ភ្ញាក់ផ្អើល! បាត់មុខយូរ សមាជិកក្រុម INFINITE ម្នាក់ស្រកគីឡូខ្លាំងសឹងមិនគួរ​ឲ្យ​ជឿ

កាលពីជំនាន់ឆ្នាំ ២០១០ ទៅ ២០១៣ ក្រុមតារាចម្រៀងបុរសប្រទេសកូរ៉េខាងត្បូង Infinite ពិតជាមានភាពល្បីល្បាញខ្លាំង រីឯបទចម្រៀងទៀតសោតក៏សុទ្ធតែពិរោះរណ្ដំចិត្តខ្លាំងដូចជាបទ Be Mine, Paradise, The Chaser, Last Romeo, Man in Love និង BTD ជាដើម។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រស្រណោះនោះ Infinite ដែលជាក្រុមចម្រៀងមួយដែលតែងចេញបទចម្រៀងមានអត្ថន័យ និងពីរោះ ត្រូវបានផ្អាកសកម្មភាពនានាតាំងពីឆ្នាំ ២០១៩។ រហូតដល់ឆ្នាំ ២០២១ សមាជិកជាច្រើនរូបក៏ប្រកាសចេញពីផលិតកម្ម Woolim Entertainment ជាទ្រនំរបស់ក្រុម Infinite បន្ដកន្ទុយគ្នាដូចជា Sunggyu, Seongyeol និង Dongwoo។ ចំណែកឯសមាជិក ២ រូបផ្សេងទៀតដូចជា Hoya ចាកចេញតាំងពីឆ្នាំ ២០១៧ និង L  ឆ្នាំ ២០១៩។

ទើបតែដើមឆ្នាំ ២០២២ សមាជិកចុងក្រោយរបស់ Infinite គឺ SungJong ក៏បានប្រកាសចាកចេញដូចគ្នាជាហេតុធ្វើឲ្យក្រុមមួយនេះគ្មានសង្ឃឹមនឹងចេញច្រៀងទៀតឡើយ។ កាន់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺព្រឹកថ្ងៃទី ២៣ នេះ SungJong បានបង្ហោះរូបក្នុង Instagram Story ដែលបង្ហាញពីជញ្ជីងថ្លឹងគីឡូអមជាមួយពាក្យពេចន៍៖ តើវាជាការពិតដែរទេ? ។

តាមរូបភាពនោះបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នគីឡូរបស់តារាចម្រៀងប្រុស SungJong ធ្លាក់ចុះនៅសល់ត្រឹមតែជាង ៥០ គីឡូប៉ុណ្ណោះដែលពិតជាស្រាលខ្លាំងលើសការរំពឹងទុកបើប្រៀបនឹងកម្ពស់ដ៏ខ្ពស់របស់លោក ១៨០ សង់ទីម៉ែត្រ។

គ្រាន់តែបង្ហោះមិនដល់មួយម៉ោងត្រឹមត្រូវផង សារព័ត៌មានកូរ៉េជាច្រើនក៏បានចុះផ្សាយពីរឿងនេះ ខណៈ ហ្វេនៗ ជាច្រើនមានការព្រួយបារម្ភខ្លាំងព្រោះ លោកច្បាស់ជាស្គមខ្លាំងនៅខាងក្រៅ ជាពិសេសសុខភាពអាចប្រឈមនឹងការប៉ះពាល់ផ្សេងៗ។ មិនតែប៉ុណ្ណោះ ហ្វេនៗ ក៏បានស្នើរសុំឲ្យលោកទៅឆែក ឬពិនិត្យសុខភាពរបស់ខ្លួនឲ្យបានឆាប់រហ័ស និងញ៉ាំឱ្យបានច្រើនជាងមុខ។

រីឯអ្នកខ្លះទៀតក៏បានបញ្ចេញមតិថា ប្រហែលជាមកពីលោកស្ដ្រេសពេកណាមួយទើបចាកចេញពីផលិតកម្មផងអាចនឹងមានបញ្ហាផ្សេងៗ ច្រើន ទាំងរឿងអនាគត និងប្រាក់កាក់។ ពួកគេក៏បានស្នើឲ្យលោកមើលថែសុខភាពខ្លួនឱ្យបានល្អ និងកុំគិតច្រើនពេក៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន