន ប៉ែន & Chhum Chandara, Anders Jiras . VDO : ស្វាហៈ/shvahahk 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *