ចូលចិត្តប៉ុណ្ណាក៏ដោយ ហ៊ានតែនិយាយរឿងអស់នេះគេធុញស្អប់មិនខាន

ការនិយាយស្ដីគឺជារឿងសំខាន់មួយព្រោះវាអាចបង្ហាញពីអត្ដចរិតរបស់មនុស្សម្នាក់ៗបានយ៉ាងច្បាស់។ មនុស្សជុំវិញគោរព និងចូលចិត្តអ្នកក៏មួយផ្នែកគឺតាមរយៈពាក្យសម្ដីនេះដែរ។ ដូច្នេះបើពេលខ្លះសម្ដីរបស់អ្នកចេញមកហាក់ដូចជាមើលងាយ និយាយមិនសូវចេះគិត ឬសាំត្រប៉ែពេកនឹងធ្វើឲ្យគេគ្រប់គ្នាធុញទ្រាន់ជាមិនខាន។ បើចៀសបានកុំនិយាយរឿងអស់នេះប្រយ័ត្នគេស្អប់មើលងាយ និងលែងរាប់រក៖

១. និយាយចាក់ចំណុចខ្សោយអ្នកដទៃ

មនុស្សមួយចំនួនចូលចិត្តនិយាយបញ្ឍឺអ្នកជុំវិញ ព្រោះពួកគេមានអារម្មណ៍ថាសប្បាយរីករាយខ្លាំង។ ឧទាហរណ៍៖ ដូចជាពេលខ្លះដឹងថាអ្នកក្បែរខ្លួនគ្មានឪពុកម្ដាយប៉ុន្ដែបែរប្រឹងអួតថាគ្រួសារខ្លួនកក់ក្ដៅណាស់ឳពុកម្ដាយស្រឡាញ់ ធ្វើដូចនេះអ្នកកំពុងចាក់ចំរបួសរបស់អ្នកដទៃហើយបើគេមិនចូលចិត្តអ្នកក៏មិនមានអ្វីប្លែកដែរ។

. និយាយរឿងលុយ

មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការប្រាក់ដើម្បីជីវភាពប្រចាំថ្ងៃ ប៉ុន្ដែកុំមួយម៉ាត់លុយ ពីរម៉ាត់លុយ ព្រោះអ្នកកំពុងបង្ហាញពីភាពលោភលន់របស់ខ្លួនទៅកាន់មនុស្សជុំវិញ។ គេនឹងគិតថាអ្នកជាមនុស្សលុយទិញបាន អ្វីក៏ហ៊ានធ្វើឲ្យតែបានលុយអ៊ីចឹងគេមិនឲ្យតម្លៃអ្នកទេ។

៣. និយាយសាំ ឬអត់ប្រយោជន៍

មនុស្សខ្លះជាមនុស្សសាំញ៉ាំចូលចិត្តនិយាយច្រំដែលអត់ទៅមុខដូចគ្រាន់តែរឿងបាត់របស់តូចតាចមួយនៅសួរដេញដោលជម្រេញនៅត្រង់ហ្នឹង រំខានគេគ្រប់គ្នាមិនឲ្យធ្វើអ្វីបាន។ មិនមែនថាជាអ្នកមានបាត់របស់មិនស្ដាយទេ ប៉ុន្ដែត្រូវមើលអ្នកជុំវិញផងមិនមែនគេគ្រប់គ្នាទំនេរជួយគិតដោះស្រាយអ្នករហូតទេចេះបត់បែនខ្លះផង។  

ជាពិសេសរឿងមានប្រយោជន៍ឬសំខាន់មិនដែលឃើញលូកមាត់សោះដល់រឿងអត់ប្រយោជន៍សម្បូរនិយាយមិនអស់ ពោលបានតែនិយាយចេញមករកចំណុចល្អត្រឹមត្រូវគ្មាន។

៤. និយាយអួត

ជាធម្មតាគ្មាននរណាម្នាក់ចូលចិត្តមនុស្សអួតឡើយ។  អ្នកខ្លះអួតមិនចេះមើលប្រាណ ឬខុសពីការពិតពេកដែលធ្វើឲ្យគ្រាន់តែបើកមាត់និយាយមក អ្នកជុំវិញដឹងថាកុហកដូចជា ខ្ញុំពូកែមុខវិជ្ជាភាសាខ្មែរប៉ុន្ដែអក្សរខ្មែរសរសេរខុសសឹងគ្រប់ជួរ។​

. និយាយភ្លាវ ឬមិនដឹងកាលៈទេសៈ

អ្នកខ្លះគិតថាខ្លួននិយាយគ្រាន់តែចង់លេងសើចប៉ុន្ដែភ្លេចយកខួរមកគិត និងពិចារណា។ ឧទាហរណ៍៖ សុខៗ ទៅសួរអ្នកដទៃ ម៉េចហើយអត់កើតកូវីដទេ? រីឯពេលខ្លះដឹងថា អ្នកក្បែរខ្លួនចូលចិត្តកាហ្វេតែបែរជានិយាយក្ដែងៗ ថាខ្លួនស្អប់ឬពុលក្លិនកាហ្វេ ជាដើមដែលធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ទើសទាល់ខ្លាំង។

. និយាយត្អូញត្អែរ

អ្នកខ្លះជួបមុខពេលណាគិតតែពីនិយាយតម្អូញតម្អែរ អួយខ្ញុំធ្វើនេះ ខ្ញុំធ្វើនោះ អួយហត់ណាស់ ពិបាកណាស់ តែគោលបំណងកំពុងចង់បង្ហាញប្រាប់អ្នកដទៃថាខ្លួនធ្វើរឿងអស្ចារ្យណាមួយចង់ឲ្យគេសរសើរ។ មនុស្សគ្រប់គ្នាមានភ្នែក ពេលខ្លះមិនចាំបាច់និយាយក៏អាចមើលឃើញ។ គ្មាននរណាមកអង្គុយទំនេរស្ដាប់អ្នកនិយាយទេណាមួយគេក៏ចេះធុញដែរ។

ជារួម ប្រិយមិត្ត គួរតែប្រយ័ត្នជាមួយពាក្យសម្ដីរបស់ខ្លួនឲ្យបានច្រើន សម្ដីតែនិយាយចេញមកគឺមិនអាចលេបទុកយកទៅវិញទេកុំនិយាយស្ដីមិនចេះគិតនាំទុក្ខដល់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ