ហេតុផល ៥ យ៉ាងដែល​មិនគួរត្រលប់ទៅរក Ex ធ្លាប់ធ្វើបាបចិត្តអ្នកវិញឡើយ

មនុស្សជាច្រើនសុខចិត្តធ្វើល្ងង់ព្រោះតែស្រឡាញ់និងព្យាយាមធ្វើសព្វគ្រប់បែបយ៉ាងដើម្បីអាចត្រូវរូវគ្នាជាមួយនឹង Ex វិញ។ បើទោះជាពេលខ្លះដឹងថាគេប្រហែលជាមិនអាចកែប្រែប៉ុន្ដែនៅតែទុកឱកាសឲ្យសង្ឃឹមថាមានថ្ងៃមួយគេអាចនឹងភ្ញាក់ខ្លួនមកធ្វើល្អវិញ។ តែពេលខ្លះរឿងហេតុមិនដូចគិតឡើយបើនៅបន្ដយូរកាន់តែឈឺចាប់ប្រសិនបើបែកគ្នាហើយក៏បែកឲ្យផុតចុះកុំវិលត្រលប់រកគ្នា។ កុំចិត្តទន់មួយភ្លែតធ្វើឲ្យជីវិតអ្នកកាន់ស្មុគស្មាញលើសដើម។ ខាងក្រោមនេះជាហេតុផល ៥ យ៉ាងដែលអ្នកមិនគួរត្រលប់ទៅរក Ex ធ្លាប់ធ្វើបាបចិត្តអ្នកវិញឡើយ៖

១.ខាតពេលវេលា

តើអ្នកត្រូវរង់ចាំរយៈពេលប៉ុន្មានទៅទើបអាចឲ្យមនុស្សម្នាក់កែប្រែបាន?

បើក្នុងលក្ខខ័ណ្ឌគេច្បាស់លាស់ជាមួយអ្នកអាចនឹងមានសង្ឃឹមថាគេអាចនឹងកែប្រែប៉ុន្ដែបើអត់វិញនោះអ្នកប្រហែលជាត្រូវខាតពេលយ៉ាងច្រើនម្ដងទៀតក្នុងទំនាក់ទំនងដែលមិនប្រាកដប្រជានិង Toxic។ ហើយការឈឺចាប់លើកនិងការខកចិត្តនឹងមានច្រើនលើសដើមទៀតព្រោះអ្នកត្រលប់មកត្រូវគ្នាដោយសង្ឃឹមទទួលបានលទ្ធផលជាងមុនតែបើមិនដូចចិត្តដឹងតែទឹកភ្នែកជោគខ្នើយជាមិនខាន។

.មនុស្សដដែល

មិនមែនថាមនុស្សគ្រប់គ្នាដែលធ្លាប់ធ្វើខុសសុទ្ធសឹងតែមិនចេះកែប្រែនោះទេប៉ុន្ដែត្រូវចាំថាអ្វីដែលពិបាកនឹងកែគឺសន្ដានរបស់មនុស្ស។ បើគេគ្រាន់តែធ្វើល្អដើម្បីព្រោះមកចង់ត្រូវរូវជាមួយអ្នកវិញមិនយូរមិនឆាប់អត្ដចរិតហ្សីនរបស់គេនឹងចេញមកវិញជាមិនខាន។ ដូច្នេះបើចង់ត្រលប់មកសេពគប់គ្នាវិញឲ្យបានយូរលុះត្រាតែគេយល់ដឹងដោយខ្លួនឯងនិងចង់រក្សាចំណងស្នេហ៍នេះបានយូរអង្វែង មិនមែនបង្ខិតបង្ខំឬធ្វើឡើងព្រោះអារម្មណ៍ចង់មួយពេល។

៣.អ្នកសក្ដិសមនឹងទទួលបានមនុស្សល្អជាងនេះ

អ្នកធ្លាប់ជួបរឿងឈឺចាប់និងខកចិត្តច្រើនហើយចុះហេតុអ្វីមិនព្រមបំភ្លេចអតីតកាលសាកល្បងជាមួយមនុស្សថ្មី? ត្រូវដឹងថាក្នុងជីវិតរបស់អ្នកមានដំណើរវែងឆ្ងាយនិងមានមនុស្សច្រើនទៀតរងចាំអ្នកនៅផ្លូវខាងមុខមិនមែនមានតែមនុស្សម្នាក់នេះឡើយអ៊ីចឹងហើយកុំទ្រាំដេកឱបអ្វីដែលធ្វើឲ្យអ្នកឈឺចាប់ រៀនដោះលែងនិងកាត់ចិត្ត។

.អស់ទំនុកចិត្ត

នៅពេលដែលគេធ្លាប់ក្បត់ចិត្ត ឬធ្វើឲ្យអ្នកឈឺចាប់ទំនុកចិត្តរបស់អ្នកក៏អស់បន្ដិចម្ដងទៅតាមនោះដែរ។ តើអ្នកប្រាកដចិត្តទេថាអ្នកនឹងសប្បាយចិត្តហើយស្ងប់ចិត្តពេលដែលទាក់ទងជាមួយគេម្ដងទៀត? ប្រាកដណាស់តិចឬច្រើន អ្នកនឹងលួចមានកូនចិត្តភ័យបារម្ភថាគេនឹងធ្វើរឿងដដែលនោះម្ដងទៀតនៅថ្ងៃណាមួយ។ បើមិនស្រួលចិត្តបែបនេះរាល់ថ្ងៃសុខចិត្តនៅទំនេរវិញល្អជាជាង។

៥.លទ្ធផលដដែល

ដូចគេនិយាយថាសៀវភៅដែលអ្នកធ្លាប់អានហើយ បើទោះជាអានប៉ុន្មានដងក៏ចុងបញ្ចប់នៅតែដដែល។ បើទោះជាពេលខ្លះខំប្រឹងកែខៃយ៉ាងណាក៏មិនស្រួលដូចគិតដែរប្រហែលជាអាចទៅមុខរួចតែរដិបរដុប។ មួយវិញទៀត បើទំនាក់ទំនងរបស់អ្នកនិង Ex ពិតជាទៅមុខរលូនយល់ចិត្តគ្នាមែនម្ល៉ោះហើយមិនមែនបណ្ដោយរហូតដល់បែកគ្នានោះទេ។ ជាការពិតវាអាចមានភាគរយដែលត្រូវរូវគ្នា ប៉ុន្ដែមិនមានច្រើននោះទេព្រោះមនុស្សតែសាវាធ្លាប់ក្បត់ហើយពិបាកនឹងកែចរិតណាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន