តស់! មកស្គាល់ពីអត្ថន័យរបស់ផ្កាកុលាបមួយពណ៌ៗ ការពារប្រើខុសក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

កុលាប ជាអម្បូរផ្កាមួយប្រភេទដែល មនុស្សទូទាំងពិភពលោក រួមទាំងប្រជាជនកម្ពុជា តែងនិយមជ្រើសរើសយកមកចាត់ធ្វើជាបាច់ផ្កាដើម្បីជូនទៅកាន់មនុស្សជាទីស្រឡាញ់នៅក្នុងឱកាសពិសេសនានា។ ដោយឡែក កុលាបពណ៌ផ្សេងគ្នា តែមានលាក់បង្កប់នូវអត្ថន័យស៊ីជម្រៅផ្សេងៗគ្នា។

ហេតុដូច្នេះហើយ ទន្ទឹមគ្នានឹងពេលដែលថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ក៏កំពុងតែធ្វើដំណើរកាន់តែជិតមកដល់នូវ ថ្ងៃនេះ AMS សូមបើកបង្ហាញពីអត្ថន័យរបស់ផ្កាកុលាបមួយពណ៌ៗ ថាតើកុលាបពណ៌ណាស័ក្តិសមសម្រាប់ជូនគូស្នេហ៍ ឯកុលាបពណ៌ណាស័ក្ដិសមសម្រាប់ជូនអ្នកមានគុណ។

កុលាបក្រហម សំដៅលើសេចក្ដីស្រឡាញ់ ភាពក្លាហ៊ាន និងអារម្មណ៍ផ្អែមល្អែម។ កុលាបក្រហម តែងនិយមប្រើប្រាស់ជំនួសពាក្យថា “ខ្ញុំស្រឡាញ់អ្នក”។

កុលាបពណ៌ស បង្កប់នូវអត្ថន័យនៃសេចក្ដីស្រឡាញ់ ភាពបរិសុទ្ធ មន្តស្នេហ៍ ដែលគូស្នេហ៍អាចជូនគ្នាដើម្បីប្រាប់ពីភាពជាម្ចាស់កម្មសិទ្ធ ជំនួសឱ្យពាក្យថា “ខ្ញុំជារបស់អ្នកតែម្នាក់គត់”។

កុលាបពណ៌លឿង តំណាងឱ្យភាពរីករាយ អារម្មណ៍ស្រស់ស្រាយ មិត្តភាព និងការចាប់ផ្ដើមថ្មី ដោយទូទៅគេនិយមប្រើប្រាស់កុលាបមួយពណ៌នេះទៅកាន់មិត្តភក្តិដើម្បីប្រាប់ដោយប្រយោលថា “យើងជាមិត្តនឹងគ្នា” ឬ “ខ្ញុំតែងតែបារម្ភពីអ្នកជារៀងរហូត”។

កុលាបពណ៌ផ្កាឈូក សម្គាល់ទៅលើសុភមង្គល ការអបអរសាទរ  និងការដឹងគុណជាដើម។ ជាក់ស្ដែង គេនិយមប្រើប្រាស់កុលាបមួយពណ៌នេះ ជូនទៅកាន់មិត្តភក្ដិ បងប្អូន ឬក៏អ្នកមានគុណ ដើម្បីបង្ហាញពីអារម្មណ៍ “អរគុណ” ឬ “ដឹងគុណ”។

កុលាបពណ៌ទឹកក្រូច​ ជាតំណាងនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍ អន្លង់នៃក្ដីស្រឡាញ់ និងបំណងប្រាថ្នានានា ដោយការជូនកុលាបពណ៌នេះទៅកាន់ដៃគូរបស់អ្នក ប្រៀបបាននឹងការនិយាយពាក្យ “ជីវិតខ្ញុំពិតជាត្រូវការអ្នក”។  

កុលាបពណ៌ផ្លែប៉ែស​​ ជាពណ៌ដែលបង្កប់អត្ថន័យនៃភាពស្និទ្ធស្នាល​ ការកោតសរសើរ ការគោរព និងការដឹងគុណ។ ក្រៅពីភាពផ្អែមល្អែមនៅក្នុងទំនាក់ទំនងស្នេហា បាច់ផ្កាកុលាបពណ៌ផ្លែប៉ែសក៏អាចប្រើប្រាស់សម្រាប់អ្នកមានគុណ ក្រុមការងារដែលមានឋានៈខ្ពស់ជាងខ្លួន ឬចៅហ្វាយនាយផងដែរ។

កុលាបពណ៌ក្រហមលាយពណ៌ស សំដៅទៅលើភាពសុខដុមរមនា ភាពចុះសម្រុងគ្នា ដែលអាចប្រើប្រាស់ជំនួសពាក្យថា “យើងទាំងពីរអ្នកពិតជាស័ក្តិសមគ្នាល្អឥតខ្ចោះ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *