ចិញ្ចឹមកូនវ័យជំទង់ ឪពុកម្ដាយត្រូវចេះ ៨ តិចនិកនេះទើបផ្ទះក្លាយជាទ្រនំកក់ក្តៅ និងសុវត្ថិភាពពិតប្រាកដសម្រាប់កូន

វ័យជំទង់គឺជាពេលវេលាដ៏សំខាន់សម្រាប់ទាំងឪពុកម្តាយ និងកូនដែលអាចចាប់ផ្តើមមានអារម្មណ៍ឆ្ងាយគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នា នេះគឺជាកំលុងពេលសំខាន់ដែលផ្ទះគួរតែជាកន្លែងសុវត្ថិភាព ដែលពួកគេអាចត្រលប់មកវិញជានិច្ច។ ខាងក្រោមនេះ AMS សូមនាំប្រិយមិត្តមកឱ្យស្វែងយល់ពីបច្ចេកទេសទាំង ៨ សម្រាប់ការចិញ្ចឹមកូនជំទង់ដែលនឹងជួយបង្កើតទំនាក់ទំនងដ៏រឹងមាំ និងធ្វើឱ្យផ្ទះក្លាយជាទីកន្លែងសុវត្ថិភាពដែលគ្រប់គ្នាមានអារម្មណ៍កក់ក្ដៅរាល់ពេលត្រលប់មកវិញ។

១. ស្តាប់ឱ្យចប់មុននិយាយ

ពេលខ្លះឪពុកម្ដាយអាចនិយាយកាត់ដោយចៃដន្យ ឬប្រញាប់វាយតម្លៃខ្លាំងពេកនៅពេលដែលកូនៗនិយាយ ប៉ុន្តែការស្តាប់ដោយមិនរំខាន ឬមិនវាយតម្លៃ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងទំនុកចិត្ត។ កុំខ្លាចភាពស្ងៀមស្ងាត់។ អនុញ្ញាតឱ្យពួកគេនិយាយ​ឱ្យអស់ សឹមអ្នកឆ្លើយ នោះនឹងជួយអ្នកយល់ពីតម្រូវការរបស់ពួកគេ។

២. កុំមើលស្រាលអារម្មណ៍របស់កូន

ក្មេងជំទង់មានពិភពលោកផ្ទាល់ខ្លួនពួកគេ ដែលមនុស្សពេញវ័យចាត់ទុកថាជារឿងតូចតាច តែអាចជារឿងសំខាន់ក្នុងជីវិតពួកគេ ដូចជាមិត្តភ័ក្តិឈប់រាប់រក ឬប្រឡងបានពិន្ទុមិនបានដល់គោលដៅ។ ប្រសិនបើអ្នកចេះតែនិយាយថា “គ្មានរឿងអីត្រូវគិតច្រើនសោះ” ឬ “រឿងតូចតាចប៉ុណ្ណោះសោះ” នោះនឹងធ្វើឱ្យពួកគេកាន់តែមិនហ៊ាននិយាយ។ ជំនួសមកវិញ អ្នកអាចរង់ចាំស្តាប់ឱ្យចប់ ហើយបង្ហាញថាអ្នកយល់ពីអារម្មណ៍របស់ពួកគេ។

៣. កំណត់ច្បាប់ ប៉ុន្តែត្រូវសមហេតុផល និងអាចបត់បែនបាន

ក្រុមអាយុនេះមិនចូលចិត្តការស្ដីប្រដៅ ប៉ុន្តែពួកគេនៅតែត្រូវមានដែនកំណត់។ ឪពុកម្ដាយ​គួរ​កំណត់​ច្បាប់​ច្បាស់លាស់ ដូចជា​ពេលណា​ត្រូវ​ទៅ​ផ្ទះ ឬ​កំណត់​លើ​ការ​ប្រើ​ឧបករណ៍​អនឡាញ តែអ្វីដែលសំខាន់គឺត្រូវពន្យល់ពីហេតុផលនៃច្បាប់ទាំងនោះ និងអនុញ្ញាតឱ្យកូនបញ្ចេញយោបល់ពួកគេដែរ។

៤. ចំណាយពេលជាមួយគ្នា មិនបាច់ទាល់តែរឿងធំដុំ

មិនចាំបាច់និយាយអំពីបញ្ហាជីវិតស៊ីជម្រៅគ្រប់ពេលនោះទេ គ្រាន់តែមើលបាល់ទាត់ជាមួយគ្នា លេងហ្គេម ឬទៅហាងកាហ្វេក៏អាចជួយបង្កើតចំណងដោយមិនបង្ខំ។ ឪពុក និងកូនអាចនៅជាមួយគ្នាយ៉ាងស្ងប់ស្ងាត់ ប៉ុន្តែមានផាសុកភាព។ ការ​មាន​ពេលវេលាស្និទ្ធស្នាល​ជាមួយ​គ្នា​អាច​ឱ្យ​កូន​បើក​ចិត្តនិយាយរឿងក្នុងចិត្ត​នៅពេល​ពួក​គេ​ត្រៀម​ខ្លួន​រួចរាល់។

៥. ផ្តល់ពេលវេលាផ្ទាល់ខ្លួន និងគោរពអ្វីដែលជាពួកគេ

ក្មេងជំទង់ត្រូវការគម្លាតមួយដើម្បីអភិវឌ្ឍអត្តសញ្ញាណរបស់ពួកគេ។ ឪពុកម្ដាយគួរតែគោរពភាពឯកជនរបស់ពួកគេ ដូចជាកុំបើកកាបូប ឬអានសាររបស់ពួកគេផ្ដេសផ្ដាស ហើយជៀសវាងបង្ខំឱ្យពួកគេចូលចិត្តអ្វីដែលខ្លួនចូលចិត្ត។ គ្រាន់​តែ​បង្ហាញ​ពួក​គេ​ថា​អ្នកបើកចិត្ត​ក្នុង​ការ​ទទួលស្ដាប់រឿងផ្ទាល់ខ្លួនរបស់ពួកគេបានហើយ។

៦. កុំខ្មាស់នឹងនិយាយពាក្យសុំទោស

ជា​ច្រើន​ដង ឪពុកម្ដាយ​មាន​ប្រតិកម្ម​ហួសហេតុ​ដោយ​អចេតនា ដូចជា​ការ​គំរោះគំរើយ ឬ​យល់​ច្រឡំ។ ការមានសេចក្តីក្លាហានក្នុងការសុំទោសដោយចិត្តស្មោះ នឹងបង្រៀនកូនរបស់អ្នកថាកំហុសមិនមែនជាទីបញ្ចប់គ្រប់យ៉ាង ហើយជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធព្រោះពួកគេមើលឃើញថាអ្នកជាមនុស្សដែលយល់ពីពួកគេពិតប្រាកដ មិនមែនជាមនុស្សដែលតែងតែត្រូវរហូតនោះទេ។

៧. បើកចិត្តទទួលស្ដាប់គំនិតថ្មីៗដែលខុសពីជំនាន់របស់យើង

ឪពុកម្ដាយដែលធំឡើងក្នុងជំនាន់ដែលត្រូវស្ដាប់ឪពុកម្តាយ អាចនឹងមានការទើសចិត្តចំពោះគំនិតថ្មីៗដូចជា ភាពចម្រុះភេទ ការរស់នៅឯករាជ្យ ឬអាជីពអនឡាញ។ ប៉ុន្តែប្រសិនបើអ្នកបើកចិត្តចំពោះពួកគេ ហើយសួរសំណួរដោយការចាប់អារម្មណ៍ ជាជាងការប្រញាប់វាយតម្លៃដូចជា “ប្រាប់ប៉ាមើល ហេតុអ្វីបានជាឯងចង់ធ្វើ YouTube?” នោះទំនាក់ទំនងរបស់អ្នកនឹងរីកចម្រើនលើសពីការរំពឹងទុក។

៨. ធ្វើជាគំរូពួកគេក្នុងការគ្រប់គ្រងអារម្មណ៍ និងទំនាក់ទំនង

កូនៗរៀនពីការមើលឃើញ បានច្រើនជាងពីការនិយាយ។ ប្រសិនបើអ្នកចាត់ការភាពស្ត្រេសដោយការស្រែក ឬស្ងាត់មិននិយាយពេញមួយថ្ងៃ កូនរបស់អ្នកនឹងចងចាំរឿងនេះដោយមិនដឹងខ្លួន។ ដូច្នេះគួរធ្វើជាគំរូដោយនិយាយឱ្យបានល្អ ទោះបីជាអ្នកហត់នឿយ ត្រូវចេះសុំទោស និងថែរក្សាទំនាក់ទំនងជាមួយអ្នកជុំវិញអ្នកដោយភាពចាស់ទុំ ។ ទាំងនេះ​គឺជា​មេរៀន​ជីវិត​ដែលសំខាន់​ជាង​ពាក្យស្ដីប្រដៅ​ទាំងឡាយ​។

សរុបមក ទំនាក់ទំនងឪពុកម្ដាយនិងកូនវ័យជំទង់ អាចនឹងមិនផ្អែមល្ហែម ឬស្និទ្ធស្នាលដូចកាលពួកគេនៅតូចនោះទេ។ ប៉ុន្តែប្រសិនបើអ្នកបណ្ដុះការយល់ដឹងបន្តិចម្តងៗ ផ្តល់ចន្លោះឯកជន និងរក្សាការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ នោះនឹងអាចបង្កើតផ្ទះដែលកូនរបស់អ្នកចង់ត្រឡប់ទៅផ្ទះវិញជានិច្ច ព្រោះពួកគេដឹងថាវាជាកន្លែងសុវត្ថិភាពដែលពួកគេមិនចាំបាច់ល្អឥតខ្ចោះគ្រប់ពេល ប៉ុន្តែអាចធ្វើជាខ្លួនឯង១០០% ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

Leave a Reply

Your email address will not be published.Required fields are marked *