កុំទុកចិត្តឲ្យ​សោះ! មនុស្ស ៥ប្រភេទដែលគេអាចយកលុយទិញបាន

ជាធម្មតាការរស់នៅក្នុងសង្គមគឺជៀសមិនផុតពីការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួននោះទេ។ ប៉ុន្តែច្បាស់អត់ថាមនុស្សដែលយើងបាននិងកំពុងតែរាប់អានសុទ្ធសឹងជាមនុស្សអាចទុកចិត្តបាន ហើយនឹងមិនជ្រើសរើសយកការបំផ្លាញយើងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងឱកាសណាមួយដែលអំណោយផលដល់ពួកគេ។​ មានមនុស្សជាច្រើន ដើម្បីលុយ អំណាច និងបុណ្យសក្ដិខ្លួនឯង ពួកគេហ៊ានសូម្បីតែសម្លាប់មនុស្សជុំវិញខ្លួន បើទោះបីជាអ្នកនោះមានទំនាក់ទំនងជិតស្និទ្ធិរាប់អានគ្នាមកជាច្រើនឆ្នាំក៏ដោយ។​ តើមនុស្សប្រភេទណាខ្លះដែលងាយទាក់ទាញដោយទឹកលុយបាន?

១. មនុស្សអាត្មានិយម

ប្រភេទមនុស្សនេះតែងតែធ្វើអ្វីចូលចិត្តគិតប្រយោជន៍ខ្លួនឯងជាធំ ចូលចិត្តខ្សែលើគេដោយមិនក្រែងចិត្តអ្នកណាទាំងអស់។ ពួកគេចូលចិត្តអែបអប និងរាប់អាននរណាម្នាក់ដោយគ្រាន់តែសម្លឹងមើលឃើញផលប្រយោជន៍តែប៉ុណ្ណោះ បើគ្មានប្រយោជន៍វិញសូម្បីមុខក៏គេខ្ពើមមើលដែរ។

២. មនុស្សលោភលន់

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាមនុស្សលោភលន់ជាអ្នកដែលស្រឡាញ់អំណាច ស្រឡាញ់ឋានៈ និងស្រឡាញ់លុយជាទីបំផុត។ ពួកគេហ៊ានបំផ្លាញ ហ៊ានបោះបង់ចោល និងហ៊ានកម្ចាត់មនុស្សទាំងអស់នៅជុំវិញខ្លួន សូម្បីតែមនុស្សជាទីស្រឡាញ់ ឬក្រុមគ្រួសារដែលចូលមករារាំងផលប្រយោជន៍របស់គេ។

៣. មនុស្សចូលចិត្តហ៊ឺហារ

ប្រសិនបើការហ៊ឺហានោះសមស្របទៅតាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួន វាមិនមែនជារឿងអាក្រក់នោះទេ។ ប៉ុន្តែប្រសិនបើមនុស្សម្នាក់គ្មានលុយ​តែចង់ឡូយឆាយ ចង់ហ៊ឺហា ចង់សម្ញែងបង្អួតគេ ​​ច្បាស់ណាស់ម្នាក់នោះងាយនឹងត្រូវបានគេយកលុយទៅទិញជាទីបំផុត។ ពួកគេគិតថាមានតែលុយប៉ុណ្ណោះដែលធ្វើឱ្យគេអស្ចារ្យបាន។

៤. មនុស្សខ្វះខាតការយល់ដឹង

មិនប្រាកដថាមនុស្សដែលមានចំណេះដឹងខ្ពស់ហើយការយល់ដឹងនឹងខ្ពស់ដែរនោះទេ។ អ្នកខ្លះមានចំណេះដឹងខ្ពស់មែនទែន តែការគិតរបស់ពួកគេមិនបានវែងឆ្ងាយនោះទេ។ ពួកគេបានយល់ច្រឡំថាមានតែលុយ អំណាច និងរបស់ថ្លៃៗតែប៉ុណ្ណោះទើបធ្វើឱ្យពួកគេក្លាហាន និងមានទំនុកចិត្តបាន។ ប៉ុន្តែនៅពេលពួកគេបានជួបជាមួយនឹងមនុស្សដែលមានការយល់ដឹងខ្ពស់ជាងខ្លួន នោះទំនុកចិត្តរបស់គេអាចនឹងបាត់បង់ទៅវិញផងដែរ។ ទោះជាយ៉ាងណាពួកគេនៅតែអាចឆ្លៀតឱកាសយកលុយ និងអំណាចដែលខ្លួនកំពុងមានទៅគៀបសង្កត់មនុស្សដែលនៅក្រោមឱវាទខ្លួនបានដដែល។

៥. មនុស្សចង់ជោគជ័យផ្លូវកាត់

គ្មានមនុស្សណាម្នាក់ដែលទទួលបានភាពជោគជ័យដោយមិនឆ្លងកាត់រឿងលំបាករយៈពេលយូរនោះទេ។ មនុស្សដែលមានក្ដីស្រមៃច្បាស់លាស់ ពួកគេនឹងតស៊ូជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅ ហើយលុយក៏មិនអាចទិញក្បាលពួកគេបានដែរ។ ប៉ុន្តែមានតែមនុស្សចង់ស្រួល ចង់មានបានលឿន ចង់ជោគជ័យលឿនទេទើបពួកគេងាយត្រូវបានទិញដោយលុយ ហើយនឹងអាចក្លាយជាឧបករណ៍បម្រើផលប្រយោជន៍អ្នកដទៃបាន។ មនុស្សបែបនេះតែងតែមានគំនិតថាពេលណាបើកភ្នែកឡើងមកត្រូវតែមាននូវអ្វីៗគ្រប់យ៉ាងដែលបានមកដោយងាយស្រួល។ ភាពជោគជ័យតាមផ្លូវកាត់របស់ពួកគេជានិច្ចកាលអាចនឹងបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សដែលខំតស៊ូដើម្បីភាពជោគជ័យពិតប្រាកដ។ បើក្នុងសង្គមមានមនុស្សប្រភេទនេះច្រើនគឺកាន់តែគួរឱ្យខ្លាច។ ថាខ្មោចគួរឱ្យខ្លាចតែមនុស្សប្រភេទខាងលើនេះគួរឱ្យខ្លាចជាងខ្មោចទៅទៀត។

សរុបមក មនុស្សដែលគេអាចយកលុយទៅទិញបានភាគច្រើនមិនដែលមានចេតនាស្មោះត្រង់ជាមួយនឹងនរណាម្នាក់នោះទេ។ ពួកគេចូលចិត្តសម្ដែងទឹកចិត្ត ប្រើពាក្យសម្ដីផ្អែមហើយទន់ភ្លន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ខណៈពួកគេសម្លឹងឃើញផលប្រយោជន៍ផ្សេង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន