​ឌុយ​ភ្លើង​ទាំង ​៤ នេះ​បើ​មិន​ដក​ពេល​ប្រើ​ហើយ​ទេ​ ថ្លៃ​ភ្លើង​ប្រចាំខែ​នឹង​​ច្រើន​កប់​ពពក​មិនខាន

នៅ​ពេល​ដែល​កម្រិត​ជីវភាព​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​កាន់​តែ​ច្រើន​ឡើង​ ហើយ​វិក្កយបត្រ​​អគ្គិសនី​ក៏​កើន​ឡើង​ផង​ដែរ​។ ការ​យល់​ដឹង​ឧបករណ៍​ដែល​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​អគ្គិសនី​ធំ​បំផុត​នៅ​ក្នុង​ផ្ទះ​ និង​វិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​វា គឺ​មាន​សារ​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​គីឡូ​ភ្លើង និង​ជួយ​សន្សំ​ប្រាក់​ក្នុង​ហោ​ប៉ៅ​របស់​អ្នក​បាន​មួយ​ចំនួន​ធំ​ផង​ដែរ។ មក​ស្គាល់​ពី​ឧបករណ៍​ទាំង​៤ ដែល​ជា​មេខ្លោង​ប្រើ​ប្រាស់​ភ្លើង​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​ក្រោម​នេះ៖

១ ម៉ាស៊ីនត្រជាក់

ពេល​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន ស្ទើរ​តែ​គ្រប់​ផ្ទះ​សុទ្ធ​តែ​មាន​ម៉ាស៊ីនត្រជាក់។ ម៉ាស៊ីនត្រជាក់​ត្រូវ​បាន​គេ​ប្រើ​ញឹកញាប់​មិន​ថា​រដូវ​ក្តៅ ឬ​រដូវរងា​ទេ ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច​ដើម្បី​សន្សំសំចៃ​ការ​ប្រើ​ប្រាស់​អគ្គិសនី​របស់​ម៉ាស៊ីន​ត្រជាក់? នៅ​ពេល​ដែល​យើង​បើក​ម៉ាស៊ីនត្រជាក់​យើង​គួរ​ព្យាយាម​រក្សា​នៅ​សីតុណ្ហភាព 26 អង្សា​ដែល​សីតុណ្ហភាព​កម្រិត​នេះ​ជា​កម្រិត​មួយ​ដែល​ប្រើប្រាស់​ថាមពល​ដែល​មាន​ប្រសិទ្ធភាព​បំផុត​បើ​យោង​តាម​ការ​ស្រាវជ្រាវ​សីតុណ្ហភាព​។ ម្យ៉ាង​ទៀត​ពេល​យើង​ចូល​គេង​ពេល​យប់ យើង​អាច​បើក​មុខងារ​គេង​របស់​ម៉ាស៊ីន​ត្រជាក់​ដែល ជួយ​សន្សំ​សំចៃ​ថាមពល​កាន់​តែ​ប្រសើរ។ លើស​ពី​នេះ​ទៅ​ទៀត​នៅ​ពេល​ប្រើ​ម៉ាស៊ីនត្រជាក់ សូម​ព្យាយាម​កុំ​បើក​បិទ​ៗ​វា​ញឹកញាប់ ព្រោះ​វា​មិន​ត្រឹមតែ​បង្កើន​ការ​ប្រើប្រាស់​ថាមពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ម៉ាស៊ីនត្រជាក់​ឆាប់​ខូច​ទៀត​ផង។ យ៉ាង​ណា​មិញ​នៅ​ពេល​ដែល​សីតុណ្ហភាព​ក្នុង​ផ្ទះ​សម​ល្មម​ហើយ អ្នក​អាច​បិទ ឬ​ដក​ឌុយ​​វា​តែ​ម្ដង​ដើម្បី​កុំ​ឱ្យ​វា​បន្ត​ស៊ី​ភ្លើង​។

២ ឆ្នាំងបាយ​អគ្គិសនី

ឆ្នាំងបាយ​អគ្គិសនី​ជា​តម្រូវ​ការ​ចាំ​បាច់​បំផុត​ដែល​ត្រូវ​ប្រើ​ជា​រៀងរាល់​ថ្ងៃ ម្យ៉ាង​ទៀត​ឆ្នាំងបាយ​អគ្គិសនី​អាច​រក្សា​កម្ដៅ​បាយ​បាន​រយៈ​ពេល​យូរ​បន្ទាប់​ពី​វា​ឆ្អិន ហើយ​រឿង​រក្សា​កម្ដៅ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​អគ្គិសនី​។ យ៉ាង​ណា​បន្ទាប់​ពី​អង្ករ​ឆ្អិន​ហើយ អ្នក​អាច​ដក​ឌុយ​វា​ចេញ​ទៅ ដោយ​អ្នក​គ្រាន់​តែ​ប្រើ​ក្រដាស​ស្អាត​មួយ ឬ​ក្រណាត់​ដាក់​ពី​លើ​រន្ធ​បង្ហុយ​លើ​កម្រប​ឆ្នាំងបាយ​ ក៏​អាច​រក្សា​កម្ដៅ​នៅ​ក្នុង​ឆ្នាំងបាយ​បាន​ដែរ។ ការ​ធ្វើ​បែប​នេះ​ជួយ​សន្សំ​សំចៃ​ភ្លើង​បាន​មួយ​ចំនួន និង​រក្សា​កម្ដៅ​បាយ​បាន។

៣ ទូរទស្សន៍

បច្ចុប្បន្ន​នេះ​ទូរទស្សន៍​ឆ្លាត​វៃមួយ​ចំនួន​យើង​បាន​បញ្ជា​បិទ​ពី​ចម្ងាយ​បាន​បន្ទាប់​ពី​មើល​ហើយ។ យ៉ាងណា​ប្រសិន​បើ​យើង​មិន​បិទ​ទេ​ខណៈ​ពេល​ដែល​ទូរទស្សន៍​នឹង​ស្ថិត​ក្នុង​ស្ថានភាព​រង់ចាំ​ដូច​រូប​ខាង​ក្រោម​គឺ​ប្រើប្រាស់​ថាមពល​(ស៊ី​ភ្លើង) ខ្លាំង​ណាស់។ ដូច្នេះ​យើង​គួរ​បិទ ឬ​ដក​ភ្លើង​ចេញ​ក្រោយ​ពេល​មើល​ទូរទស្សន៍​រួច ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​អគ្គិសនី។

៤ ម៉ាស៊ីន​ទឹក​ក្ដៅ​ទឹក​ត្រជាក់​

មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​មិន​បាន​ដក​ម៉ាស៊ីន​ទឹក​ក្តៅ​ទឹក​ត្រជាក់​បន្ទាប់​ពី​ងូត​ទឹក​នោះ​ទេ ប៉ុន្តែ​តាម​ពិត​ឧបករណ៍​នេះ​ស៊ី​ភ្លើង​ច្រើន។ ដោយ​សារ​តែ​នៅ​ពេល​ដែល​សីតុណ្ហភាព​ខាង​ក្នុង​ម៉ាស៊ីន​ទឹក​ទាប​ជាង​សីតុណ្ហភាព​ដែល​បាន​កំណត់​នោះ ម៉ាស៊ីន​​ទឹក​ក្ដៅ​អគ្គិសនី​នឹង​ចាប់ផ្ដើម​ឡើង​កម្ដៅ​ដោយ​ស្វ័យប្រវត្តិ។ ដូច្នេះ​ហើយ​វា​ធ្វើ​ឲ្យ​ឧបករណ៍​មួយ​នេះ​ប្រើប្រាស់​ថាមពល​កាន់​តែ​ច្រើន ហើយ​វា​ក៏​ធ្វើ​ឲ្យ​​វិក្កយបត្រ​អគ្គិសនី​របស់​យើង​ឡើង​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។

ដូច្នេះ​ត្រូវ​ចាំ​ជានិច្ច​ថា​ត្រូវ​ដក​ឌុយម៉ាស៊ីន​កម្ដៅ​ទឹក​ចេញ ពេល​អ្នក​មិន​ប្រើ​វា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម