ចូលឆ្នាំចិនធ្វើរឿង ៥ នេះទៅអ្នកជុំវិញខ្លួនបានទាំងពរជ័យនិងក្ដីស្រឡាញ់

មនុស្សតែងតែជឿថាធ្វើល្អនឹងបានផលល្អមកវិញ ដូចនេះមានអ្នកខ្លះក៏ខំធ្វើបុណ្យដាក់ទានដល់អ្នកក្រខ្សត់ ឬទៅវត្តធ្វើបុណ្យជាដើម។ ប៉ុន្តែការធ្វើអំពើល្អមួយវិញមិនចាំបាច់ដល់តែទៅវត្ត ប្រគេនព្រះសង្ឃច្រើនៗទេ ដោយគ្រាន់តែសកម្មភាពរស់នៅប្រចាំថ្ងៃក៏អាចហៅថាជាអំពើល្អដែរ។ តើសកម្មភាពរស់នៅរាល់ថ្ងៃមានអ្វីខ្លះទៅ?

១. បញ្ចេញថាមពលវិជ្ជមាន

ការបញ្ចេញថាមពលវិជ្ជមានមិនត្រឹមតែល្អចំពោះមនុស្សជុំវិញខ្លួននោះទេ​ ប៉ុន្តែអ្នកក៏អាចទទួលបានពាក្យជូនពរនិងទឹកចិត្តរបស់គេម្វិញដែរ។ មនុស្សដែលចូលចិត្តដែលចូលចិត្តជួយអ្នកដទៃនិងដោះស្រាយបញ្ហាដោយការប្រឈមមុខហើយគិតបែបវិជ្ជមានតែងតែជាមនុស្សដែលនាំមុខគេជានិច្ច។ បើទោះបីជាអ្នកជាមនុស្សដែលនាំមុខគេយ៉ាងណា រឹងមាំយ៉ាងណា ក៏គង់តែជួបប្រទះបញ្ហាផ្ទាល់ខ្លួនដែរ។ ប៉ុន្តែកុំភ័យ អំពើល្អដែលអ្នកបានធ្វើជាមួយមនុស្សជុំវិញនឹងតបស្នងមកវិញយ៉ាងល្អតាមរយៈការជួយយកអាសារពីពួកគេដូចដែលអ្នកធ្លាប់បានធ្វើដូចគ្នា។

២. ផ្ដល់ស្នាមញញឹម

នៅឱកាសចូលឆ្នាំចិននេះ បើទោះបីជាមិនអាចឱ្យអ្វីធំដុំដល់មនុស្សជុំវិញខ្លួនតែគ្រាន់តែផ្ដល់ស្នាមញញឹមដល់ពួកគេក៏ល្អដែរ។ នេះក៏ជាការបង្ហាញការគោរព ឱ្យតម្លៃ និងលើកទឹកចិត្តទៅដល់ពួកគេដែរ។ នៅពេលអ្នកគោរពឱ្យតម្លៃគេ គេក៏នឹងគោរពឱ្យតម្លៃអ្នកវិញដូចគ្នា។ នៅពេលអ្នកចេះផ្ដល់ក្ដីស្រឡាញ់ឱ្យគេ គេនឹងផ្ដល់ក្ដីស្រឡាញ់មកអ្នកវិញដែរ។ ការផ្ដល់ស្នាមញញឹមនិងក្ដីស្រឡាញ់ចេញពីចិត្តទៅកាន់មនុស្សជុំវិញខ្លួនមិនថាទំនាក់ទំនងស្នេហា ឬមិត្តភាពនឹងកាន់តែជិតស្និទ្ធជាងមុនទៀត។

៣. យកអ្នកមានគុណដាក់ជាទីមួយ

ធ្លាប់ឮពាក្យគេតែងនិយាយថា «កូនដែលដឹងគុណឪពុកម្ដាយ ជីវិតនឹងមិនស្រុតចុះទេ» ហើយការពិតគឺវាបែបនេះមែន។ នៅលើពិភពលោកនេះឪពុកម្ដាយជាមនុស្សដំបូងបំផុតដែលលះបង់ជីវិត ពេលវេលា និងក្ដីស្រឡាញ់ដល់កូនៗមុនគេ។ ដូចនេះយើងមិនមែននៅតូចទៀតទេ វាល្មមដល់ពេលដែលយើងត្រូវផ្ដល់ក្ដីស្រឡាញ់ ការគោរព និងផ្ដល់ពេលវេលាជូនលោកម្ដងហើយ។ ចំពោះមនុស្សដែលចេះគោរពអ្នកដទៃហើយមិនគោរព មិនឱ្យតម្លៃ មិនផ្ដល់ក្ដីស្រឡាញ់ហើយររមិលគុណពួកគាត់ ពួកគេនឹងគ្មានថ្ងៃបានចម្រុងចម្រើននោះទេ។

៤. ជួយអ្នកជុំវិញខ្លួនឱ្យរស់នៅកាន់តែប្រសើរ

មនុស្សដែលចូលចិត្តផ្ដល់ជំនួយដល់អ្នកជុំវិញខ្លួនមិនថាជាការប្រឹក្សាយោបល់ ឬប្រាក់នោះទេ ពួកគេតែងតែបានផលតបស្នងយ៉ាងល្អមកវិញជាមិនខាន។ ការផ្ដល់ជំនួយដល់អ្នកដទៃដោយចេញពីចិត្តដោយមិនចង់គុណស្រ័យ មិនគិតពីប្រយោជន៍ខ្លួនឯងក៏ជាការផ្សព្វផ្សាយគំនិតវិជ្ជមានមួយដល់សង្គមដែរ។

៥. ជូនពរអ្នកគ្រប់គ្នាដោយចិត្តស្មោះ

មិនចាំបាច់តែជូនពរតាមបណ្ដាញសង្គមទើបគេហៅថាជូនពរទេ គ្រាន់តែការជូនពរអ្នកជុំវិញខ្លួនដោយសុទ្ធចិត្តមិនថាមនុស្សចាស់ រៀមច្បង​ សិស្សប្អូន និងអ្នកដទៃទៀតគឺជាអំពើល្អមួយដែលយើងបានធ្វើរួចទៅហើយ។ អំពោះល្អនេះក៏ជាការបង្ហាញពីទឹកចិត្តល្អទៅដល់សង្គមផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ