បើមិនចង់ជួបរឿងមិនល្អ គួរជៀសវាងជ្រើសរើសវត្ថុ ៦នេះ ជាកាដូជូនគូសង្សារក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

រាល់ពេលដែលថ្ងៃបុណ្យនៃក្ដីស្រឡាញ់ជិតឈានមកដល់ មានមនុស្សមិនតិចរូបទេ ដែលកំពុងតែស្វែងរកទិញកាដូយកជូនមនុស្សជាទីស្រឡាញ់ មិនថាឪពុកម្ដាយ មិត្តភក្ដិ ចៅហ្វាយនាយ និងជាពិសេសគឺ ដៃគូស្នេហា។ ដ្បិត ការធ្វើបែបនេះគឺជាវិធីសាស្រ្តមួយដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់ខ្លួនទៅកាន់អ្នកដែលទទួលក្ដី ក៏ប៉ុន្មានមានវត្ថុមួយចំនួនដែលមនុស្សទូទៅមានជំនឿថា ជាវត្ថុអពមង្គល និងមិនគួរទិញយកមកធ្វើជាកាដូ ជាពិសេសគឺសម្រាប់គូសង្សារតែម្ដង។  

ខាងក្រោមនេះ ជារបស់របរទាំង ៦ ដែលមានបង្កប់នូវជំនឿ អាចនាំឱ្យមានបញ្ហាប្រេះស្រាំក្នុងទំនាក់ទំនងស្នេហាបាន៖

១. នាឡិកា

ដ្បិតមនុស្សជាច្រើនពេញនិយមជ្រើសរើសយកនាឡិកាមកធ្វើជាកាដូក្ដី ទន្ទឹមគ្នានោះប្រទេសមួយចំនួនមានជំនឿថា វត្ថុមួយនេះមិនគួរយកមកធ្វើជាកាដូជូនដល់គូស្នេហានោះទេ។ ជាក់ស្ដែង ជនជាតិចិនយល់ឃើញថា នាឡិកា គឺជាតំណាងនៃថាមពលអាក្រក់ ស្របពេលដែលប្រទេសលោកខាងកើតមួយចំនួន បានយល់ឃើញថា ការជូននាឡិកាដល់គ្នា ប្រៀបបាននឹងការការរាប់ថយ រហូតអាចធ្វើឱ្យទំនាក់ទំនងស្នេហាត្រូវបញ្ចប់ នៅពេលដែលនាឡិកាអស់ថ្ម។

២. ទឹកអប់

ជាក់ស្ដែង ប្រទេសចិន ក្រិក និងឥណ្ឌា មានជំនឿថា ការជូនទឹកអប់ដល់ដៃគូ ប្រៀបបានទៅនឹងការជូនសំណាងអាក្រក់ទៅឱ្យគ្នាអ៊ីចឹង។ ទន្ទឹមគ្នានេះ នៅបណ្ដាប្រទេសអាស៊ីមួយចំនួនយល់ឃើញថា​ ការជូនទឹកអប់ដល់គ្នា អាចជាដើមហេតុដែលធ្វើឱ្យដៃគូម្នាក់ៗមានចិត្តស្រឡាញ់គ្នាតិចជាងមុន ប្រដូចទៅនឹងក្លិនទឹកអប់ដែលរសាត់ម្ដងបន្តិចៗតាមពេលវេលា។

៣. ស្បែកជើង

ការជូនកាដូជា ស្បែកជើង នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ មិនមែនជាបញ្ហាសម្រាប់គូស្វាមីភរិយាឡើយ ក៏ប៉ុន្តែវាអាចជាបញ្ហាមួយសម្រាប់គូសង្សារ។ ជាក់ស្ដែង មនុស្សមួយចំនួនជឿថា ស្បែកជើងតែងមកជាគូ ហើយក្នុងករណីគូស្នេហាដែលមិនទាន់រៀបការជាមួយគ្នាយកមកជូនគ្នានោះ អាចនឹងមានរឿងហេតុដែលនឹកស្មានមិនដល់នានា រហូតបណ្ដាលឱ្យ គូសង្សារមួយគូនោះត្រូវចែកជើងគ្នាដូចជាស្បែកជើងដែរ។ ​

៤. សម្លៀកបំពាក់ពណ៌ខ្មៅ

នៅតាមបណ្ដាប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជាផងនោះ តែងនិយមប្រើប្រាស់ឈុតខោអាវពណ៌ខ្មៅ នៅពេលដែលចូលរួមក្នុងពិធីបុណ្យសព ដើម្បីបង្ហាញការគោរព និងចូលរួមសោកស្ដាយដល់គ្រួសារសព។​ ហេតុដូចនេះហើយ បានជាមនុស្សមួយចំនួនយល់ថា អំណោយជាសម្លៀកបំពាក់ពណ៌ខ្មៅ គឺជារឿងអពមង្គល។ លើសពីនេះទៀតនោះ នៅក្នុងប្រទេសមួយចំនួនក៏មានជំនឿបន្ថែមថា អ្នកដែលទទួលបានខោអាវពណ៌ខ្មៅជាអំណោយ ក៏នឹងមានអាយុខ្លីផងដែរ។

៥. រូបថត

ការជូនកាដូជារូបថតរបស់ខ្លួនឯងទៅកាន់គូសង្សារ អាចនឹងជាភាពផ្អែមល្អែមមួយសម្រាប់អ្នកទទួល។ យ៉ាងណាមិញ មានជំនឿមួយចំនួនបានលើកឡើងថា ការធ្វើដូច្នេះ​ មិនខុសគ្នានឹងការទុករូបថតរបស់ខ្លួននៅនឹងដៃគូដើម្បីយកមកមើលនៅពេលនឹងរឭក ក្រោយពីចែកផ្លូវគ្នាហើយនោះទេ។

៦. វត្ថុងាយបែកបាក់

វត្ថុដែលងាយបែកបាក់ ដូចជា កែវទឹក ឬថូផ្កា ក៏ជារបស់ដែលគួរជៀសវាងយកមកធ្វើជាអំណោយជូនដល់គូសង្សារផងដែរ។ ជាក់ស្ដែង មនុស្សមួយចំនួនមានជំនឿថា វត្ថុទាំងនោះគឺជាតំណាងនៃទំនាក់ទំនងស្នេហា ក្នុងករណីដែលវត្ថុទាំងនោះមានការបែកបាក់ នោះទំនាក់ទំនងជាមួយដៃគូក៏នឹងបែកបាក់ដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *