ស្រឡាញ់ស្មោះ ឬគ្រាន់លេងសើចអាចមើលតាមទង្វើ ៥ នេះ

មិនចាំបាច់ទាល់តែភាគីម្ខាងទៀតមកនិយាយចំៗប្រាប់ថា «ខ្ញុំមិនស្រឡាញ់អ្នកទេ ខ្ញុំគ្រាន់តែលេងសើចជាមួយអ្នកប៉ុណ្ណោះ» ត្រឹមតែកាយវិការនិងទង្វើដែលគេធ្វើរាល់ថ្ងៃអាចបញ្ជាក់បានច្បាស់ថាគេជាមនុស្សបែបណាបាត់ទៅហើយ។ មែនទែនទៅសេពគប់គ្នាឧស្សាហ៍សង្កេតមើលផងកុំឲ្យខ្ជះខ្ជាយពេលវេលាជាមួយមនុស្សដែលគ្រាន់តែចង់លេងសើចនិងយកអ្នកមកកំដរអារម្មណ៍។ តោះមកមើលថាមានចំណុចអ្វីខ្លះ៖  

.មិនខ្វល់និងមិនឲ្យតម្លៃអ្នក

ស្រឡាញ់គ្នាឲ្យតែបានថាជាសង្សារ។ ពេលឃើញអ្នកឈឺឬមានបញ្ហាផ្សេងៗបែរជាធ្វើធម្មតាពេលខ្លះសួរនាំតែមួយម៉ាត់ក៏អត់ដល់ថ្នាក់ប្រាប់រឿងឲ្យជួយគិតគ្នាគេបែរជាធ្វើឡើងហីតែម្ដង។ ថែមពីនេះមិនសូវចេះទុកមុខឲ្យឡើយបើត្រូវចង់ស្រែកក៏ស្រែកឲ្យ ចង់ស្ដីឲ្យក៏ស្ដី លើសពីនេះចាត់ទុកអ្នកដូចជាឧបករណ៍ចង់បញ្ជាឲ្យអ្នកតាមចិត្តគេគ្រប់យ៉ាងទៀត។

២.ចង់ទៅក៏ទៅ ចង់មកក៏មក

គ្មានភាពច្បាស់លាស់ធ្វើអ្វីតាមតែអារម្មណ៍របស់ខ្លួន។ នឹកឃើញចង់បបួលអ្នកដើរលេងក៏បបួលបើមិនចង់ក៏ទៅបាត់ខ្លួនឈឹងរាប់ថ្ងៃ។ ពេលខ្លះសូម្បីតែសារក៏មិនសូវតបអាចនិយាយបានថាលុះត្រូវការអ្វីពីអ្នកទើបមកអើតមុខឲ្យឃើញ។

៣.ចូលចិត្តនិយាយយកលេស

ចូលចិត្តយកពាក្យថារវល់គ្រប់ពេលមកបាំងមុខដើម្បីគេចវេសមិនជួបអ្នកឬទៅណាមកណាជាមួយអ្នក។  មិនមានទំនួលខុសត្រូវឬុមិនចង់ដឹងលឺអ្វីទាំងអស់ពីអ្នកព្រោះមានអារម្មណ៍ថាជាបន្ទុកគួរឲ្យធុញទ្រាន់។

.កេងចំណេញគ្រប់ពេល

គេមិនសូវគិតអារម្មណ៍របស់អ្នកឡើយពេលនៅជាមួយគ្នាគឺថាចូលចិត្តតែលូកស្ទាបឬបន្លំប៉ះពាល់រាងកាយរបស់អ្នក។ គេផ្ដោតលើរូបរាងកាយជាជាងចិត្តគំនិតរបស់អ្នក។

.លាក់បាំង

មិនសំខាន់ផងហេតុអ្វីចាំបាច់ត្រូវឲ្យដឹងរឿងច្រើនពេក? សេពគប់គ្នាច្រើនខែដែរហើយប៉ុន្ដែគេមិនដែលនិយាយពីរឿងផ្ទាល់ខ្លួនប្រាប់អ្នកដូចជាឳពុកម្ដាយ បងប្អូនឬសាច់ញាតិផ្សេងៗ។ គេក៏មិនធ្លាប់សួរពីគំនិតយោបល់របស់អ្នកដែរនិយាយទៅរឿងតូចធំគ្រប់យ៉ាងគឺអ្នកមិនដែលបានដឹងពីគេឡើយ។

តើអ្នកដែលប្រិយមិត្តកំពុងសេពគប់មានចំណុចក្នុងនេះដែរឬទេ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ