សង្ស័យមានដំណឹងល្អឆាប់ៗ ក្រោយ Adda បង្ហោះសារបែបនេះ!

ជាការពិតណាស់ នៅដំណាច់ឆ្នាំ២០២១ ឈានចូលឆ្នាំថ្មី២០២២នេះ តារា​ចម្រៀង អេដា (Adda) ហាក់មមាញឹកក្នុងការធ្វើដំណើរទៅក្រៅប្រទេស ដោយគេឃើញនាងបានធ្វើដំណើរទៅជាច្រើនប្រទេសដូចជា អាឡឺម៉ង់ អេស៉្បាញ អូស្រ្តាលី សហរដ្ឋអាមេរិក ជាដើម។

យ៉ាងណាក្រោយធ្វើដំណើររយៈពេលជាយូរ ស្រាប់តែមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងលើបណ្តាញសង្គម ហ្វេសប៊ុក ក្រោយតារាចម្រៀងឯករាជ្យ អេដា (Adda) បង្ហោះសារយ៉ាងខ្លីមួយលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង ធ្វើឱ្យអ្នហ្វេនៗដែលជាអ្នកប្រើប្រាស់ហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងកើតការសង្ស័យជាខ្លាំង។

ក្នុងសំណេរដ៏ខ្លីនោះ អេដា រៀបរាប់ថា៖ «ដើរចោលតែ2 អាទិត្យសោះ​ នៅសុខៗសួរអូនពាក់ចិញ្ចៀន size អី  របៀបម៉េច?!?»

គួរឱ្យចាប់អារម្មណ៍ជាងនេះ គេឃើញហ្វេនៗអ្នកគាំទ្រនាងច្រើនបាននាំគ្នាចូលទៅ Comment ជាមតិយោបល់ផ្សេងៗគ្នា ដោយខ្លះបង្ហាញក្តីរំភើបជំនួសនាង ខ្លះថា «ដំណឹងល្អឆាប់ៗហើយចឹងidol» «អីយ៉ាជិតមានដំណឹងល្អហើយបង» « Great new soon xD» «ចង់ទិញទុកភ្ជាប់ពាក្យទេដឹង». «គាត់ចង់សុំចែរៀបការ ដឹង» ជាដើម។

គេនៅចាំបានថា តារាចម្រៀងឯករាជ្យ អេដា បានប្រកាសជាសាធារណ: អំពីទំនាក់ទំនងរបស់នាង និងគូស្នេហ៍ជនជាតិបរទេស ឈ្មោះថា អេលែន តាន់ កាលពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃខួបកំណើតរបស់នាង និងជាថ្ងៃសម្ពោធបទចម្រៀង  «មានអ្នកថែឬនៅ» ដែលនិពន្ធទំនុកច្រៀង និងបទភ្លេងដោយនាងផ្ទាល់ និងមានការសហការរៀបរៀងតន្ត្រីដោយ Noly records។ ពេលនោះ គូស្នេហ៍របស់ Adda គឺជាតួប្រុសក្នុងបទចម្រៀងតែម្តង។

គិតមកទល់ពេលនេះ អ្នកទាំងពីរបានស្រលាញ់ មើលចិត្តគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ។ ជានិច្ចកាល អេដា (Adda) និងគូស្នេហ៍ តែងធ្វើដំណើរកម្សាន្តទៅបរទេសជាញឹកញាប់ ដើម្បីបង្កើតអនុស្សាវរីយ៍ និងពង្រឹងចំណងស្នេហ៍របស់អ្នកទាំងពីរ។

ចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែស្អិតល្មួតឡើងពីមួយថ្ងៃទីមួយថ្ងៃ ហើយអ្នកទាំងពីក៏បានបង្កើតអាជីវកម្មរួមជាច្រើនផងដែរ ហើយថ្មីៗនេះ Adda ទើបបង្ហាញឱ្យដឹងថា អ្នកទាំង Tower Hill Farm ជើងភ្នំដំរីរមៀល​ថែមទៀតផង។

កាលពីអំឡុងឆ្នាំ២០១៨ កញ្ញា Adda ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា នាងនិងគូស្នេហ៍អាចនឹងក្រាបផ្ទឹមនៅអំឡុង ៣ឆ្នាំខាងមុខទៀត ពោលគឺនៅឆ្នាំ២០២១។ តែដោយសារជំងឺកូវីដ១៩បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក រួមទាំងប្រទេសកម្ពុជា គេមិនឃើញគម្រោងរៀបការរបស់តារាស្រីរូបនេះលេចជារូបរាងនោះទេ ទើបពេលនេះដែលនាងបង្ហោះសារប្លែកៗហាក់ឱ្យតម្រុយរឿងរៀបការ ខណៈតារាស្រីក្នុងរង្វង់សិល្បៈដែលមានគូស្នេហ៍បរទេសដូចនាង គឺកញ្ញា ទឹម រដ្ឋា ទើបប្រកាសថានឹងរៀបការនៅចុងខែមីនា ខាងមុខនេះ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​