សុគន្ធ និសា ប្រាប់ពីស្ថានភាពសុខភាព ខណៈកំពុងត្រៀមយកកូនឆ្នាំ២០២២

តារាចម្រៀង អ្នកនាង សុគន្ធ និសា គិតត្រឹមឆ្នាំថ្មី២០២២នេះ នាងមានវ័យជិត៤០ឆ្នាំទៅហើយ តែនាងនៅតែមិនទាន់មានកូនប្រលែងលេងដូចតារាស្រីរួមជំនាន់នៅឡើយទេ បន្ទាប់ពីនាងរៀបការរយៈពេលជាច្រើនឆ្នាំ ដោយកន្លងមកនាងនៅពុំទាន់មានគម្រោងយកកូននៅឡើយទេ ក្រោមហេតុផលថានាងនិងស្វាមីជាប់រវល់ការងាររៀងៗខ្លួន។

ទើបដើមឆ្នាំថ្មីនេះប៉ុណ្ណោះ ដែលតារាចម្រៀង សុគន្ធ និសា បង្ហាញនូវអារម្មណ៍ពិត និងគម្រោងដែលខ្លួនត្រៀមនឹងយកកូនតាមបំណងប្រាថ្នាក្នុងឆ្នាំ២០២២នេះ។ យ៉ាងណា ដោយសារវ័យរបស់នាងរៀងក្រែលគួរសម គួបផ្សំសុខភាពមិនសូវជាល្អផងនោះ ជាហេតុនាំឱ្យ តារា​ចម្រៀង​សំនៀង​ស្រទន់រូបនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ។ 

ម្ចាស់បទ “មាតាដៃមួយរយ” ប្រាប់ឱ្យដឹងថា៖ 

«សម្រាប់សុខភាព២នាក់ប្តីប្រពន្ធខ្ញុំសម្រាប់ការយកបុត្រគឺមិនអីនោះទេ។ កន្លងមកដោយសារពួកខ្ញុំអត់ទាន់សម្រេចចិត្តថាយក តែឥឡូវហ្នឹង ឆ្នាំហ្នឹង គឺនាងខ្ញុំសម្រេចចិត្តថាត្រៀមយកបុត្រ ប៉ុន្តែចំពោះបញ្ហាសុខភាពក៏អត់ទាន់ដឹងថាតើវាប្រក្រតីឬយ៉ាងណាដែរ។ ២នាក់ខ្ញុំនិងស្វាមីគឺមមាញឹករៀងខ្លួន គាត់ក៏មានការងារទទួលខុសត្រូវច្រើន ខ្ញុំក៏មានការងារច្រើន ខួរក្បាលក៏ប្រើច្រើនដល់ចឹងស្ត្រេសរៀងខ្លួន។ សម្រាប់នាងខ្ញុំ ខ្ញុំក៏មានសុខភាពខ្សោយដែរ មានការហត់នឿយ ក៏អត់ទាន់បានគិតគូររឿងបុត្រ ទើបតែឆ្នាំនិងទេដែលគិតគូរឡើងវិញ។ បើសិនជាយើងសម្រេចចិត្តថាយកហើយ តែយើងបែរជាមានបញ្ហាសុខភាព និយាយឱ្យដូចទៅដូចថាយកអត់បានអីចឹង យើងត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ»។

គួររំឮកផងដែរថា នេះជាលើកទី១ហើយដែល តារាចម្រៀង សុគន្ធ និសា ក្លាហានទម្លាយប្រាប់ឱ្យដឹងពីបញ្ហាសុខភាពរបស់ខ្លួន និងរឿងដែលនាងមិនទាន់មានកូន ក្រោយរៀបការអស់រយៈជាច្រើនឆ្នាំ។ ត្បិតតែអាយុនាងជិតឈានដល់ក្បាល៤០ទៅហើយក៏ពិតមែន តែរូបសម្រស់នាងនៅតែលេចធ្លោ បើប្រៀបធៀបនឹងមិត្តរួមជំនាន់ដែលមានវ័យស្របាលគ្នា។

មួយរយៈចុងក្រោយនេះ គេឧស្សាហ៍ឃើញនាងហោះចេញទៅសហរដ្ឋអាមេរិកញឹកញាប់ ជាក់ស្តែងកាលពីចុងឆ្នាំ២០២១កន្លងទៅ នាងក៏បានធ្វើដំណើរទៅទីនោះផងដែរ ប៉ុន្តែនាងទៅទីនោះបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះស្រាប់តែឃើញនាងធ្វើដំណើរមកប្រទេសកម្ពុជាវិញ។ យ៉ាងណាមិញ ចំពោះការដែលនាងអាចចេញចូលសហរដ្ឋអាមេរិកបានញឹកញាប់ដូច្នេះ គឺដោយសារពេលនេះនាងទទួលបានសិទ្ធរស់នៅ សហរដ្ឋអាមេរិក ស្របច្បាប់ហើយ ជាហេតុដែលនាងអាចចេញចូលទីនោះតាមស្វាមីជាញឹកញាប់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន