ទឹម រដ្ឋា នឹងចូលរោងការនៅខែមីនា ដោយគ្រោងរៀបចំយ៉ាងប្លែក និង​ពិសេស​បំផុត

លើកឡើងពីចំណងស្នេហារបស់តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​រាង​ស្ល៊ី​ម កញ្ញា ទឹម រ​ដ្ឋា និងគូស្នេហ៍ជនជាតិអាមេរិកកាត់អេស្ប៉ាញ លោក Jovany Antonio មហាជនអ្នកគាំទ្ររមែងចោទសួរថា ស្រលាញ់គ្នារាប់ឆ្នាំហើយ តើពេលណាទើបកញ្ញា ទឹម រដ្ឋា ដាច់ចិត្តដឹកដៃគូស្នេហ៍បរទេសចូលរោងការតាមប្រពៃណីខ្មែរ? ខណៈកន្លងទៅ កម្លោះសង្ហារូបនេះ បានលុតជង្គង់សុំនាងរៀបការនៅលើទូកយ៉ាងរ៉ូមែនទិចរួចមកហើយនោះ។

កន្លងមក ប្រភពជិតដិតជាមួយកញ្ញា ទឹម រ​ដ្ឋា ធ្លាប់បានបង្ហើបឱ្យ AMS ដឹងថា មួយរយៈនេះ តារាសម្តែងរាងស្រឡូនគួរឲ្យស្រលាញ់នេះ កំពុងញាប់ដៃញាប់ជើងរឿងរៀបចំពិធីមង្គលការ ដូចជា ការជ្រើសរើសឈុតសម្លៀកបំពាក់ រើសសម្អាង និងជ្រើសកន្លែងសម្រាប់រៀបចំពិធី ជាដើម។ 

ប្រាប់ឱ្យ AMS ដឹងថ្មីៗនេះ កញ្ញា ទឹម រដ្ឋា ថា នាងនឹងមានអ្វីថ្មីហើយប្លែកបំផុត សម្រាប់ឆ្នាំថ្មីនេះ តែរឿងនោះនាងសុំមិនទាន់ប្រាប់លម្អិតឡើយ ដោយសារចង់ឱ្យហ្វេនៗភ្ញាក់ផ្អើល។ មិនយូរប៉ុន្មាន ស្រាប់តែ​មានការ​ទម្លាយមកថា តាមគម្រោងពិធីមង្គលការតារាម៉ូដែល​ល្បីឈ្មោះរូប​នេះជាមួយ​គូស្នេហ៍ជាជនជាតិអាមេរិក នឹងរៀបចំឡើងនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ ដោយនាងត្រៀមអញ្ជើញមិត្តសិល្បករចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីមង្គលការរបស់ខ្លួន។ ពីធីមង្គលការរបស់​កញ្ញាអាចនឹងធ្វើឱ្យកក្រើកអស់ពិភពសិល្បៈនៅដើមឆ្នាំនេះ។

ទឹម រ​ដ្ឋា បាន​បញ្ជាក់​ថា ជា​ការ​ពិត នៅ​ចុងខែ​មីនា ខាង​មុខ​នេះ នាង​ពិតជា​រៀប​ការ​តាម​ការ​គិតគូ​រួចរាល់​អស់ហើយ នៅ​ចាំតែ​ពេលវេលា​មក​ដល់​។ មង្គលការ​របស់​នាង គ្រោងធ្វើ​នៅ​កន្លែង​លំដាប់​មួយ​នៅ​ក្នុង​ក្រុងភ្នំពេញ​ ដោយកន្លែងនេះ ​មិន​ធ្លាប់​មាន​អ្នក​នឹកឃើញ​ការ និង​ធានា​ថា​ប្លែក​ខ្លាំង​បំផុត​។ នាងថែមទាំងមានគម្រោងចេញទៅរៀបការបែបបស្ចិមប្រទេសនៅ សហរដ្ឋអាមេរិក ជាទឹកដីកំណើតរបស់គូស្នេហ៍ខ្លួនទៀតផង ព្រោះគ្រួសារខាងគូស្នេហ៍នាងក៏ទន្ទឹងរងចាំមើលអ្នកទាំងពីរចេញទៅរៀបការនៅទីនោះដូចគ្នាដែរ។

ក្រោយទទួលដំណឹងថា កញ្ញា ទឹម រដ្ឋា ត្រៀមខ្លួនចូលរោងការឆាប់ៗនេះ អ្នកសិល្បៈជាច្រើន បានសម្តែងការត្រេកអរ និងផ្ញើសារជូនពរនាងគ្រប់ៗគ្នា តួយ៉ាង សូម្បីតែតារាសម្តែង សារ៉ាយ សក្ខណា ដែលជាមិត្តស្និទ្ធស្នាលរបស់នាង សុខ ចិត្តពន្យារពេលត្រឡប់ទៅ សហរដ្ឋអាមេរិក វិញ ដោយសាររង់ចាំចូលរួមក្នុងថ្ងៃពិសេសរបស់នាង។

គួររំលឹកថា គិតមកទល់ពេលនេះ តារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា ស្រលាញ់មើលចិត្តគ្នាជាមួយគូស្នេហ៍អស់រយៈពេលប្រមាណ៦ឆ្នាំហើយ។ ទោះបីចំណងស្នេហ៍នាងនិងគូស្នេហ៍ បានរួមរស់ជាមួយដូចជាប្តីប្រពន្ធទៅហើយក្តី តែនាងនៅតែចិញ្ចឹមចិត្ត និងមានបំណងរៀបចំពិធីមង្គលការខ្លួនទៅតាមប្រពៃណីខ្មែរ ដោយមានចាស់ទុំដឹងឮ និងក្រាបសំពះផ្ទឹមចំពោះមុខមេបា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ