បើ​ចាប់ផ្តើមធ្វើ ៦រឿងនេះហើយ ស្នេហាអ្នកដឹងតែទៅមុខមិនយូរទេ លទ្ធផលបែកគ្នា

ទំនាក់ទំនងស្នេហាមួយដើរទៅបានដោយរលូនលុះត្រាតែភាគីទាំងសងខាងចេះយោគយល់គ្នា ពេលខ្លះក៏សុខចិត្តធ្វើអន់ថយម្នាក់មួយចំហៀនដើម្បីបន្ដទៅមុខបានទៀត។ ប៉ុន្ដែកុំធ្វើរឿងទាំងអស់នេះឲ្យសោះព្រោះយូរៗទៅភាគីម្ខាងទៀតទ្រាំលែងបានសុំបែកតែម្ដង៖

១. និយាយអាក្រក់ប្រាប់អ្នកដទៃ

ពេលដែលឈ្លោះគ្នាឬអន់ចិត្តរឿងអ្វីមួយក៏ស្រាប់ទៅប្រាប់អ្នកជុំវិញពីចំណុចអាក្រក់ផ្សេងៗរបស់ដៃគូរបស់ខ្លួនត្អូញត្អែរពីនេះពីនោះដើម្បីបញ្ចេញកំហឹង។ ការដែលធ្វើបែបនេះបានន័យថាអ្នកមិនផ្ដល់តម្លៃដល់ភាគីម្ខាងទៀតបាត់ទៅហើយសាកស្រមៃមើលថាបើគេដឹងថាអ្នកជាមនុស្សដែលអត្មានិយម ចរិតអន់ មាត់ដាចអ៊ីចឹងតើគេអាចនឹងបន្ដនៅសេពគប់ជាមួយអ្នកទៀតដែរឬទេ? ច្បាស់ណាស់ថាអត់ទេ។

. ទុកអ្នកផ្សេងសំខាន់ជាងគ្រប់ពេល

មិនមែនត្រូវតែទុកសង្សារអ្នកសំខាន់គ្រប់ពេលនោះទេ ប៉ុន្ដែពេលខ្លះក៏ត្រូវធ្វើឲ្យគេមានទំនុកចិត្ត មានភាពកក់ក្ដៅ និងមានអារម្មណ៍ថាគេជាមនុស្សសំខាន់។ ស្រឡាញ់គ្នាតែមានរឿងគិតតែពីជួយនិងជឿអ្នកផ្សេងច្រើនជាង មិនព្រមស្ដាប់ហេតុផលសោះ។ អ្នកផ្សេងក្ដក់ហៅតែបន្ដិចក៏ទៅបាត់ខ្លួនឈឹងមែនណាគ្មាននរណាទ្រាំនៅជាមួយមនុស្សចរិតធន់អ៊ីចឹងបានទេរបៀបមានសង្សារឬប្ដី/ប្រពន្ធតែដូចគ្មាន។

៣. មិនព្រមនិយាយគ្នាឲ្យច្បាស់

មានរឿងចូលចិត្តសំងំទុកក្នុងចិត្តហើយចាប់ផ្ដើមដេកស្រមៃគិតផ្ដេសផ្ដាស់ រឿងត្រឹម ១ គិតដល់ ១០០ ឬ ១០០០។ យូរៗ ទៅបែកគ្នាទាំងដែលសងខាងមិនបានធ្វើខុសសោះ បែកគ្នាព្រោះចេះតែគិតរៀងខ្លួន សង្ស័យរៀងខ្លួន ដេកសេដរៀងខ្លួន។ ចុងក្រោយក៏អស់ទំនុកចិត្ត និងអារម្មណ៍ស្រឡាញ់គ្នា។  

. ចូលចិត្តធ្វើឬកឲ្យគេទ្រ

គ្មាននរណាមានពេលមកចាំទ្រនិងលួងអ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែងនោះទេ កុំធ្វើចរិតតួឯកពេក។ ត្រូវចេះមើលកាលៈទេសៈផងកុំលេងខ្លួនឯងខុសសោះក៏រករឿងឲ្យគេលួងដែរនោះគឺថាមនុស្សល្មមៗ គេនិយាយថា បាយបាយ ហើយព្រោះមនុស្សអីក៏ពិបាកផ្គាប់ចិត្តម្ល៉េះរករឿងមិនឈប់។

៥. រំពឹងខ្ពស់ពេក

នៅពេលដែលអ្នកសេពគប់នរណាម្នាក់កុំព្យាយាមរំពឹងខ្ពស់ខ្លាំងលើគេពេកដោយសារមនុស្សម្នាក់ៗមិនដូចគ្នា និងមានកម្រិតសមត្ថភាពរៀងៗខ្លួន។ បើថាមិនពេញចិត្តឈ្លោះរករឿងចង់បានអ្នកល្អជាងនឹង រៀនពូកែ មានឡានជិះ មានលុយចាយពេញដៃ មុខមាត់ស្អាតបាតខ្លាំងចុះចាំបាច់មកទាក់ទងគ្នាធ្វើអ្វីម៉េចមិនព្រមវេចបង្វិចទៅដើររកមនុស្សក្នុងក្ដីស្រមៃតែម្ដងទៅ កុំព្យាយាមកែប្រែអ្នកដទៃឬចង់ឲ្យគេធ្វើអ្វីតាមចិត្តចង់របស់ខ្លួនព្រោះអ្នកនឹងធ្វើឲ្យភាគីម្ខាងទៀតមានសម្ពាធ។ ល្មមៗ បាន​ហើយអាណិតចិត្តគេផង។

. គេចពីបញ្ហា

ឲ្យតែជួបបញ្ហាហៅគ្នាមួយជួយគិតថាគួរធ្វើបែបណាទើបទៅមុខបានទៀត ឬធ្វើបែបណាទើបបញ្ហាកើតឡើងនៅចំពោះមុខបានល្អប្រសើរជាងមុនតែធ្វើមិនដឹងមិនលឺនិយាយទៅឡើងហី ចង់នរណាយ៉ាងម៉េចក៏យ៉ាងម៉េចទៅមិនខ្វល់។ បើកម្រិតធ្ងន់វិញរករឿងឈ្លោះគ្នាធ្វើចរិតក្រទេក្រទើធ្វើឲ្យមានបញ្ហាថែមមួយតង់ទៀតពីលើបញ្ហា។ មនុស្សធន់នេះអីតែគេដឹងចរិតគេសុំបែកហើយ ព្រោះគ្មានទំនួលខុសត្រូវ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ