ហាង​កាហ្វេ​មួយ​កន្លែង​​​​នៅ​ភ្នំពេញរចនា​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ស្រឡាញ់​សត្វ​ឆ្មា

ហាង​កាហ្វេ​គឺ​ជា​អាជីវកម្ម​មួយ​ដែល​យើង​សង្កេត​ឃើញ​ថា​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​កម្ពុជា​ ហើយបច្ចុប្បន្ន​មាន​ហាង​កាហ្វេ​ជា​ច្រើន​កន្លែង​រីក​ដុះដាល​ពេញ​ទីក្រុង​ភ្នំពេញ​។​ ដោយ​សារ​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ទើប​ហាង​នីមួយៗ​ ព្យាយាម​ស្វែង​រក​អ្វី​ដែល​ថ្មី​និង​ប្លែក​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​។ ជាក់​ស្ដែង​ដូច​ជា​ហាង​កាហ្វេ​មួយ​កន្លែង​នេះ​មាន​ចំណុច​ពិសេស​សម្រាប់​ទាក់ទាញ​ភ្ញៀវ​នោះ​គឺ​សត្វ​ឆ្មា​។

​CHHMA Catfé គឺ​ជា​ហាង​កាហ្វេ​​ដែល​បើក​ផ្ដល់​សេវា​កម្ម​ទៅ​លើ​គ្រឿង​ភេសជ្ជៈ​ និង​ អាច​ឲ្យ​អតិថិជន​អង្គុយ​លេង​ជា​មួយ​សត្វ​ឆ្មា​បាន​ថែម​ទៀត​ផង​។ ហាង​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ ១៧៨ ​ផ្ទះលេខ សង្កាត់​ជ័យ​ជម្នះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

CHHMA Catfé ឬ​ហៅ​ថា​កាហ្វេ​ឆ្មា​ បាន​បើក​ដំណើរ​ការ​រយៈ​ពេល​ ៣ ឆ្នាំ​មក​ហើយ​ ដោយ​ មាន​ម្ចាស់​ជា​ជន​ជាតិ​ខ្មែរ​ដែល​មាន​ក្ដី​ស្រឡាញ់​ចំពោះ​សត្វ​ឆ្មា។

សម្រាប់​ប្រិយមិត្ត​ដែល​ចង់​រក​កន្លែង​មាន​ភេសជ្ជៈ​ឆ្ងាញ់​ ព្រម​ទាំង​បាន​លេង​ជា​មួយ​សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទាំង​នេះ​អាច​សាក​ល្បង​មក​កន្លែង​នេះ​បាន។ ​​ពេល​បាន​ទៅ​ដល់​ទី​តាំង​ផ្ទាល់​ប្រិយមិត្ត​​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​ភ្លេច​អស់​ទុក​កង្វល់​ពី​ការ​រចនា​ផ្នែក​ខាង​ក្នុង​ហាង​ដែល​​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​សត្វ​ឆ្មា​ ដោយ​យើង​អាច​ប្រលែង​លេង​ និង​ថត​រូប​ជា​មួយ​ព្រម​ទាំង​​បាន​ស្គាល់​ឆ្មា​ប្រភេទ​ផ្សេងៗ​ជា​ ច្រើន​ទៀត​។

នៅ​ទី​នេះ​មាន​ឆ្មា​ចំនួន​ ២៥​ ក្បាល​ដែល​បាន​នាំ​យក​មក​ពី​ កាណាដា, អង់គ្លេស, និង អាមេរិក​។ ​ឆ្មា​ទាំង​អស់​ត្រូវ​បាន​មើល​ថែ​យ៉ាង​ដិតដល់​ដើម្បី​ធានា​ថា​មិន​ផល​ប៉ះពាល់​​ផ្សេងៗ​ដល់​អតិថិជន។ ក្រៅ​ពី​​ភេសជ្ជៈ​នៅ​ទី​នេះ​ក៏​មាន​​លក់​នូវ​សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សត្វ​ឆ្វា​សម្រាប់​អ្នក​ដែល​ចិញ្ចឹម​ឆ្មា​អាច​មក​ស្វែង​រក​សម្ភារៈ​ទាំង​នេះ​ដើម្បី​ផ្គត់ផ្គង់​ដល់​ឆ្មា​របស់​លោក​អ្នក​បាន​។ កាហ្វេ​ឆ្មា​បើក​បម្រើ​ពី​ថ្ងៃ​ចន្ទ ​ដល់​ ថ្ងៃ​អាទិត្យ ​ចាប់​ពី​ម៉ោង៩​ព្រឹក​ ដល់ ម៉ោង​ ៩យប់ និង​ក្នុង​កំឡុង​ពេល​បុណ្យ​ទាន​ផ្សេងៗ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន