ចាក់​ទឹក​មួយ​ចាន​នេះ​ចុះ​តាម​រន្ធ​បង្ហូរ​បន្ទប់ទឹក ​បំបាត់​ទាំង​ក្លិន និង​ការពារ​សត្វល្អិត​យ៉ាង​មាន​ប្រសិទ្ធភាព

នៅ​ពេល​អាកាសធាតុ​ក្ដៅ បង្គន់​មាន​ក្លិន​ខ្លាំង​ជាង ដូច្នេះ​ហើយ​វា​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទាញ​សត្វ​ល្អិត​មក​។

បើ​ទោះ​បី​ជា​បន្ទប់​ទឹក​មើល​ទៅ​ស្អាត​ក៏ដោយ ក្លិន​ស្អុយ និង​ក្លិន​ចម្លែក​អាច​កើត​មាន​ពី​ប្រភព​ណា​មួយ​ដែល​យើង​មិន​បាន​ដឹង។ ដូច្នេះ​តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​កម្ចាត់​សត្វ​ល្អិត​តូច​ៗ​ក៏​ដូច​ជា​ក្លិន​​នៅ​ក្នុង​បន្ទប់​ទឹក។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​បំបាត់​ក្លិន​ក្នុង​បន្ទប់​ងាយ​ៗ​ដែល​អ្នក​អាច​សាកល្បង​នៅ​ផ្ទះ​ដោយ​មិន​ប្រើ​សារធាតុ​គីមី​ដែល​បង្ក​គ្រោះ​ថ្នាក់​អ្វី​ឡើយ។​

សម្រាប់​មូលហេតុ​ចម្បង​ដែល​នាំ​អោយ​មាន​ក្លិនស្អុយ​នៃ​បំពង់​បង្ហូរ និង​ទាក់ទាញ​សត្វល្អិត​គឺ​ដោយ​សារ​តែ​បំពង់​បង្ហូរ​កខ្វក់ ឬ​មិន​បាន​សម្អាត​ជា​ប្រចាំ។ ដូច្នេះ​ការងារ​ដំបូង​គឺ​ត្រូវ​កម្ចាត់​សំរាម​គ្រប់​ប្រភេទ​ក៏ដូចជា​ស្នាម​ប្រឡាក់​ក្នុង​លូ​នោះ។

វិធីសាស្ត្រ៖ ដំបូង​យើង​ត្រូវ​មាន​ស្រា​មួយ​ដប​តូច ពែង ឬ​ចាន និង​សាប៊ូ​បោក​ខោអាវ​ដែល​អ្នក​ប្រើ​នៅ​ផ្ទះ។

បន្ទាប់​មក​អ្នក​ត្រូវចាក់​សាប៊ូ​បោក​ខោអាវ​មួយ​ចំនួន រួច​ចាក់​ស្រា​ប្រហែល ១ កំប៉ុង​ចូល ហើយ​លាយ​ឲ្យ​សព្វ។

បន្ទាប់​មក​​ចាក់​ទឹក​ដែល​បាន​លាយ​រួច​ចូល​ទៅ​ក្នុង​បំពង់​លូ​នោះ ហើយ​ទុក​ចោល​ប្រហែល ៣ នាទី​។

បន្ទាប់​ពី ៣​នាទី​នោះ​ ចាក់​ទឹក​ទឹក​ក្ដៅ​មួយ​បំពង់​ទៅ​ក្នុង​បំពង់ លូ​នោះ​ដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​ចេញ​ពី​បំពង់​លូ​ទាំង​ស្រុង​។

វិធី​នេះ អ្នក​អាច​កម្ចាត់​ពង​មូស ដង្កូវ រុយ និង​មូស ហើយ​ថែម​ទាំង​បំបាត់​ក្លិន​ក្នុង​បំពង់​បង្ហូរ​ផង​ដែរ។

លើស​ពី​នេះ អ្នក​អាច​ធ្វើ​វិធី​មួយ​ទៀត ដើម្បី​ការពារ​សត្វ​ល្អិត និង​ក្លិន​មិន​ឱ្យ​ចេញ​ពី​បំពង់​លូ​មក​ទៀត។

ដំបូង​អ្នក​ត្រូវ​រក​ប៉េងប៉ោង​មួយ ហើយ​កាត់​ផ្នែក​ខាង​ក្រោម​នៃ​ប៉េងប៉ោង​នោះ។ បន្ទាប់​មក អ្នក​ដាក់​គូទ​ប៉េងប៉ោង​ដែល​បាន​កាត់​នោះ​ភ្ជាប់​ជា​មួយ​គម្រប​បំពង់​បង្ហូរ​ទឹក​ក្នុង​បន្ទប់ទឹក។

វិធី​នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដោយសារ​ពេល​អ្នក​ប្រើ​ទឹក ក្បាល​ប៉េងប៉ោង​បើក​ឱ្យ​ទឹក​ចេញ​ដូច​ធម្មតា។ ហើយ​នៅ​ពេល​ដែល​គ្មាន​ទឹក ក្បាល​បាល់​នឹង​បិទ​យ៉ាង​តឹង ដូច្នេះ​វា​អាច​ការពារ​ទាំង​ក្លិន​ក៏​ដូចជា​សត្វល្អិត​មិន​ឱ្យ​ចេញ​ពី​បន្ទប់​ទឹក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ