ហេតុអ្វីពេលខ្លះមនុស្សសម្ដីផ្អែមគួរឱ្យខ្លាច?

ជាធម្មតាគ្មាននរណាម្នាក់ចូលចិត្តឱ្យអ្នកដទៃមកនិយាយពាក្យគំរោះគំរើយឬស្រែកគំហកដាក់ខ្លួនឡើយ។ ដូច្នេះហើយទើបមនុស្សភាគច្រើនងប់ងុលនិងជឿទុកចិត្តខ្លាំងលើមនុស្សដែលមានសម្ដីផ្អែមជាជាងមនុស្សដែលប្រើប្រាស់ពាក្យសម្ដីធម្មតា ដោយពួកគេយល់ថាអ្នកទាំងអស់នោះគឺមានសន្ដានចិត្តល្អ ចេះយោគយល់និងមានអារម្មណ៍សុវត្ថិភាពពេលដែលបាននៅក្បែរ។

តាមពិតទៅមិនមែនគ្រប់គ្នាដែលសម្ដីផ្អែមសុទ្ធតែមានគំនិតល្អចំពោះអ្នកទេ ពេលខ្លះគ្រាន់តែមានបំណងនិងចង់បានអ្វីមួយពីអ្នកប៉ុណ្ណោះ។ ដូច្នេះក៏មានចេតនាបង្កើតរូបភាពផ្សេងៗឱ្យអ្នកបានឃើញថាគេពិតជាមនុស្សស្លូតបូតមិនដឹងអ្វីសោះអ៊ីចឹងអ្នកក៏ភ្លេចចាប់អារម្មណ៍និងមិនបានប្រុងប្រយ័ត្នជាមួយនឹងគេ។ រហូតពេលខ្លះអ្នកប្រាប់រឿងគ្រប់យ៉ាងទៅកាន់គេទាំងពីគម្រោងពេលអនាគត រឿងគ្រួសារនិងផ្សេងៗ ពិតជាគ្រោះថ្នាក់ណាស់។

មនុស្សដែលផ្អែមសម្ដីតែចិត្តមិនស្មោះត្រង់នឹងព្យាយាមនិយាយឲ្យអ្នកជឿទុកចិត្ត មាត់តែងតែនិយាយដូចបារម្ភយកចិត្តទុកដាក់ ជាពិសេសធ្វើដូចការពារអ្នកណាស់អ៊ីចឹង សរសើរអ្នកគ្រប់បែបយ៉ាង ជាពិសេសនៅពេលឃើញអ្នកធ្វើខុសក៏ថាត្រូវព្រោះមិនចង់ឱ្យអ្នករីកចម្រើនទៅមុខវិនាសតែម្ដង។ មិនតែប៉ុណ្ណោះថែមទាំងលួចចាក់បង្ខូចអ្នកពីក្រោយខ្នងនិងយកចំណុចខ្សោយអ្នកទៅប្រាប់អ្នកដទៃទៀត។

សម្រាប់មនុស្សដែលសម្ដីធំ ជេរស្ដី បង្ហាញសកម្មភាពក្រេវក្រោធ ឃើញអ្នកខុសហ៊ាននិយាយថាខុសពេលខ្លះអាចជាមនុស្សល្អទៅវិញគ្រាន់តែពួកគេជាប្រភេទមនុស្សដែលមានចរិតឆេវឆាវនិងមាត់ត្រង់តែគ្មានល្បិចពិសពុល។ ដូចពាក្យគេថា «ឆ្កែព្រុសភាគច្រើនមិនហ៊ានខាំ តែឆ្កែដែលស្ងាត់ៗទៅវិញទេដល់ពេលលួចខាំត្របាក់យកគ្មានសល់សាច់»។

អ្នកគួរតែរៀនកត់ចំណាំដោយខ្លួនឯងថា តើនៅសុខៗហេតុអ្វីបានជាម្នាក់នោះសម្ដីផ្អែមជាមួយអ្នក? តើគេជាមនុស្សដែលសម្ដីបែបនេះតាំងពីដើមឬយ៉ាងណា?​ លើសពីនេះព្យាយាមសង្កេតមើលពីទង្វើនិង របៀបប្រើប្រាស់សម្លេងរបស់គេថាតើផ្អែមដោយចិត្តស្មោះ ផ្អែមបែបដឺដងលេបខាយ ឬផ្អែមបន្លំចាក់ នោះទើបអ្នកមិនជឿមនុស្សខុស។

អ្នកកំពុងរស់នៅក្នុងពិភពលោកដែលមនុស្សសុទ្ធតែពាក់របាំងមុខដាក់គ្នា បែបនេះហើយអ្នកពិតជាមិនបានដឹងថានរណាម្នាក់ដែលពិតជាមានចិត្តស្មោះត្រង់ ចង់ជួយ ចង់ឃើញអ្នកជោគជ័យពិតប្រាកដ ឬនរណាដែលកំពុងតែប្រើប្រាស់ និងបំផ្លាញអ្នកឡើយដូច្នេះកុំសូវទុកចិត្តមនុស្សជុំវិញពេកចៀសវាងត្រូវស្លាប់ដោយមិនដឹងខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​