បង្ហាញភាពយន្តកំពូលៗ ៥ រឿងសម្រាប់ឆ្នាំ២០២៥ ដែលចេញផ្សាយ Trailer ក្នុងកម្មវិធី Super Bowl

ក្រៅពីការប្រកួតបាល់ឱប និងការសម្ដែងដ៏ពិសេសរបស់កំពូលតារារ៉េប Kendrick Lamar កម្មវិធី Super Bowl ក៏បានទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រភាពយន្តហូលីវូដផងដែរ ខណៈស្ទូឌីយោភាពយន្តធំៗលើពិភពលោកបានបង្ហាញ Trailer ភាពយន្តថ្មីៗរបស់ខ្លួនក្នុងកម្មវិធីដែលមានអ្នកទស្សនាពេលផ្សាយផ្ទាល់រាប់រយលាននាក់មួយនេះ។

រាប់ចាប់ពីការវិលត្រលប់មកវិញរបស់ Tom Cruise នៅក្នុងភាពយន្ត “Mission Impossible” រហូតដល់ភាពយន្ត “How To Train Your Dragon” Version មនុស្សសម្ដែង ខាងក្រោមនេះ AMS សូមបង្ហាញភាពយន្តល្បីៗ ៥ រឿងដែលបានបង្ហាញ Trailer ដ៏អស្ចារ្យក្នុងកម្មវិធី Super Bowl ឆ្នាំ២០២៥នេះ៖

 ១. Jurassic World Rebirth

ស្ទូឌីយោ Universal បានទម្លាក់ឈុតខ្លីៗសម្រាប់ភាពយន្ត “Jurassic World Rebirth” ជាវគ្គចុងក្រោយបង្អស់ក្នុងស៊េរីភាពយន្តដាយណូស័រដែលចូលរួមសម្តែងដោយ Scarlett Johansson និង Jonathan Bailey និងត្រៀមចេញបញ្ចាំងនៅដើមខែកក្កដា។

២. How To Train Your Dragon

ស្ទូឌីយ៉ូហូលីវូដដដែលនេះក៏បានចេញផ្សាយឈុតខ្លីៗសម្រាប់ភាពយន្ត “How To Train Your Dragon” ដែលថតតាមភាពយន្តគំនូរជីវចល DreamWorks ឆ្នាំ ២០១០ ប៉ុន្តែជា Version មនុស្សសម្ដែង និងត្រៀមចេញបញ្ចាំងនៅពាក់កណ្ដាលខែមិថុនា។

៣. Mission: Impossible: The Final Reckoning

បន្ទាប់ពីវគ្គ៧ កាលពីឆ្នាំ២០២៣ កំពូលតារាហូលីវូដ Tom Cruise នឹងត្រលប់មកសម្តែងជាភ្នាក់ងារសម្ងាត់ម្ដងទៀតក្នុងវគ្គប្រាំបីនៃរឿង “Mission: Impossible” មានចំណងជើងថា “The Final Reckoning”​ ត្រៀមចេញបញ្ចាំងនៅចុងខែឧសភា។

៤. Thunderbolts*

ក្រឡេកមើលស្ទូឌីយោ Walt Disney Pictures បានចេញផ្សាយឈុតខ្លីៗសម្រាប់រឿង “Thunderbolts*” ជាភាពយន្តបាញ់ប្រហារនិយាយអំពី Supervillain មួយក្រុមដែលត្រូវបានជ្រើសរើសសម្រាប់បេសកកម្មរដ្ឋាភិបាល។ ភាពយន្តនេះត្រៀមចេញបញ្ចាំងនៅដើមខែឧសភា។

៥. The Amateur

សម្រាប់អ្នកគាំទ្រតារាសម្ដែង Rami Malek វិញ ក៏បានឃើញឈុតខ្លីៗដំបូងនៃរឿង “The Amateur” ជាភាពយន្តនិយាយពីភ្នាក់ងារ CIA ​ម្នាក់​ដែលជីវិត​ធ្លាក់​ចុះ​នៅ​ពេល​ប្រពន្ធ​របស់​ខ្លួន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ឡុងដ៍។ រឿងនេះត្រៀមចេញបញ្ចាំងនៅពាក់កណ្ដាលខែមេសា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *