ចាយទុន ៧៤ លានដុល្លារ! Squid Game វគ្គ ៣ បំបែកកំណត់ត្រាការចូលទស្សនាជាង ២០លានដងមុនការចាក់ផ្សាយ

យោងតាមរបាយការណ៍វាយតម្លៃកម្មវិធីមាតិកាកូរ៉េសម្រាប់សប្តាហ៍ទីពីរខែមិថុនាដោយ Consumer Insight បានបង្ហាញថាភាពយន្តភាគ Squid Game រដូវកាលទី៣ ដែលចំណាយថវិកាផលិតអស់ ១០០ ពាន់លានវ៉ុន ឬប្រហែល ៧៤ លានដុល្លារ បានជាប់ចំណាត់ថ្នាក់លេខ១ ជារឿងភាគមិនទាន់ចេញផ្សាយដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេសម្រាប់សប្តាហ៍ទីពីរជាប់គ្នា ជាមួយពិន្ទុភាពល្បីល្បាញ ៨៥% និងមានអ្នកចង់ទស្សនា ៥៥%។ ចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីគឺភាពយន្តភាគ “I Am a Running Mate” របស់ TVING និងទី៣ គឺរឿង “Hunter with a Scalpel” របស់ U+ Mobile TV។

វីដេអូ Trailer ដំបូង​របស់ Squid Game វគ្គ៣ ​​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី ១ ខែ​មិថុនា បានទទួលការចាប់អារម្មណ៍ច្រើនភ្លាមៗដោយមានអ្នក​ចូល​ទស្សនា​ជាង ១០ លាន​ដង​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ។ គិត​ត្រឹម​​ថ្ងៃ​ទី​១៣ ខែ​មិថុនានេះ ចំនួន​ចូល​​បាន​កើន​ឡើង​ដល់ជិត ២០ លាន view លើយូធូប និងប្រមាណ ៥ លាន view នៅលើគណនីហ្វេសប៊ុករបស់ Netflix។

រដូវកាលចុងក្រោយដែលមានចំនួនប្រាំមួយភាគនឹងចាក់ផ្សាយលើ Netflix ទូទាំងពិភពលោកនៅថ្ងៃទី ២៧ ខែមិថុនា ដោយមានការវិលត្រលប់របស់តួអង្គសំខាន់គឺតារាសម្ដែង Lee Jung-jae ជាតួ​ Gi-hun និងតារាសម្ដែង Lee Byung-hun ជាតួ Front Man ព្រមទាំងតួអង្គអ្នកលេងហ្គេមជាច្រើនទៀតដែលបានរួចជីវិតក្នុងវគ្គមុន។

អ្នកដឹកនាំរឿង Hwang Dong-hyuk បានចែករំលែកនៅក្នុងសន្និសីទសារព័ត៌មានថា “សាច់រឿងក្នុងរដូវកាលទី ៣ នឹងបង្ហាញពី Gi-hun ដែលរងការឈឺចាប់ដោយសារការបាត់មិត្តភ័ក្តិ និងបរាជ័យក្នុងការជួយសង្គ្រោះមនុស្សពីការចូលអន្ទាក់ហ្គេមកំណាច ប៉ុន្តែនឹងក្រោកស៊ូម្តងទៀត។

គួររំឭកថា ភាពយន្ត “Squid Game” រដូវកាលទី១ ដែលចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២១ បានក្លាយជារឿងភាគទទួលបានការចូលទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Netflix ដោយមានការចូលទស្សនាសរុប ២៦៥ លានដង និងរយៈពេលទស្សនាសរុប ២,២ ពាន់លាននាទី ខណៈជាប់ចំណាត់ថ្នាក់លេខ១ នៅ ៩៤ ប្រទេសរយៈពេល ៥៣ ថ្ងៃជាប់គ្នា។

រដូវកាលទី២ ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៤ ក៏ទទួលបានការគាំទ្រមិនធម្មតាដែរ ជាមួយរយៈពេលនៃការទស្សនាសរុប ៤៨៧ លាននាទីក្នុងសប្ដាហ៍ដំបូង បានឡើងដល់ចំណាត់ថ្នាក់លេខ១ ចំនួន ៩២ ប្រទេស និងទាក់ទាញការចូលទស្សនាសរុប ១២៦ លានដង។

អ្នកដឹកនាំរឿង Hwang បានឱ្យដឹងថា រដូវកាលទី៣ នេះនឹងជារដូវកាលចុងក្រោយហើយសម្រាប់ Squid Game ដោយលោកមិនមានគម្រោងផលិតរដូវកាលទី ៤ ទៀតនោះទេ ប៉ុន្តែ​បើមានគឺអាចជាភាពយន្តបែប Spin-off ដែលបំបែកសាច់រឿងថ្មី និងតួអង្គថ្មីតែម្ដង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *