លី អ៊ីវ៉ាធីណា ចេញចម្រៀងចង្វាក់ថ្មីប្លែក ត្រៀមអបអរពិធីបុណ្យចូលឆ្នាំចិន

នរណាៗក៏បានដឹងហើយថា តារាចម្រៀងស្រីប្រចាំផលិតកម្ម Town កញ្ញា លី អ៊ីវ៉ាធីណា ជាតារាចម្រៀងស្រីដែលជាប់សែស្រឡាយចិនតាំងជីដូនជីតាមកម្ល៉េះ ហើយរូបនាងផ្ទាល់ក៏អាចប្រើប្រាស់ និងនិយាយភាសាចិនបានយ៉ាងល្អផងដែរ។ ជានិច្ចកាល គេរមែងឃើញតារាចម្រៀងស្រីរូបនេះ ចេញមុខបកស្រាយបទចម្រៀងជាភាសាចិន បានយ៉ាងពីរោះរណ្តំ។ ដោយឡែក រៀងរាល់ឆ្នាំឱ្យតែកៀកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន លី អ៊ីវ៉ាធីណា តែងតែលេចមុខបង្ហាញ MV ចម្រៀងថ្មី ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែលតារាចម្រៀងស្រីរូបនេះបញ្ចេញបទចម្រៀងថ្មី ត្រៀមអបអរពិធីបុណ្យចូលឆ្នាំចិនដែលកំពុងខិតមកដល់នាពេលខាងមុខនេះ។

ជាក់ស្ដែង បទថ្មីដែល លី អ៊ីវ៉ាធីណា ទើបបញ្ចេញមានចំណងជើងថា «កើបលាភឆ្នាំថ្មី» ជាការច្រៀងរៀបរាប់ជូនពរទៅកាន់មហាជនគ្រប់រូបក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន។ ចំណុចពិសេស បទថ្មីនេះនាងនៅច្រៀងលាយបញ្ចូលភាសាចិន ដូចបទចម្រៀងៗមុនដែរ ប៉ុន្តែចង្វាក់ភ្លេងនៃបទចម្រៀងនេះស្តាប់ទៅពីរោះប្លែក ព្រោះមិនមែនជាចង្វាក់ភ្លេងបែបយឺតៗមួយនោះទេ តែជាចង្វាក់ភ្លេងថ្មីមួយដែលប្លែកកម្របានឮ។ មិនតែប៉ុណ្ណោះ គេក៏ឃើញតារាស្រីរូបនេះ សម្រិតសម្រាំងឈុតបែបប្រពៃណីចិនស្អាតៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកគ្រងបង្ហាញនៅក្នុង MV នេះទៀតផង។

គួររលឹកថា កញ្ញា លី អ៊ីវ៉ាធីណា មានឈ្មោះចិនយ៉ាងពីរោះថា លីធីង។ គិតចាប់តាំងពីការចូលប្រឡូកសិល្បៈអស់រយៈពេលជាជិត ២០ ឆ្នាំមកនេះ តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ត្រូវបានសិល្បករសិល្បការិនីជំនាន់ក្រោយ ចាត់ទុកថាជារៀមច្បងមួយរូប ដែលពោរពេញទៅដោយទេពកោសល្យក្នុងវិស័យសិល្បៈ ដែលអាចក្តោបប្រជាប្រិយភាពដូចដើម ។ ឆ្នាំនេះនាងមានអាយុ ៣៦ឆ្នាំហើយ ប៉ុន្តែតារាស្រីរាងតូចល្អិត សាច់សខ្ចីរូបនេះនៅតែអាចរក្សាសម្រស់របស់ខ្លួនឱ្យនៅតែស្រស់ស្អាត សាច់ចាំ និងក្មេងជាងវ័យទៀតផង ។ ត្បិតមានវ័យក្បែរ ៤០ទៅហើយក្តី ក៏តារាស្រីនេះ នៅមិនទាន់មានគម្រោងរៀបការនៅឡើយ ស្របពេលដែលមិត្តភ័ក្តិសិល្បការិនីស្រករខ្លួនមានកូនរៀងៗខ្លួនទៅហើយ ។ កន្លងមក កញ្ញា លី អ៊ីវ៉ាធីណា ធ្លាប់ឱ្យអ្នកសារពត៌មានក្នុងស្រុកដឹងហេតុផលថា កាលដែលនាងមិនទាន់សម្រេចចិត្តមានស្នេហា ឬជ្រើសរើសយកបុរសណាម្នាក់ជាគូចាប់ដៃគ្នាចូលរោងជ័យនោះ ដោយសារតែពេលវេលា និងបេះដូងរបស់នាងកំពុងវីវក់នឹងរបររកស៊ីមុខជំនួញមួយមុខគត់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន