ថវិកាដែលទទួលបានពីការលក់សំបុត្រចូលរួមទស្សនាល្ខោននិយាយរឿង «គំនូសវិញ្ញាណ» ចំនួន ៥០% នឹងត្រូវដកយកទៅជួយជនភៀសសឹកកម្ពុជានិងកងទ័ពជួរមុខ។ នេះបើតាមការឱ្យដឹងនៅលើផេកផ្លូវការ ឥសីវ៉ូលេ។

ក្រុមការងារ ឥសីវ៉ូលេ បានរៀបចំការសម្ដែងល្ខោននិយាយរឿង «គំនូសវិញ្ញាណ» ដែលមានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនីកម្ពុជាជាច្រើនរូប។ ជាមួយគ្នានេះដែរ ឥសីវ៉ូលេ ក៏បានប្រកាសឱ្យដឹងថាថវិកា ៥០% ដែលទទួលបានពីការលក់សំបុត្រចូលទស្សនាល្ខោននិយាយខាងលើនឹងយកទៅបរិច្ចាគជួយដល់ពលរដ្ឋភៀសសឹកកម្ពុជានិងកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីខ្មែរ។ សម្រាប់មហាជនដែលមានបំណងចង់ចូលរួមទស្សនាល្ខោននិយាយរឿង «គំនូសវិញ្ញាណ» អាចធ្វើការទាក់ទងទិញសំបុត្រតាមរយៈតំណមួយនេះ https://bookme.plus/t/events/Esailover ។
សំបុត្រចូលទស្សនាមាន VIP តម្លៃ ១៥ ដុល្លារ , Premium តម្លៃ ១២ ដុល្លារ និង Standard តម្លៃ ៧ ដុល្លារ។ ការសម្ដែងមានរយៈពេល ២ ថ្ងៃទី២១ និង ២២ ខែ ធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៦ ល្ងាចតទៅ សាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា៕
ចុចទីនេះដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែម https://t.me/EsaiVoler



រូបភាព ៖ ឥសីវ៉ូលេ/EsaiVoler

























Account
Security
Favourite Content