ចិត្ដល្អស្លូតបូតដាក់អ្នកដទៃពេកអ្នកនឹងអាចជួបរឿងឈឺចាប់ទាំងអស់នេះ

ទង្វើល្អ ការយកចិត្តទុកដាក់ចេះជួយអាសារមនុស្សជុំវិញពិតជារឿងមួយមិនអាចខ្វះបានបើអ្នកចង់មានទំនាក់ទំនងល្អក្នុងសង្គម។ ប៉ុន្ដែមិនគួរបញ្ចេញអស់ពីខ្លួនពេកឡើយបើមិនអ៊ីចឹងទេអ្នកនឹងមានឱកាសជួបរឿងសៅហ្មងទាំងនេះជាមិនខាន៖

១.គេមើលងាយ

ទឹកចិត្តល្អនិងការយកចិត្តទុកដាក់របស់អ្នកបែរជាធ្វើឲ្យមនុស្សក្បែរខ្លួនគិតថាអ្នកជាមនុស្សងាយស្រួលធ្វើបាប។ ពួកគេចាប់ផ្ដើមលែងសូវចេះគោរពនិងដើរហួសបន្ទាត់ព្រំដែនមិនឲ្យតម្លៃអ្នក។

.ត្រូវអ្នកដទៃកេងចំណេញ

មនុស្សដែលមានចិត្តជួយអ្នកដទៃតែងតែត្រូវគេដើរខ្សែលើឬកេងចំណេញជារឿងចៀសមិនផុត។ ឃើញអ្នកស្រួលមិនមាត់ៗ បានដៃទៅៗ តាំងពីរឿងលុយកាក់និងសម្ភារៈផ្សេងៗ។ កេងរបស់ក្រៅខ្លួនមិនគ្រប់បោកប្រាស់ទាំងទឹកចិត្តរបស់អ្នកថែមទៀតពោលពឹងឲ្យជួយធ្វើនេះធ្វើនោះមិនចេះក្រែងចិត្ត។

៣.ភ្លេចយកចិត្តទុកដាក់ចំពោះខ្លួន

រវល់តែខ្វល់ពីមនុស្សជុំវិញពេកភ្លេចបារម្ភពីខ្លួនឯង។ ពេលខ្លះអ្នកទុកមិត្តភាពឬមនុស្សជុំវិញសំខាន់រហូតដល់ហ៊ានចំណាយពេលវេលាជាច្រើនរបស់ខ្លួនទៅជួយគេ លះបង់ទាំងកម្លាំងចិត្តកម្លាំងកាយ ដល់ចុងក្រោយភ្លេចថាខ្លួនមានរឿងដែលត្រូវធ្វើដូចគ្នា។

.ខកចិត្ត

តិចឬច្រើនអ្នកនឹងគិតថាមនុស្សជុំវិញច្បាស់ជាយកចិត្តទុកដាក់បារម្ភពីអ្នកដូចគ្នា។ ប៉ុន្ដែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានចិត្តស្មោះសរចំពោះអ្នកឡើយ​ មនុស្សខ្លះមករកតែពេលត្រូវការជំនួយ ឬមកធ្វើពុតជាយកចិត្តទុកដាក់តែពេលត្រូវការអ្វីមួយប៉ុណ្ណោះ។ លុះដល់ពេលអ្នកមានទុក្ខត្រូវការជំនួយវិញគឺរកមិនឃើញមនុស្សទាំងនោះឡើយសូម្បីតែម្នាក់។

៥.រាប់អានមនុស្សខុស

នៅពេលឃើញអ្នកមានចិត្តល្អ សន្ដោសប្រណី មនុស្សជាច្រើននឹងឆ្លៀតឱកាសចូលមកក្បែរខ្លួនដើម្បីកេងចំណេញពីអ្នក។ ពួកគេមកក្រោមគ្រប់រូបភាពនិងបង្ហាញតែចេតនាល្អបោកបញ្ឆោតធ្វើឲ្យអ្នកភ្លេចខ្លួនសេពគប់រាប់អានពួកគេអស់ពីចិត្តពីថ្លើម ទម្រាំដឹងខ្លួនគឺអ្នកបានចំណាយពេលវេលាជាច្រើនទៅលើមនុស្សខុសបាត់ទៅហើយ។

ជារួមមិនមែនឲ្យអ្នកទៅប្រព្រឹត្តិអំពើអាក្រក់ឡើយប៉ុន្ដែមនុស្សសម័យនេះមានពុតត្បុតច្រើនលើសពីការរំពឹងទុកដូច្នេះក៏ត្រូវមើលមនុស្សដែរថាតើនរណាសក្ដិសមទទួលបានការយកចិត្តទុកដាក់និងអំពើល្អរបស់អ្នកដោយពិតប្រាកដ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *