អាយុតិចពេក តារាខេប៉ុបម្នាក់ត្រូវខាងផលិតកម្មសម្រេចមិនឲ្យចេញច្រៀង

Tanaka Koki គឺជាអ្នកហ្វឹកហាត់ជនជាតិជប៉ុនម្នាក់ដែលមានសមត្ថភាពប៉ិនប្រសប់និងបានប្រលងជាប់ក្នុងកម្មវិធីប្រកួតប្រជែងមួយរបស់ផលិតកម្ម P Nation។  អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងលើបេក្ខជនរូបនេះគឺដោយសារតែមានអាយុត្រឹម ១៣ ឆ្នាំប៉ុណ្ណោះប៉ុន្ដែគេអាចរាំងច្រៀនបានយ៉ាងល្អថែមទាំងឈ្នះការប្រកួតមានសិទ្ធិចេញច្រៀងជាផ្លូវការជាមួយក្រុម LOUD។

បើទោះជាមានសមត្ថភាពប៉ុន្ដែអាយុនៅតែជារនាំងមួយដ៏ធំសម្រាប់ក្មេងប្រុសរូបនេះព្រោះត្រូវបានមហាជនជាច្រើនសម្ដែងការមិនពេញចិត្ត ដោយហេតុថារូបគេនៅក្មេងពេកអាចនឹងទ្រាំទ្រមិនរួចជាមួយនឹងអាជីពជាអ្នកសិល្បៈ។ ខណៈថែមទាំងគ្មានពេលផ្ដោតលើការរៀនសូត្រផងដែរដូច្នេះក៏មានមនុស្សជាច្រើនស្នើសុំឲ្យខាងផលិកម្មគិតនិងពិចារណាឡើងវិញចំពោះរឿងនេះ។

ដោយសារតែមានភាពចម្រូងចម្រាស់ទាក់ទងនឹងបញ្ហាអាយុរបស់ Tanaka Koki ច្រើនពេក ខាងផលិត P Nation ក៏បានចេញសេចក្ដីប្រកាសថា ម្ចាស់ជយលាភីរូបនេះនឹងមិនចេញច្រៀងជាផ្លូវការជាមួយក្រុមបុរស LOUD ឡើយ។

ក្នុងសេចក្ដីប្រកាសនោះបានឡើងថា៖ ជាដំបូងខាងផលិតកម្មពិតជាមានក្ដីដឹងគុណដល់បណ្ដាអ្នកគាំទ្រដែលតែងតែផ្ដល់ជាកម្លាំងចិត្តនិងតាមដានដល់ក្រុមចម្រៀងថ្មី LOUD ដែលត្រៀមចេញជាផ្លូវការ។ Tanaka Koki ពិតជាក្មេងដែលមានទេពកោល្យនិងខិតខំប្រឹងប្រែងខ្លាំងប៉ុន្ដែបន្ទាប់ពីមានការពិភាក្សាជាច្រើនលើកច្រើនសារពួកយើងគិតថារូបគេត្រូវការហ្វឹកហាត់បន្ថែមទៀតដើម្បីឲ្យកាន់តែមានភាពល្អប្រសើរជាងមុន។ ដូច្នេះ Tanaka Koki នឹងមិនចូលរួមជាមួយនឹងក្រុមចម្រៀងបុរសថ្មី LOUD នោះទេខណៈខាងក្រុមគ្រួសាររបស់គេក៏បានគិតពីបញ្ហានេះនិងយល់ព្រមតាមសេចក្ដីសម្រេច។

បើទោះជាមិនទាន់បានចេញជាផ្លូវការក្នុងពេលនេះតែ Tanaka Koki នឹងបន្ដខិតខំប្រឹងប្រែងសូមបន្ដគាំទ្រនិងផ្ដល់កម្លាំងចិត្តដល់រូបគេផង។

បន្ទាប់ពីសេចក្ដីប្រកាសនេះបានចេញគឺមានមហាជនជាច្រើនបញ្ចេញមតិជាហូរហែរ អ្នកខ្លះក៏មានអារម្មណ៍ថាស្ដាយព្រោះ Tanaka Koki ត្រូវបានគេចាត់ទុកថាជាសមាជិកមួយរូបមានភាពលេចធ្លោខ្លាំង។ ប៉ុន្ដែក៏មានមនុស្សជាច្រើនយល់ស្របនឹងការសម្រេចចិត្តនេះព្រោះទើបតែអាយុ ១៣ គឺនៅមានឱកាសច្រើនទៀតដូច្នេះគួរតែបន្ដហ្វឹកហាត់និងលត់ដំសមត្ថភាពខ្លួនឲ្យកាន់តែខ្លាំងចាំចេញច្រៀងក៏មិនយឺតពេលដែរ៕

វីដេអូសម្ដែងរបស់ Tanaka Koki ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ