ទីបំផុត! កម្មវិធី Sela Pak Hip Hop Battle បានរកឃើញក្រុមរាំឆ្នើមទាំង១០ សម្រាប់វិញ្ញាសា Breaking និងក្រុមរាំឆ្នើមទាំង១៦ សម្រាប់វិញ្ញាសា All Styles ដែលត្រៀមនឹងធ្វើការប្រកួតដណ្ដើមយក ពានរង្វាន់ជ័យលាភី នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ មានទីតាំងស្ថិតនៅ Phnom Penh Factory ដែលនឹងចាប់ផ្ដើមពីម៉ោង ៥:០០នាទីរសៀល រហូតដល់ម៉ោង ១០:០០ នាទីយប់។

លើសពីនេះទៅទៀត ទស្សនិកជន និងសាធារណជនទាំងអស់ អាចអញ្ជើញចូលរួមទស្សនាដោយសេរី ដែលមានការចូលរួមប្រកួតពីក្រុមរាំជាច្រើនពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ លើចង្វាក់រាំបែប HIP H0P ក្នុងការប្រកួតដណ្ដើមយកជ័យលាភីនេះ ធានាថានឹងមានទស្សនីយភាពប្លែកៗ ចម្លែកអារម្មណ៍ពុំធ្លាប់មានពីមុន
គួរបញ្ជាក់ផងដែរថា ក្រុមឆ្នើមដែលបានជាប់វិញ្ញាសា Breaking ទាំង១០ រួមមានដូចជា (១)Bboy Hout & Bboy Kakada, (២)Bboy Chonie Roc & BGirl Tinie Rawk, (៣)Bboy Frog & Bboy Vee, (៤)Bboy Firebird & Bboy Rattana, (៥)Bboy San & Devid, (៦)BGirl Jinro & Bboy Nob Nob, (៧)Bboy P-Dy & Bboy Sovan, (៨)Bboy Mole & Bboy Bersin, (៩)Bboy Coconut & Bboy Loung, (១០)BGirl Moew & Bboy Energy។

ជាមួយគ្នានេះដែលក្រុមឆ្នើមដែលបានជាប់វិញ្ញាសា All Styles ទាំង១៦ រួមមានដូចជា (១)KIM SIHYUNG & SOVANN, (២)RIHT CHYY & SABI YAA, (៣)JAI Q & KHAN KHAN, (៤)CNASH & REATRE, (៥)WA MA & MA ZHA (៦)LIN & SO THEAROT, (៧)NOB NOB & RATTANA, (៨)FIREBIRD & JOHN, (៩)SEYHA & AVA RUIZ, (១០)DAVID YONG & MOMO, (១១)TRA & LEANG, (១២)PICH & KON NEAK, (១៣)TEN & SAK, (១៤)BING SHUN & YI JIA, (១៥)MINT & KONG, (១៦)VICKY & SELIFY
សូមរំលឹកផងដែរថា គោលបំណងនៃកម្មវិធីប្រកួតរាំចង្វាក់បែប Hip Hop នេះគឺចង់ឱ្យប្រជាជនខ្មែរយល់កាន់តែច្បាស់អំពីការរាំចង្វាក់ HIP HOP ក៏ដូចជាលើកទឹកចិត្តដល់យុវជនដែលមានជំនាញផ្នែកសិល្បៈរាំបែប HIP HOP អាចមានកន្លែងបញ្ចេញនូវ សមត្ថភាព និងទេពកោសល្យ ដែលខ្លួនមាន ជាពិសេសទៅទៀតអាចផ្ដល់ឱកាសដល់ពួកគាត់ក្នុងអាជីបជាសិល្បករ រាំចង្វាក់ HIP HOP ថែមទៀតផង គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតរាំចង្វាក់បែប Hip Hop នេះទទួលបានការឧបត្ថម្ភ និងគាំទ្រពី ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង, ក្រុមហ៊ុនឧបត្ថម្ភ HeliStar Cambodia និងសហការផ្សព្វផ្សាយពីស្ថានីយទូរទស្សន៍ BTV៕
























Account
Security
Favourite Content