ជាធម្មតាពាក្យពេចន៍ដែលចេញពីមាត់មនុស្សជាទីស្រឡាញ់គឺពោរពេញទៅដោយភាពផ្អែមល្ហែម ក្ដីស្រឡាញ់ និងការលើកទឹកចិត្ត។ ដូច្នេះប្រិយមិត្តសាកស្រមៃទៅមើលថាប្រសិនបើមនុស្សដែលយើងកំពុងពេញស្រឡាញ់ ហើយពោលទាំង ៥ ចេញមកទៀត នោះពួកគេនឹងកាន់តែមានមន្ដស្នេហ៍បន្ថែមទៀតជាមិនខាន៖
១. “អ្នកគឺជាសុភមង្គលរបស់ខ្ញុំ”
ការពាក្យមួយឃ្លានេះមិនត្រឹមតែជាការបង្ហាញក្ដីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញការគោរពដល់មនុស្សជាទីស្រឡាញ់ ជាពិសេសសម្រាប់អ្នកដែលធ្លាប់បានឆ្លងកាត់រឿងលំបាកជាច្រើនក្នុងជីវិត។ មិនត្រឹមប៉ុណ្ណេះ ពាក្យមួយឃ្លានេះក៏អាចផ្ដល់ភាពកក់ក្ដៅដល់បេះដូង និងផ្ដល់អារម្មណ៍ថាពួកគេមានតម្លៃក៏ដូចជាកិត្តិយសគ្រប់គ្រាន់ បើទោះជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ។
២. “អ្នកជាកន្លែងសុវត្ថិភាពរបស់ខ្ញុំ”
ក្នុងដំណាក់កាលមួយក្នុងជីវិតនេះ មនុស្សភាគច្រើនមិនថាស្រី ឬប្រុសនោះទេតែងតែប្រឈមមុខជាមួយនឹងសម្ពាធជាច្រើនពីការងារ គ្រួសារ និងសង្គម។ នៅពេលដែលយើងប្រាប់គេប្រាប់មនុស្សជាទីស្រឡាញ់ជាកន្លែងសុវត្ថិភាពបំផុត នោះហាក់ដូចជាកំពុងបញ្ជាក់ប្រាប់ថាពេលយើងនៅជាមួយគេរាល់អារម្មណ៍តានតឹងទាំងឡាយនឹងរសាយបាត់អស់តែម្ដង។ ដូច្នេះក្នុងការទំនាក់ទំនងមួយនេះនឹងពោរពេញដោយស្ថិរភាព និងក្ដីស្រឡាញ់។
៣. “ថ្ងៃនេះអ្នកមើលទៅស្រស់ស្រាយណាស់”
មនុស្សនៅពេលឈានដល់វ័យកណ្ដាល ជាពិសេសមនុស្សស្រីគឺមិនសូវមានទំនុកចិត្តនៅលើរូងរាងរបស់ខ្លួននោះទេ។ ប៉ុន្តែជឿជាក់ថាការលើកសរសើរពិតជាអាចជួយឱ្យមនុស្សជាទីស្រឡាញ់មានអារម្មណ៍ជឿជាក់ និងប្រសើរឡើងវិញផងដែរ។ ពេលខ្លះការសរសើរតែបន្ដិចបន្តួក៏អាចក្លាយជាថ្នាំដ៏ស័ក្ដិសិទ្ធិដើម្បីលើកទឹកចិត្ត និងផ្ដល់ទំនុកដល់មនុស្សជាទីស្រឡាញ់បានយ៉ាងពូកែផងដែរ។
៤. “អារម្មណ៍បស់អ្នកសំខាន់ណាស់ចំពោះខ្ញុំ”
ជាធម្មតាអារម្មណ៍របសស់មនុស្សម្នាក់ៗគឺតែងតែប្រែប្រួលភ្លាមៗដោយមិនដឹងមូលហេតុដែលនាំឱ្យមនុស្សនៅជុំវិញខ្លួនពិបាកនឹងចាប់អារម្មណ៍ និងអើពើនឹងពួកគេណាស់។ ប៉ុន្តែប្រសិនបើត្រូវបានមនុស្សជាទីស្រឡាញ់យកចិត្តទុកដាក់ និងចាប់អារម្មណ៍ចំណុចតូចៗទាំងនោះជាពិសេសនៅពេលដែលយើងកំពុងតានតឹងទៀត មនុស្សម្នាក់នោះនឹងមើលទៅពិតជាកាន់តែគួរឱ្យស្រឡាញ់ខ្លាំងជាងមុនទៅទៀត។
៥. “អ្នកជាមនុស្សសំខាន់បំផុតក្នុងបេះដូងខ្ញុំ”
ពាក្យនេះអាចនឹងត្រូវបានឮច្រើនកន្លែងផ្សេងគ្នា ជាពិសេសនៅក្នុងខ្សែភាពយន្ដ។ ប៉ុន្តែនៅពេលដែលពាក្យមួយឃ្លានេះត្រូវបានបោលចេញពីមាត់មនុស្សជាទីស្រឡាញ់របស់យើង ច្បាស់ណាស់ពួកគេគឺកំពុងតែផ្ដល់កិត្តិយស និងតម្លៃឱ្យយើងក្នុងនាមជាដៃគូជីវិតតែម្ដង។ លើសពីនេះ ពាក្យមួយឃ្លាគឺពិតជាមានតម្លៃជាងទ្រព្យសម្បត្តិមាសពេជ្រដែលវត្ថុក្រៅខ្លួនទៅទៀត ៕