កុំនៅទួញសោក! បែកគ្នាហើយចង់ឱ្យជីវិតរីករាយស្រស់ស្រាយឡើងវិញ ស្រីៗត្រូវតែធ្វើរឿងទាំងនេះឱ្យបាន

ជាការពិតក្រោយពេលបែកគ្នាហើយ មនុស្សស្រីតែងតែជាភាគីម្ខាងដែលងាយនឹងរងការប៉ះទង្គិចផ្លូវចិត្តខ្លាំងជាងបុរស។ ហេតុនេះហើយទើបនាងឈឺចាប់ នាងកើតទុក្ខ ហើយសម្រក់ទឹកភ្នែកតែម្នាក់ឯងធ្វើជីវិតអាប់អួ រកផ្លូវចេញស្ទើរមិនឃើញ។ យ៉ាងណាមិញទោះជាឈឺចាប់បន្ដិចមែន ប៉ុន្តែវាមិនមែនជាថ្ងៃចុងក្រោយនៃពិភពលោកនោះទេ ហេតុអ្វីចាំបាច់ទើបត្រូវបណ្ដោយឱ្យជិវិតយើងប្រែជាអាប់អួរបែបនេះ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនារីៗនូវគន្លឹះខ្លះៗធ្វើឱ្យជីវិតស្រស់ស្រាយឡើងវិញក្រោយពេលបែកគ្នា៖

១. ទទួលយកការពិត

រឿងដំបូងបំផុតដែលយើងត្រូវធ្វើនោះគឺការទទួលយកការពិត ហើយបោះបង់ចោលអតីតកាល។ ទោះបីជាការបែកគ្នាអាចជារៀងឈឺចាប់ក៏ដោយ ក៏មិនត្រូវព្យាយាមបណ្ដោយឱ្យខ្លួនឯងរស់នៅជាមួយនឹងរឿងដែលកន្លងហួសនោះដែរ។ ជាមួយគ្នានេះដែរ នៅក្នុងកំលុងពេលនោះ យើងគួរតែព្យាយាមយល់ថារាល់ទំនាក់ទំនងដែលបានកើតឡើង និងបញ្ចប់ដោយមានហេតុផលណាមួយ។ ដូច្នេះមិនចាំបាច់ត្រូវចំណាយពេលឈឺចាប់ច្រើនពេកទេ គួរតែអនុញ្ញាតឱ្យខ្លួនឯងដើរទៅមុខបន្ដទៀតដើម្បីស្វែងរកអ្វីដែលប្រសើរជាងមុន។

២. ផ្ដោតលើខ្លួនឯង

ក្នុងកំលុងពេលបែកគ្នាគឺជាពេលវេលាដ៏ល្អសម្រាប់ស្រ្តីក្នុងថែទាំខ្លួនឯងឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការចំណាយពេលថែរក្សាសម្រស់ តុបតែងខ្លួន និងធ្វើលំហាត់ប្រាណអាចជួយឱ្យយើងបានស្អាត និងសុខភាពល្អក្នុងពេលតែមួយផងដែរ។ ទន្ទឹមនឹងនេះ ការថែរក្សាខ្លួនឯងមិនត្រឹមតែជួយឱ្យមនុស្សស្រីមានអារម្មណ៍ជឿជាក់ប៉ុណ្ណោះនោះ ប៉ុន្តែក៏ជាការបញ្ជាក់អំពីតម្លៃផ្ទាល់ខ្លួនទៀតផង។

៣. ព្យាយាមធ្វើសកម្មភាពថ្មីៗ

រឿងមួយទៀតដែលគួរធ្វើក្រោយពេលចែកផ្លូវគ្នាគឺការដោះលែងខ្លួនឯង និងព្យាយាមចូលរួមគ្រប់សកម្មភាពថ្មីៗតាមចំណង់ចំណូលរបស់ខ្លួនឯងរួមមានការផ្សងព្រេង ការធ្វើដំណើរកម្សាន្ដ ឬការរៀនធ្វើម្ហូបជាដើម។ សកម្មភាពទាំងនេះគឺសុទ្ធសឹងតែឱកាសសម្រាប់មនុស្សស្រីក្នុងស្វែងរកបន្ថែមអំពីខ្លួនឯង និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផងដែរ។ ជាពិសេសក៏ជាពេលវេលាមួយដែលអនុញ្ញាតឱ្យភាពរីករាយ និងអត្ថន័យថ្មីៗចូលមកក្នុងជីវិតរបស់ខ្លួនឯងបន្ថែមទៀត។

៤. កំណត់គោលដៅផ្ទាល់ខ្លួន

មនុស្សស្រីយើងគួរតែងាកមកកំណត់គោលដៅផ្ទាល់ខ្លួនវិញគឺល្អជាជាងចំណាយពេលកើតទុក្ខដោយសារការបែកបាក់គ្នា។ មិនថាគោលដៅដែលយើងបានកំណត់នោះជាការងារ ផែនការហិរញ្ញវត្ថុ ឬការអប់រំគឺសុទ្ធតែជាការលើកទឹកចិត្តដ៏ល្អសម្រាប់ខ្លួនឯង។ ជាពិសេសវាអាចធ្វើឱ្យជីវិតនាពេលអនាគតរបស់យើងរឹតតែប្រសើរឡើងជាងអតីតកាលទៀតផង។ ដូច្នេះយើងគួរតែយកពេលឈឺចាប់មកបង្កើតផែនការជាក់លាក់សម្រាប់ដើរទៅគោលដៅដែលវានឹងកាន់តែជួយ​ឱ្យយើងមានសុភមង្គល និងរីករាយបន្ថែមទៀត។

៥. ស្វែងរកភាពរីករាយពីរឿងតូចៗ

សុភមង្គល និងភាពរីករាយគឺមិនមែនសុទ្ធតែបានមកពីភាពប្រណីតនោះទេ ពោលមួយចំណែកធំក៏បានមកពីរឿងតូចៗជាច្រើនដែលនៅជុំវិញខ្លួនយើងដែរ។ ​ចំពោះរឿងតូចៗទាំងនោះរួមមានទាំងការចំណាយពេលជាមួយ​មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ មើលកុន អានសៀវភៅ ឬធ្វើអ្វីមួយដែលខ្លួនឯងចូលចិត្តជាដើម។ ភាពរីករាយដ៏សាមញ្ញបែបនេះអាចជួយសម្រាលអារម្មណ៍យើងឱ្យធូរស្រាលច្រើនជាងមុន និងសន្ដិភាពផ្លូវចិត្តផងដែរ។

ដូច្នេះហើយត្រូវចងចាំថាការបែកគ្នាមិនមែនជាទីបញ្ចប់នៃជីវិតនោះទេ ប៉ុន្តែជាឱកាសមួយសម្រាប់មនុស្សស្រីក្នុងការស្វែងយល់ពីខ្លួន​ឯងឱ្យបាន រៀនស្រឡាញ់ខ្លួនឯងឱ្យបានច្រើន និងធ្វើឱ្យខ្លួនឯងប្រសើរជាងមុនផងដែរ។ ហេតុនេះហើយត្រូវតែក្លាហានដើម្បីបន្ដទៅមុខ ហើយស្វែងរកសុភមង្គលសម្រាប់ខ្លួនឯងម្ដងទៀតព្រោះយើងពិតជាស័ក្ដិសមនឹងទទួលអ្វីដែលប្រសើរជាងមុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *