ចូលឆ្នាំចិនជាពេលជួបជុំគ្នា មិនមែនជាពេលសួរសំណួរទាំង ៦ នេះទេ

ជាធម្មតាចូលឆ្នាំចិនវាជាឱកាសល្អមួយសម្រាប់ក្រុមគ្រួសារជួបជុំគ្នាដើម្បីចែករំលែកភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ល្អជាមួយគ្នាផងដែរ។ យ៉ាងណាក៏ដោយឱ្យតែពេលជួបជុំគ្នាមិនថាតែចូលឆ្នាំចិន បុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌទេតែងតែមានសំណួរពេញនិយមជាច្រើនពីសំណាក់ចាស់ទុំ និងញាតិមិត្តនៅស្រុកភូមិហើយ។ តោះ! អ៊ីចឹងសាកមកមើលសំណួរដែលកំពុងពេញនិយមខាងក្រោម៖

១. តើប្រាក់ខែប៉ុន្មានហើយ?

ឥឡូវធ្វើការបានប្រាក់ខែប៉ុន្មានហើយ? ហើយម៉េចក៏ប្រាក់ខែតិចម៉េស? មានមនុស្សជាច្រើនបានជួបប្រទះសំណួរទាំងនេះហើយ​ សឹងតែថាពេលខ្លះរកដាក់ជើងចុះពីលើឡាន ឬម៉ូតូមិនទាន់ទេ។ សំណួរពីរឿងប្រាក់ខែនេះគីជាការសម្ងាត់របស់មនុស្សម្នាក់ៗខ្លាំងណាស់ សូម្បីតែពេលខ្លះសមាជិកគ្រួសារគេមិនដែលដឹង ឬសួរនាំច្រើនផង។ ប្រសិនបើអ្នកជាចាស់ទុំហើយសួរសំណួរបែបនេះទៅកាន់កូនក្មួយមិនមានន័យថាជាការបារម្ភពីសុខទុក្ខទេ តែជារឿងដែលធ្វើឱ្យពួកគេទើសទាល់ទៅវិញទេ។ ដូចនេះបែរពីការសំណួរទាំងនេះមកសួរពីសុខទុក្ខការងាររបស់ពួកគេបែបប្រសើរជាង។

២.​ ពេលណាបានរៀបការ?

កូនឯង ឬក្មួយឯងមានសង្សារនៅ? ហើយដល់អាយុចំណាស់នេះហើយអត់មានសង្សារអីទេ? ពេលណាបានរៀបការ? ក្នុងករណីមានសង្សារហើយគាត់នឹងសួរថា សង្សារកូនឯងធ្វើការអីដែរ? នេះក៏ជាសំណួរដែលល្បីល្បាញណាស់ដែរ។ បើគ្រាន់តែគិតឱ្យដល់វាគឺជាសំណួរដែលធ្វើឱ្យគេអាម៉ាសមុខទៅវិញទេ ម្យ៉ាងវិញទៀតវាក៏ជារឿងផ្ទាល់ខ្លួនគេដែរហើយក៏មិនចាំបាច់ត្រូវសួរនាំច្រើនដែរ។ ត្រូវចាំថាបើគេមានមនុស្សដែលគរស្រឡាញ់ជាដៃគូជីវិតហើយ គេនឹងណែនាំឱ្យស្គាល់និងចូលតាមប្រពែណីជាមិនខាន។

៣.​ មើលទៅចាស់ជាងមុនទៀត?

ស្លាប់ហើយបែកគ្នាយូរមើលទៅធាត់ជាងមុនទៀត? ធ្វើការងារអីខ្លះបានឥឡូវខ្មៅម៉េស? ហើយរាល់ថ្ងៃធ្វើអីខ្លះបានមើលទៅមុខឡើងចាស់ សក់ស្កូវជាងចាស់ទៀត? ពេលខ្លះវាអាចជាសំណួរដែលអ្នកធ្លាប់តែលេងសើចធម្មតា ប៉ុន្តែវាមិនកំប្លែងសម្រាប់អ្នកដែលត្រូវគេសួរទេ។ ពួកគេបាក់សម្រស់បែបនេះ វាប្រាកដជាមានបញ្ហាអ្វីមួយនៅពីក្រោយហើយមិនមែនសុខៗគេប្រែខ្លួនទៅជាអ៊ីចឹងទេ។ បើទោះបីជាគេអាក្រក់ល្អ សខ្មៅ ធាត់ស្គម ចាស់ ឬក្មេងជាងមុនក៏ដោយក៏មិនត្រូវលេងសើចជ្រុលដែរ។ ដូច្នេះពេលឃើញពួកគេបែបនេះគ្រាន់តែជួយស្ដាប់បញ្ហា ឬអាចជួយដោះស្រាយក៏វាប្រសើរឡើងហើយ។

៤. ពេលណាទិញឡាន ទិញផ្ទះដូចគេ?

កូនគេខំធ្វើការមានឡាន មានផ្ទះ មានដីអស់ហើយ ចុះក្មួយឯងពេលណាបានទិញ? មើលទៅប្រាក់ខែល្មមទិញផ្ទះអត់? បើទោះបីជាគេទិញរបស់ទ្រព្យអ្វី អាចនិយាយបានថាវាជារឿងផ្ទាល់របស់គេទេ។ ហើយរឿងទាំងនេះក្រៅពីម្ចាស់ខ្លួននិងឪពុកម្ដាយគេ អ្នកសួរក៏មិនចាំបាច់ឈឺក្បាលវិលមុខអីដែរ។ បើសិនជាគោលបំណងនៃការសួរនោះបែបព្រួយបារម្ភ ឬឈឺឆ្អាលនឹងពួកគេ គ្រាន់តែចែករំលែកបទពិសោធន៍នៃការរៀបចំេជីវិតទៅពួកគេក៏បានហើយ។

៥. ឆ្នាំនេះរៀនបានលេខប៉ុន្មាន?

សម្រាប់អ្នកដែលមានកូននៅរៀនច្បាស់ជាមានសំណួរនេះជាមិនខានដូចជា៖ កូនរៀនថ្នាក់ទីប៉ុន្មានហើយ? ខែនេះរៀនបានលេខប៉ុន្មាន? បើសិនជាលទ្ធផលរបស់កូនៗចេញមកល្អគេអាចនឹងមិនសូវជាអបអរជាមួយទេ តែប្រសិនបើលទ្ធផលនោះមិនល្អច្បាស់ណាស់ពាក្យទូន្មានបែបចម្អកនឹងចេញមកដូចទឹកហើយ។ សំណួរទាំងនេះវាមិនសូវជារឿងធ្ងន់ធ្ងរសម្រាប់មនុស្សចាស់ ឬមនុស្សធំទេ ប៉ុន្តែវាធ្ងន់ណាស់សម្រាប់ក្មេងៗដែលត្រូវគេសួរ។ វាអាចនឹងធ្វើឱ្យពួកគេគិតថាខ្លួនអន់ណាស់ ខ្សោយណាស់ ខ្មាសគេណាស់ រហូតដល់បាក់ទឹកចិត្តក៏មានដែរ។ ចុះបើដឹងឮរឿងរបស់ពួកគាត់ហើយ​ បែរមកលើកទឹកចិត្តវិញមិនល្អជាងសើចចម្អក។

៦. យកកូនខ្លួនឯងទៅអួតគេ

គ្មានឪពុកម្ដាយ និងលោកយាយលោកតាណាដែលមិនសប្បាយជាមួយលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កូនចៅហើយបង្ហាញទៅអ្នកដទៃនោះទេ។ ប៉ុន្តែក៏មិនចាំបាច់ត្រូវយកកូនចៅរបស់ខ្លួនឯងទៅអួតគេដែរ ជាឧទាហរណ៍កូនមីងខែនេះវារៀនបានលេខមួយ កូនមីងខែនេះវាបានប្រាក់ខែត្រឹមជាង ១ពាន់អីទេជាដើម។ ពាក្យទាំងនេះមិនធ្វើឱ្យអ្នកស្ដាប់សាទរទេ តែវានឹងធ្វើឱ្យអ្នកស្ដាប់មិនអារម្មណ៍ថាទើសទាល់ហើយលែងចង់ជួបមុខទៀតដែរ។ ដូចនេះបើសិនជាសប្បាយជាមួយនឹងលទ្ធផលរបស់កូនចៅ គ្រាន់តែបង្ហាញទឹកចិត្តសប្បាយនិងរីករាយចេញមកបានហើយ។

ដូចនេះប្រិយមិត្តធ្លាប់បានជួបសំណួរណាខ្លះ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ