ដឹង​អត់ ការ​មើល​រឿង​បែប​រន្ធត់​ក៏​​អាច​ជួយ​សម្រក​ទម្ងន់​អ្នក​បាន​​ដែរ?

នៅ​ក្នុង​ការ​សម្រក​ទម្ងន់​មាន​វិធីសាស្ត្រ​ច្រើន​យ៉ាង​ខ្លាំង​ណាស់​ ដែល​មនុស្ស​ម្នាក់ៗ​ប្រើ​ប្រាស់​ក្នុង​ការ​សម្រក​ទម្ងន់​របស់​ខ្លួន។ ខ្លះ​ចូល​ចិត្ត​ការ​រត់​ ខ្លះ​ហាត់​​ប្រាណ​ និង​ប្រើ​ប្រាស់​អាហារ​បំប៉ន​ផ្សេងៗ​ជាដើម។ ក៏​ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា​មាន​វិធី​សាស្ត្រ​មួយ​បែប​ទៀត​ដែល​អាច​ជួយ​ដុត​កាឡូរី​របស់​អ្នក​បាន​ដូច​ការ​ហាត់​ប្រាណ​នោះ​គឺ​ ការ​មើល​រឿង​បែប​រន្ធត់។

បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Westminster បាន​បញ្ជាក់​ថា​ការ​មើល​រឿង​បែប​រន្ធត់​ ឬ​រឿង​ខ្មោច​អាច​ជួយ​ដុត​កាឡូរី និង​ជួយ​សម្រក​ទម្ងន់​របស់​អ្នក​បាន។ ការ​មើល​រឿង​បែប​រន្ធត់​ដែល​មាន​រយៈ​ពេល​ ៩០​នាទី​អាច​ជួយ​ដុត​កាឡូរី​របស់​អ្នក​ជា​ទូទៅ​បាន​រហូត​ទៅ​ដល់ ១១៣​កាឡូរី​ដែល​ស្មើ​ទៅ​នឹង​ការ​ដើរ​ហាត់​ប្រាណ​រយៈ​ពេល​ ៣០​នាទី។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ដុត​កាឡូរី​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ប្រសិនបើ​ប្រភេទ​រឿង​ដែល​អ្នក​មើល​កាន់​តែ​រន្ធត់ ដោយ​មាន​រឿង​ខ្លះ​អាច​ជួយ​ដុត​កាឡូរី​បាន​រហូត​ទៅ​ដល់​ ១៨៤កាឡូរី​ឯណោះ។

ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​រឿង​ដែល​មាន​ឈុត​ឆាក​ ព្រញាក់​អារម្មណ៍​ច្រើន អាច​ជួយ​ដុត​កាឡូរី​បាន​កាន់​តែ​ល្អ​ដោយ​សារ​តែ​ចង្វាក់​បេះ​ដូង​មាន​ការ​កើន​ឡើង​ខ្ពស់។ លោក​បណ្ឌិត Richard Mackenzie ដែល​ជា​សាស្ត្រាចារ្យ​ជាន់​ខ្ពស់​នៃ​សកលវិទ្យាល័យ​មួយ​នេះ​បាន​លើក​ឡើង​ថា កាល​​ណា​ដែល​ជីពចរ និង​ឈាម​ធ្វើ​ចលនា​លឿន​ជាង​មុន​នៅ​ក្នុង​រាង​កាយ​ធ្វើ​ឲ្យ​រាងកាយ​ជួប​ប្រទះ​ការ​កើន​ឡើង​នៃ​ Adrenaline (គឺ​ជា​អ័រម៉ូន​ដែល​ធ្វើ​ឱ្យ​យើង​សកម្ម)។ ពេល Adrenaline បញ្ចេញ​ទៅ​ក្នុង​រាង​កាយ​ធ្វើ​ឲ្យ​យើង​បាត់​បង់​ចំណង់​អាហារ មាន​ការ​កើន​ឡើងBasal metabolic និង​ដុត​បំផ្លាញ​កាឡូរី។

អ្នក​ស្រាវជ្រាវ​បាន​វាស់​សម្ពាធ​បេះដូង ការ​ស្រូប​អុកស៊ីហ្សែន និង​លទ្ធផល​កាបូនឌីអុកស៊ីត​ មុន កំលុងពេល​ និង​ក្រោយ​ពេល​ពិសោធន៍​ទៅ​លើ​មនុស្ស​ ១០នាក់​បាន​រក​ឃើញ​ថា​ការ​ដុត​កាឡូរី​ពិត​ជា​មាន​ការ​កើន​ឡើង​អំឡុង​ពេល​មើល​រឿង​រន្ធត់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។